Connect with us

សុខភាព

ជួបបញ្ហាច្រាលអាស៊ីដក្រពះ គួរដឹងពីអាហារគួរហូប និងមិនគួរ

បានផុស

នៅ

ការ​ច្រាល​អាស៊ីដ​ក្រពះ​ គឺ​ជា​បញ្ហា​នៃ​ការ​រំលាយ​អាហារ​ទូទៅ​មួយ​ កើត​ឡើង​នៅ​ពេល​អាស៊ីដ​របស់​ក្រពះ​ច្រាល​​ចូល​ទៅ​ក្នុង​បំពង់​អាហារ​វិញ។ បញ្ហា​ច្រាលអាស៊ីដ​ក្រពះម្ដងម្កាល​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ​ប៉ុន្តែ​អ្នកខ្លះ​អាច​កើតមាន​បញ្ហា​ញឹក​ញាប់ ដោយ​មិន​ស្រួល​ខ្លួន ហើម​ពោះ​ និង​ភើ​ស្ទើរ​តែ​គ្រប់​ពេល នៅ​ពេល​​ញ៉ាំ​អាហារ។ បើ​គ្នា​យើង​មាន​បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ​គួ​ស្វែង​រក​ជំនួយ​ពីគ្រូពេទ្យ។ ទន្ទឹម​នឹង​នេះ​ដែរ អ្នក​មាន​បញ្ហា​នេះ ក៏​គួរ​ប្រយ័ត្ន​ប្រយែង​ចំពោះ​អាហារ​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.អាហារ​អាច​ធ្វើ​ឲ្យក្រហាយ​ទ្រូង(ច្រាល​អាស៊ីដ)

អាហារ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យក្រហាយទ្រូង ដោយ​ធ្វើ​ឲ្យ​សាច់ដុំខ្ជឹប​បំពង់អាហារមិន​សូវធ្វើ​ការ និង​ពន្យារ​ពេល​នៃដំណើរ​ការ​រំលាយអាហារ នាំឲ្យ​អាហារ​នៅ​ក្នុង​ក្រ​ពះ​យូរ មិន​ងាយ​រំលាយ​​។​ អាហារ​ទាំង​នោះ​មាន​ដូច​ជា៖​

  • អាហារ​ចៀន
  • អាហារ​កែច្នៃ
  • ភីហ្សា
  • ដំឡូង​បារាំង​និង​អាហារ​កែច្នៃ​ផ្សេង​ទៀត
  • ម្សៅ​ម្ទេស​និង​ម្រេច
  • សាច់​ខ្លាញ់​ដូច​ជា សាច់​ក្រក​និង​សាច់​ជ្រូក​បន្ទះ
  • ឈីស

អាហារផ្សេងទៀតដែលអាចបង្កបញ្ហាដូចគ្នារួមមាន៖

  • ទឹក​ជ្រលក់​ប៉េងប៉ោះ
  • ផ្លែ​ក្រូច
  • សូកូឡា
  • ម្ទេស​ប្លោក
  • ភេសជ្ជៈ​កំប៉ុង

២.អាហារ​​ជួយ​ការពារ​ការ​ច្រាលជាតិ​អាស៊ីដ

ខាង​ក្រោម​នេះ​ជា​អាហារ​បី​ប្រភេទ​ដែល​គ្នា​យើង​គួរ​តែ​ញាំ​ដើម្បី​ជួយ​បង្ការ​បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ​៖

– អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់

អាហារ​​មាន​ជាតិ​សរសៃ​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​ ដូច្នេះ​យើង​អាច​នឹង​​មិន​សូវ​ញាំ​ច្រើន​ ដែល​អាច​កាត់​បន្ថយ​ដល់​ការ​ក្រហាយ​ទ្រូង។ យើង​អាច​ទទួល​បាន​ជាតិ​សរសៃ​ពី​​អាហារ​ទាំង​នេះ៖

  • ធញ្ញជាតិ​ដូច​ជា oatmeal និង​អង្ករ​សំរូប
  • ដំឡូងជ្វា ការ៉ុត​និង​ឆៃថាវ
  • បន្លែ​បៃតង​ដូចជា ទំពាំង​បារាំង ខាត់​ណា​ខៀវ​ និង​សណ្ដែក​បៃតង

– អាហារ​មាន​សារ​ធាតុ​អាល់កាឡាំង

អាហារ​អាល់កាឡាំង​រួម​មាន៖

  • ផ្លែ​ចេក
  • ផ្លែ​ឪឡឹក
  • ផ្កា​ខាត់​ណា
  • សណ្ដែក​ដី គ្រាប់​ស្វាយ​ចន្ទី អាល់ម៉ុន

– អាហារ​​មាន​ជាតិ​ទឹក

ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ទឹក​ច្រើន​អាច​ធ្វើ​ឱ្យ​អាស៊ីដ​ក្រពះ​ថយ​ចុះ។ អាហារ​សម្បូរ​ជាតិ​ទឹក​រួម​មាន៖

  • ត្រសក់
  • សាឡាត់
  • ឪឡឹក
  • ទឹក​ស៊ុប​​រំងាស់
  • តែ​រុក្ខជាតិ

ពេល​ណា​គួរ​ទៅ​ជួប​ជា​មួយ​ពេទ្យ

ប្រសិន​បើ​មាន​ការ​ក្រហាយ​ទ្រូង​ពីរ​ដង​ឬ​ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍ ហើយ​បើ​ទោះ​ជា​យើង​​ប្ដូរ​របប​អាហារ​​ហើយក៏​នៅ​តែ​មិន​បាត់​យើង​គួរ​តែ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ពី​បញ្ហា​នេះ។ គ្រូពេទ្យ​ អាច​ធ្វើ​តេស្ត​ដើម្បី​វាស់​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​និង​មើល​ថា​តើ​ការ​ច្រាលអាស៊ីដ​ញឹកញាប់​អាច​ធ្វើ​ឱ្យ​ខូច​បំពង់​អាហារ​របស់​យើង​ឬ​ទេ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖៣ វិធីងាយៗ ទទួលបានសុខភាពល្អ គ្រាន់តែអានស្លាកសញ្ញាសំគាល់លើផលិត

ចុចអាន៖រោគសញ្ញានៃភាពតានតឹងក្នុងក្រពះ ៤ ធំៗ អាចគ្រោះថ្នាក់ខ្លាំង បើទុកយូរ និងវិធីព្យាបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២៩ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤៧ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម