Connect with us

សុខភាព

ទាំងនេះ ជាតិចនិកដោះស្រាយអាការ ចង់ញុំាច្រើនមុនមករដូវ

បានផុស

នៅ

អាការ​ចង់ញុំាច្រើន​មុន​មក​រដូវ បណ្តាលមកពីការប្រែប្រួលអ័រម៉ូន ដែលជាហេតុអាចធ្វើឲ្យយើងឡើងគីឡូ។ អ៊ឹចឹងយើងគួរ​ដោះស្រាយ​បែបណា ដើម្បី​រក្សាទម្ងន់?

លោកស្រីវេជ្ជបណ្ឌិត Clare Ballingall ឯកទេសរោគទូទៅ និងជាប្រធាន​​មហាវិទ្យាល័យ​វេជ្ជសាស្រ្ត RACGP Tasmania នៅប្រទេសអូស្រ្តាលី​បានលើក​ឡើង​ថា មុនមករដូវអ័រម៉ូនអឹស្ត្រូសែន និង ប្រូហ្សេស្តេរ៉ូនកើនឡើង បន្ទាប់មកធ្លាក់ចុះដែល​ជាហេតុធ្វើឱ្យស្រីៗយើងចង់ញុំាអាហារច្រើន។

ម្យ៉ាងទៀតការប្រែប្រួលអ័រម៉ូនមុនមករដូវធ្វើឱ្យកម្រិតជាតិស្ករក្នុង​ឈាម​ប្រែប្រួលក៏បណ្តាលឱ្យយើងចង់ញុំាអាហារច្រើនដែរ។ ខាងក្រោមនេះ ជាតិចនិកមួយចំនួនដែលអាចគ្រប់គ្រងអាការ ចង់ញុំាច្រើនក្នុងអំឡុងពេលមុនមករដូវ កុំឱ្យយើងឡើងគីឡូ៖​

១. ញុំាកាបូអ៊ីដ្រាតល្អ

យើងគួរញ៉ាំអាហារសម្បូរជាតិសរសៃដូចជា គ្រាប់ធញ្ញជាតិ អង្ករសម្រូប សណ្តែក និង​ដំឡូងជ្វាជាដើម​ដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាម កាត់បន្ថយការប្រែប្រួលអារម្មណ៍ និង​អាការៈឃ្លានអាហារ។

២. ញុំាអាហារសម្រន់

ប្រសិនឃ្លាន យើងអាចញុំាអាហារសម្រន់ដែលល្អចំពោះសុខភាពដូចជា ផ្លែឈើ គ្រាប់​ផ្លែឈើ ឬដំឡូងជ្វា កុំបណ្តាលឱ្យឃ្លានជ្រុល ព្រោះអាច​នឹង​បណ្តាល​ឱ្យយើង​ញុំា​អាហារកាន់តែច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. ហាត់ប្រាណ

ការហាត់ប្រាណដូចជា ការដើរ ការហាត់យ៉ូហ្កា​ជាដើមអាចជួយកាត់បន្ថយ​​ភាព​តានតឹង​​ដែលបណ្តាលឱ្យយើងចង់ញុំាអាហារច្រើន។

៤. ញុំាអាហារសម្បូរកាល់ស្យូម

យើងគួរញ៉ាំអាហារសម្បូរជាតិកាល់ស្យូមដូចជា បន្លែស្លឹកបៃតង កូនត្រីល្អិតៗ និង​ផលិតផលធ្វើ​ពី​​ទឹកដោះ។ តាមការសិក្សាបានឱ្យដឹងថា កាល់ស្យូមអាចជួយបង្កើនអ័រម៉ូន serotonin (អ័រម៉ូនធ្វើឱ្យយើងមានអារម្មណ៍ល្អ) និងអាចកាត់បន្ថយការឃ្លាន ហើមពោះ និងរមួលក្រពើ។

៤. ញុំាអាហារសម្បូរម៉ាញេស្យូម

ម៉ាញេស្យូមមាននៅក្នុងបន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ និង​គ្រាប់ផ្លែឈើ​ជា​ដើម​។ ម៉ាញេស្យូម​អាចជួយកាត់បន្ថយការចាល់ជាតិទឹកក្នុងខ្លួន ហើមពោះ ឈឺសុដន់ និង​ធ្វើ​ឱ្យ​យើងមានអារម្មណ៍ល្អ។

៥. ញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣

អាស៊ីដខ្លាញ់អូមេហ្គា ៣ អាចជួយគ្រប់គ្រងអារម្មណ៍របស់យើង កាត់បន្ថយ​ការរលាក និងជួយទប់ស្កាត់ការឃ្លាន។ អាស៊ីដខ្លាញ់អូមេហ្គា ៣ មាននៅក្នុងអាហារដូចជា គ្រាប់​ផ្លែឈើ ប្រេងអូលីវ និង​ត្រីសាល់ម៉ុនជាដើម​។

៦. ហាលថ្ងៃ

យើងគួរហាលថ្ងៃនៅ​ចន្លោះម៉ោង ៧ ដល់ ម៉ោង ៩ ព្រឹក ព្រោះពន្លឺព្រះអាទិត្យ​អាច​ជួយ​រាងកាយ​យើងផលិតអ័រម៉ូន serotonin ដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ និងកាត់បន្ថយ​អាការៈចង់ញុំាច្រើន។

អាការៈចង់ញុំាច្រើនមុនមករដូវងាយធ្វើឱ្យយើងធាត់ណាស់ ដូច្នេះយើងគួរចៀសវាង​អាហារ​មានជាតិខ្លាញ់ ស្ករ និងអំបិលខ្ពស់។ លើសពីនេះទៅ​ទៀត យើងគួរញុំាទឹក បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើឱ្យបានច្រើន និងចៀសវាង​ញុំាអាហារ​កែច្នៃច្រើន​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ខែត្រជាក់ អាចរំខានដល់ការមករដូវរបស់ស្រីៗមួយចំនួន

ចុចអាន៖អាការមុនមករដូវ អាចច្រឡំនឹងអាការ មានផ្ទៃពោះដំបូង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៣៦ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤១ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម