Connect with us

សុខភាព

ទោះកូវីដរាងធូរស្បើយ តែទំនិញ​សុខភាពទាំង ៥ នេះ នៅតែមិនអាចខ្វះបាន

បានផុស

នៅ

នេះជាឆ្នាំមួយទៀត ដែលយើងនៅតែរស់នៅជាមួយជំងឺរាតត្បាតកូវីដ១៩ ។ បើ​ទោះ​បី​ជា​​មិន​សូវ​មាន​ការ​ភ្ញាក់​ផ្អើល ​ដូច​កាល​ពី​ឆ្នាំ​មុន​ក៏​ដោយ។ ប៉ុន្តែមិនមែនមានន័យថា មានសុវត្ថិភាពនោះទេ។

ដោយសារតែចំនួនអ្នកឆ្លងប្រចាំថ្ងៃ នៅតែមានការព្រួយបារម្ភ រាប់ទាំងចំនួនមនុស្សដែលបានទទួលវ៉ាក់សាំងត្រឹមត្រូវ គឺនៅមានតិចតួច និងមិនគ្រប់គ្រាន់ ក្នុងការរស់ឡើងវិញ ដោយគ្មានម៉ាសឡើយ ។

ដូច្នេះហើយ ​ទើប​ទំនិញ​សុខភាព​ទាំងនេះ​ ​​នៅតែ​មាន​លក់​ដូចដាច់ និងមិនអាចខ្វះបានក្នុងសម័យនេះ ៖

១ ម៉ាស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ាសនៅឆ្នាំ ២០២១ នេះ លែង​ជា​ការ​ប្រកួតប្រជែង​សម្រាប់​ការទិញក្នុងតម្លៃខ្ពស់ទៀតហើយ។ តម្លៃ​ម៉ាស​បាន​ត្រឡប់​មក​តម្លៃ​ទីផ្សារ​ដើម​វិញ​ ដូច​ដែល​គួរ​ធ្វើ។ បន្ថែម​ពី​លើ ​គឺ​ងាយ​ស្រួល​ក្នុង​ការ​ទិញ​ជាង​មុន ​ដោយសារ​វា​មាន​ម៉ូដ​ជា​ច្រើន​ទៀត​សម្រាប់​ជ្រើសរើស​ផង​ដែរ។ វា​មាន​ទាំង​ម៉ាស​ធម្មតា ​ចម្រុះ​ពណ៌ ​​អាច​ផ្លាស់ប្ដូរ​ជា​រៀងរាល់ថ្ងៃ​។ ទោះ​យ៉ាង​ណា ​ម៉ាស​នៅ​តែ​ជា​ជម្រើស​មួយ​ មិន​អាច​ខ្វះ​បាន ​ខណៈ​ពេល​ដែល​យើង​ត្រូវ​ចេញ​ទៅ​ក្រៅ​ បំពេញ​កិច្ច​ការងារ​ផ្សេងៗ។

២ ជែលឬអាល់កុល

នេះ​ជា​របស់​ដ៏​ពេញ​និយម​មួយ​ទៀត​ ដែល​ត្រូវ​តែ​ដាក់​ក្នុង​កាបូប​គ្រប់​ពេល។ ការវេចខ្ចប់​ត្រូវ​បាន​រចនា​ឡើង​ ដើម្បី​ឲ្យ​កាន់​តែ​ស្រស់​ស្អាត និង​ចល័ត​បាន។ ជាពិសេស​ទឹក​អាកុល​ និង​ជែល​មាន​ច្រើន​រូបមន្ត មាន​ច្រើន​ក្លិន​សម្រាប់​ជ្រើសរើស។

ទោះ​យ៉ាង​ណា ​​ត្រូវ​ប្រាកដ​ថា​ ជ្រើសរើស​រូបមន្តដែលមានជាតិអាល់កុល លើសពី ៧០ ភាគរយ ហើយ​ប្រើវា​ភ្លាមៗ​បន្ទាប់​ពីបើក ហើយ​កុំ​ដាក់​វា​នៅ​កន្លែង​ដែល​មាន​ពន្លឺ​ព្រះ​អាទិត្យ​ដោយ​ផ្ទាល់ ដើម្បី​ការពារ​ការ​ចុះ​ខ្សោយ​នៃ​ជាតិ​អាល់កុល។

៣ ថ្នាំគ្រាប់វីតាមីន

ការ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ដល់​រាង​កាយ ជា​វិធីសាស្ត្រ​មួយ​ទៀត​ ដែល​មនុស្ស​ជា​ច្រើន​ជ្រើសរើស។ វីតាមីន​និងឱសថ បានបន្ថែម ឬបន្លិចពាក្យផ្សាយពាណិជ្ជកម្មដែលនិយាយ “ធ្វើ​ឲ្យ​ប្រសើរ​ឡើង ​នូវ​ប្រព័ន្ធ​ការពារ​រាងកាយ” វាមិនខុសទេ ក្នុងការទទួលទានវីតាមីន និងឱសថ​ដើម្បីពង្រឹងសុខភាព។

ប៉ុន្តែក៏គួរពិគ្រោះជាមួយឱសថការី រួមទាំងវេជ្ជបណ្ឌិត​ផ្ទាល់​ខ្លួន ​អំពី​ការ​រឹត​បន្តឹង​លើ​ការទិញផលិតផលទាំងនេះ។ ដោយសារ​​មាន​វីតាមីន ថ្នាំ ឬ​ឱសថ​មួយ​ចំនួន ​ដែល​​មិន​ស័ក្ដិសម​នឹង​សុខភាព​ដើម​របស់​យើង​ ឬ​រំខាន​ការងារ និង​កាត់​បន្ថយ​ប្រសិទ្ធភាព​នៃ​ឱសថ​ដូចគ្នា​ ដែល​យើង​កំពុង​ប្រើសព្វថ្ងៃ។

៤ ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់

ម៉ាស៊ីនបន្សុទ្ធខ្យល់ មិនអាចកាត់បបន្ថយកូវីដ ១៩ បានពិតមែន ប៉ុន្តែ​​ក៏​មិន​អាច​បដិសេធ​បាន​ទេ​ ដែល​មាន​មនុស្ស​ជា​ច្រើន​ជឿ​ថា ​វា​ប្រើសម្រាប់​សន្តិភាព​នៃ​ចិត្ត។ វាក៏ជួយកាត់បន្ថយធូលី ឬ​គ្រោះថ្នាក់ពី​ PM2.5 ដែលនៅជាមួយយើង ជាពិសេសគឺអ្នករស់នៅក្នុងទីក្រុង។ ប្រសិនបើ​ក្នុង​ផ្ទះមានម៉ាស៊ីនបន្សុតខ្យល់ កុំភ្លេចផ្លាស់ប្តូរ​តម្រង និងសម្អាតម៉ាស៊ីន​​ឲ្យ​បាន​ទាន់​ពេលវេលា។

៥ តុការិយាល័យ – កៅអីការងារ

ការអង្គុយនៅតុ និងកៅអីក្នុងផ្ទះរយៈពេលយូរ នឹងរំឭកមនុស្សជាច្រើនអំពីតុ និងកៅអី។ ដូច្នេះមនុស្សជាច្រើនបានវិនិយោគលើការទិញតុ ឬកៅអីថ្មីដែលទ្រ​ទម្ងន់ និង​ទម្រង់​អង្គុយប្រភេទ ergonomic ។ ទាំងនេះសុទ្ធតែ ដើម្បីជួយកាត់បន្ថយការឈឺចាប់ កាត់បន្ថយហានិភ័យ​នៃ​ជំងឺ​ការិយាល័យ ហើយរហូតដល់ការទិញ​ម៉ូនីទ័រ ក្តារចុច កណ្ដុរ ក៏ដូចជាការរៀបចំតុធ្វើការឡើងវិញ ដើម្បី​ឲ្យ​វាកាន់តែមានផាសុកភាព ក្នុងការធ្វើការ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចំណុច ៤ យ៉ាង ម៉ាក់ប៉ាគួរពិនិត្យមើលឡើងវិញ បើកូនងាកឈឺៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម