Connect with us

សុខភាព

កុំឆ្ងល់! បញ្ហាមួយចំនួននេះ អាចធ្វើឲ្យកូនមិនសូវឡើងគីឡូ

បានផុស

នៅ

ការ​ឡើង និង​ស្រក​ទម្ងន់​របស់​កូនតូច អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​កូន ពិសេស​នោះ ចំពោះ​ទារក​បៅ​ទឹក​ដោះ​គោម្សៅ។ យ៉ាង​ណា​មិញ ក្មេង​ខ្លះ​បៅ​ទឹក​ដោះ​គោ​ម្សៅ​ មួ​យ​ចំនួន​អាចត្រូវ​ម្ដាយ​កត់សម្គាល់​ឃើញ​ថាមិន​ឡើង​គីឡូ តើ​រឿង​នេះ​យ៉ាងម៉េច​វិញ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទារក​ទាំង​អស់​លូតលាស់​ក្នុង​ល្បឿន​ខុសៗ​គ្នា ភាគ​ច្រើន​ការ​លូតលាស់​ក្រោយ​ពេល​សម្រាល​រួច​កើត​គឺ​លឿន និង​មាន​ភាព​ងាយ​ស្រួល។ ទារក​ទើប​នឹង​កើត​គួរ​តែ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោម្សៅ​ ប្រហែល ៤៤-៦០ មីលីលីត្រ​រៀង​រាល់ ៣ម៉ោង​ម្ដង។ ចំណែក​ឯ​ទារក​មិន​គ្រប់​ខែ ត្រូវ​ការ​កាឡូរី​ច្រើន​ជាង​ទារក​គ្រប់​ខែ​ធម្មតា។ ប៉ុន្តែ​មាន​ទារក​ខ្លះ​ពិបាក​ក្នុង​បៅ ខ្លះ​ក្អែ ឬ​ក្អួត​អាហារ​ចេញ​មក​វិញ​អស់ ខ្លះ​គេង​ច្រើន​ពិបាក​បំបៅ ឬ​ខ្លះ​ទៀត​ពិបាក​លេប​ទឹក​ដោះ​គោ​ចូល។

ទារក​ខ្លះ​ទៀត​ទទួល​បាន​កាឡូរី​គ្រប់​គ្រាន់ ប៉ុន្តែ​នៅ​តែ​ពិបាក​ក្នុង​ការ​ឡើង​ទម្ងន់​ដូច​ការ​រំពឹង​ទុក​របស់​ម៉ាក់​ប៉ា។ នេះ​មាន​ន័យ​ថា ទារក​អាច​មាន​បញ្ហា​ក្នុង​ការ​ស្រូប​យក​អាហារ និង​ការ​ប្រើ​ប្រាស់​កាឡូរី​ដែល​បាន​ផ្ដល់​ឲ្យ​ពួក​គេ។ បញ្ហា​ពោះ​វៀន​មួយ​ចំនួន​ដូច​ជា
ជំងឺ Celiac អាលែកហ្ស៊ី​ចំណី​អាហារ និង​រាក​រូស​ដែល​អាច​ធ្វើ​ឲ្យ​ទារក​មិន​អាច​ប្រើ​ប្រាស់​អាហារ​ដែល​ផ្ដល់​ឲ្យ​ពួក​គេ ដើម្បី​លូតលាស់​បាន។

ចុង​ក្រោយ ទារក​មួយ​ចំនួន​ដែល​មាន​បញ្ហា​លូតលាស់ ប្រើ​ប្រាស់​កាឡូរី​យ៉ាង​លឿន​ដោយ​សារ​តែ​ពួក​គេ​មាន​តម្រូវ​ការ​កាឡូរី​កើន​ឡើង។ នេះ​រួម​បញ្ចូល​ទាំង​ក្មេង​ដែល​ត្រូវ​ប្រឹង​ដក​ដង្ហើម កើត​មុន​ខែ ឬ​មាន​បញ្ហា​បេះ​ដូង​ខុស​ប្រក្រតី។ ទារក និង​ក្មេង​ទាំង​នេះ​ត្រូវ​ការ​កាឡូរី​បន្ថែម​សម្រាប់​ការ​ឡើង​ទម្ងន់​គ្រប់​គ្រាន់។

នៅ​ពេល​ក្មេង​បៅ​ទឹក​ដោះ​គោ​មិន​ឡើង​ទម្ងន់ ឬ​ក្មេង​ញ៉ាំ​អាហារ ឬ​បៅ​ដោះ​ម្ដាយ​ក៏​ដោយ ម៉ាក់​ប៉ា​គួរ​តែ​នាំ​កូន​ទៅ​ពិគ្រោះ​រក​ដំណោះ​ស្រាយ​ស័ក្ដិសម​បំផុត​សម្រាប់​កូន​យើង។ ការ​មិន​ឡើង​ទម្ងន់​តាម​ស្តង់ដារ អាច​នាំ​ឲ្យ​មាន​បញ្ហា​ដូច​ជា ការ​ពន្យារ​ពេល​ក្នុង​ការ​អភិវឌ្ឍន៍ មាន​អាកប្បកិរិយា​មិន​សមរម្យ និង​ការ​ងាយ​ឆ្លង​មេរោគ​បង្ក​ជា​ជំងឺ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ចង់ដឹងកូនបៅដោះគ្រប់ ឬអត់ សង្កេតមើល សញ្ញាទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម