សុខភាព
ទម្លាប់ញ៉ាំប្រៃគ្រោះថ្នាក់ខ្លាំង អ៊ីចឹងរៀនកាត់បន្ថយ តាមវិធីងាយៗទាំងនេះ
ញ៉ាំប្រៃជាមូលហេតុឈានទៅមានជំងឺលើសឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីកក្រពះ ក្រួសតម្រងនោម និងជំងឺជាច្រើនទៀត ដូច្នេះហើយទើបអង្គការសុខភាពពិភពលោកណែនាំឲ្យយើងម្នាក់ៗញ៉ាំអំបិលក្នុងរបបអាហារតែ ១ ស្លាបព្រាកាហ្វេប៉ុណ្ណោះក្នុង ១ ថ្ងៃ។
មិនចង់ប្រឈមនឹងជំងឺដែលបានរៀបរាប់ខាងលើនេះ យើងគួរចាប់ផ្តើមផ្លាស់ប្តូរទម្លាប់នៃការញ៉ាំប្រៃ ពិសេសរបបអាហារប្រៃៗ តាមចំណុចមួយចំនួនខាងក្រោមនេះ។
១. ញ៉ាំម្ហូបអាហារចម្អិនភ្លាមៗ ជាជាងអាហារកែច្នៃ
យើងដឹងហើយថា អាហារកែច្នៃ ជាអាហារដែលបញ្ចូលគ្រឿងផ្សំអាចទុកបានយូរ មានអំបិល ស្ករ ពណ៌ និងសារធាតុផ្សេងៗទៀត ដែលមានហានិភ័យចំពោះសុខភាព។ ជំនួសឲ្យការញ៉ាំអាហារច្នៃ យើងគួរប្តូរមកញ៉ាំអាហារចម្អិនភ្លាមៗវិញ។
២. កុំដាក់អំបិល ទឹកត្រី ទឹកស៊ីអ៊ីវលើតុអាហារ
ជាទម្លាប់នៅលើតុអាហារ ឬពេលចម្អិនម្ហូបអាហាររួចរាល់ រៀបចំបាយ ទាំងយើងទាំងគេតែមានដាក់កូនចានអំបិល ទឹកត្រី ឬទឹកស៊ីអ៊ីវ នៅលើតុ សម្រាប់ជ្រលក់ម្ហូបអាហារដែលចម្អិនហើយ ឬច្រូចបន្ថែមទៅក្នុងសម្លរ ដែលស្ទើររសជាតិប្រៃ។ ទម្លាប់បែបនេះមិនល្អនោះទេ យូរៗទៅធ្វើឲ្យយើងញ៉ាំប្រៃដោយមិនដឹងខ្លួន។
៣. ចៀសវាងអាហារសម្រន់ដែលមានជាតិប្រៃ
អាហារដែលមានរសជាតិប្រៃ ពិសេសពពួក Fast food ចៀសបានគួរតែចៀសទៅ ព្រោះវាមិនត្រឹមតែមានរសជាតិប្រៃនោះទេ ថែមទាំងសម្បូរជាតិខ្លាញ់ ញ៉ាំធ្វើឲ្យធាត់ និងមានបញ្ហាសុខភាពជាច្រើនមុខទៀត។
៤. កំណត់បរិមាណអំបិលពេលចម្អិនអាហារ
រាល់ពេលចម្អិនអាហារម្តងៗ យើងត្រូវកំណត់បរិមាណអំបិលឲ្យបានល្អ កុំចេះតែភ្លក់ហើយថែមគ្រឿងមិនឈប់ ស៊ូឲ្យមុខម្ហូបសាប ប្រសើរជាងប្រៃ ធ្វើបែបនេះយូរៗទៅនឹងក្លាយជាទម្លាប់ ហើយថែមល្អចំពោះសុខភាពយើងទៅថ្ងៃក្រោយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ហេតុផល ១០យ៉ាង ធ្វើឲ្យយើងចង់ញុំាអាហារប្រៃៗ
ចុចអាន៖ ញ៉ាំប្រៃ គ្រោះថ្នាក់ខ្លាំង កើតលើសឈាមផង មហារីកផង
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ