Connect with us

សុខភាព

កូនតូចជួបបញ្ហាដង្កូវស៊ីធ្មេញ មានថ្នាំលាបទប់ស្កាត់បានអត់?

បានផុស

នៅ

ដង្កូវស៊ីធ្មេញ (រាក់ស៊ីធ្មេញ) កើតឡើងជាញឹកញាប់លើកុមារតូចៗ​ ដែលនៅ​មាន​ធ្មេញ​ទឹកដោះ ជាពិសេសធ្មេញមុខដែលពិបាកក្នុងការប៉ះ។ ម៉្យាងទៀត​កុមារតូចៗ​មិនងាយ​ឱ្យពេទ្យធ្មេញប៉ះធ្មេញទេ ព្រោះខ្លាចឈឺ ខ្លាចម្ជុល និងខ្លាចសំឡេងឆាបកាចាធ្មេញ។ អ៊ឹចឹងក្រៅពីការប៉ះធ្មេញ មាន​វិធីណាអាចព្យាបាលដង្កូវស៊ីធ្មេញបាន?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីការប៉ះធ្មេញ ទន្តពេទ្យអាចលាបថ្នាំដង្កូវស៊ីធ្មេញ (Silver Diamine Fluoride) លើ​ធ្មេញអូនតូចដែលមានបញ្ហាដើម្បីកុំឱ្យដង្កូវស៊ីធ្មេញស៊ីកាន់​​តែធំ។ ថ្នាំលាបដង្កូវស៊ីធ្មេញ ជាសូលុយស្យុងដែលផ្សំពី​ សារធាតុប្រាក់ ទឹក អាម៉ូញាក់ និង fluoride។

មុនដំបូងទន្តពេទ្យនឹងសម្អាតធ្មេញអូនតូចឱ្យស្អាត និងទុកឱ្យស្ងួត។ បន្ទាប់​មកលាប​ធ្មេញ​អូនតូចដែលមានបញ្ហាជាមួយថ្នាំដង្កូវស៊ីធ្មេញ រួចទុកប្រហែលពីរនាទី​ដើម្បីឱ្យ​ថ្នាំ​ជ្រាបចូលធ្មេញ និងសម្លាប់បាក់តេរីដែលបង្ករាក់ស៊ីធ្មេញ ដើម្បីបញ្ឈប់ ឬពន្យឺតរាក់​ពី​ការ​ស៊ីធ្មេញកាន់តែធំ និងជ្រៅ។

ការលាបថ្នាំដង្កូវស៊ីធ្មេញក៏ជួយកាត់បន្ថយអាការៈស្រៀវធ្មេញដែរ ព្រោះសារធាតុ​ប្រាក់​នៅក្នុងថ្នាំអាចជួយពង្រឹង និងការពារស្រទាប់ភ្លុកធ្មេញ។ លើសពីនេះទៅទៀត​សារធាតុ​fluoride មាននាទីព្យាបាលធ្មេញពុក ពង្រឹងធ្មេញ និងការពារធ្មេញ​ពីការ​ប្រែ​ពណ៌។

តំបន់ធ្មេញដែលដង្កូវស៊ីនឹងប្រែជាពណ៌ខ្មៅ ឬត្នោតបន្ទាប់ពីលាបថ្នាំហើយ ដោយសារប្រតិកម្មជាមួយនឹង​សារធាតុប្រាក់ ក្រោយពេលថ្នាំសម្លាប់​បាក់តេរី​ដែលបង្កឱ្យ​រាក់ស៊ី​ធ្មេញ។ ប្រសិនបើអូនតូចដំបៅមាត់ ឬអាលែកហ្ស៊ីជាមួយសារធាតុប្រាក់ អូនតូច​មិនអាច​លាប​ថ្នាំ​ដង្កូវស៊ីធ្មេញបានទេ។

ការលាបថ្នាំដង្កូវស៊ីធ្មេញជាវិធីព្យាបាលដង្កូវស៊ីធ្មេញបណ្តោះអាសន្នដែលមានសុវត្ថិភាព ងាយស្រួល និងគ្មានការឈឺចាប់។ ប៉ាម៉ាក់​ត្រូវនាំអូនតូចទៅទទួលការព្យាបាល​ធ្មេញ​ឡើងវិញពេលអូនតូចធំបន្តិច ឬពេលអូនតូចហាន ឬព្រមឱ្យទន្តពេទ្យប៉ះធ្មេញ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet​

ចុចអាន៖ដង្កូវស៊ីធ្មេញ (រាក់ស៊ីធ្មេញ) កើតឡើងជាញឹកញាប់លើកុមារតូចៗ ដែលនៅមានធ្មេញទឹកដោះ ជាពិសេសធ្មេញមុខដែលពិបាកក្នុង …

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម