Connect with us

ព័ត៌មានអន្ដរជាតិ

WHO រកឃើញភស្តុតាងបន្ថែមថា Omicron មិនចូលស៊ីសួតរហ័សដូច វីរុសបំប្លែងខ្លួនផ្សេងទេ

បានផុស

នៅ

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា ភ័ស្តុតាងកាន់តែច្រើនកំពុងលេចឡើងថា វីរុសកូវីដបំប្លែងខ្លួន Omicron គឺប៉ះពាល់ដល់ផ្លូវដង្ហើមផ្នែកខាងលើ ដែលបណ្តាលឲ្យមានរោគសញ្ញាស្រាលជាងវីរុសបំប្លែងខ្លួនមុនៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Abdi Mahamud មន្ត្រីរបស់ WHO បានប្រាប់អ្នកសារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវថា “យើងកំពុងឃើញការសិក្សាកាន់តែច្រើនឡើងៗដែលចង្អុលបង្ហាញថា Omicron កំពុងឆ្លងតែផ្នែកខាងលើនៃរាងកាយប៉ុណ្ណោះ” ។

លោក Mahamud បាននិយាយថា “Omicron មិនដូចវីរុសបំប្លែងខ្លួនផ្សេងទៀតនោះទេដែលជ្រៀតចូលស៊ីសួតរហ័ស ហើយបណ្ដាលទៅជាជំងឺរលាកសួតធ្ងន់ធ្ងរ ។ វាអាចជាដំណឹងដ៏ល្អមួយ ប៉ុន្តែយើងពិតជាទាមទារឲ្យមានការសិក្សាបន្ថែមទៀតដើម្បីបញ្ជាក់អំពីរឿងនេះ” ។

ទោះជាយ៉ាងណាក៏ដោយ លោក Mahamud បានព្រមានថា ការឆ្លងខ្ពស់របស់ Omicron មានន័យថា វានឹងក្លាយទៅជាវីរុសលេចធ្លោក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនៅកន្លែងជាច្រើន ដែលបង្កការគំរាមកំហែងដល់ប្រព័ន្ធវេជ្ជសាស្ត្រនៅក្នុងប្រទេសដែលមានចំនួនប្រជាជនច្រើននៅតែមិនទាន់ចាក់វ៉ាក់សាំង ។

គួរបញ្ជាក់ថា ចាប់តាំងពី Omicron ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងខែវិច្ឆិកា ទិន្នន័យរបស់ WHO បង្ហាញថា វាបានរីករាលដាលយ៉ាងឆាប់រហ័ស និងបានលេចឡើងនៅក្នុងប្រទេសយ៉ាងហោចណាស់ ១២៨ ហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ អ្នកវិទ្យាសាស្ត្ររកឃើញ វីរុសកូវីដបំប្លែងខ្លួនថ្មី មួយប្រភេទទៀតហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម