Connect with us

សុខភាព

ក្រៅពីបែកញើសពេលយប់ អូមីក្រុង មានរោគសញ្ញាធំៗចំនួន ៧ទៀត

បានផុស

នៅ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ កាលពីយប់ថ្ងៃសៅរ៍ទី០៨ខែមករាឆ្នាំ២០២២ បានប្រកាសរកឃើញករណីវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង ឆ្លងក្នុងសហគមន៍ ជាលើកដំបូង។

ករណីនេះ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរម្នាក់ អាយុ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

This image has an empty alt attribute; its file name is 265676618_4662040423835027_7282185205895411569_n-1024x735-1.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាល បានបញ្ជាក់បន្តថា តាំងពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១​ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ បុរសរូបនេះបានទៅទីតាំងនានាដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តកំពត ដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្ដ្រាលី មកដល់ភ្នំពេញនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២។

បើងាកទៅមើលប្រទេសអង់គ្លេសឯណោះវិញ វីរុសបំប្លែងខ្លួនអូមីក្រុង កំពុងវាយលុកធ្ងន់ធ្ងរ ហើយបង្កការចម្លងរីករាលដាល។

This image has an empty alt attribute; its file name is AP21357661261080.0-1024x683.jpg

លោកសាស្ត្រាចារ្យ Tim Spector ដែលដឹកនាំកម្មវិធីសិក្សារោគសញ្ញាកូវីដ ZOE បានបញ្ជាក់ថា ក្រៅពីការបែកញើសពេលយប់ដែលខុសពីរោគសញ្ញាវីរុសបំប្លែងខ្លួនដទៃទៀត, អូមីក្រុង មានរោគសញ្ញាចំនួន៧ផ្សេងទៀតដែលមួយចំនួន ដូចជាជំងឺផ្តាសាយ។

រោគសញ្ញាទាំង៧ទៀតនោះមានដូចជា៖

  1. រមាស់បំពង់ក
  2. ហៀរសំបោរ
  3. អស់កម្លាំង
  4. កណ្តាស់
  5. ឈឺខ្នងផ្នែកខាងក្រោម
  6. ឈឺក្បាល
  7. ឈឺសាច់ដុំ

យ៉ាងណាក្តី ទិន្នន័យបានបង្ហាញថា វ៉ាក់សាំងដូសជំរុញ គឺជាការការពារដ៏ល្អបំផុតប្រឆាំងនឹង អូមីក្រុង ហើយថ្នាំបង្ការដូសទី៣ អាចជំរុញប្រសិទ្ធភាពរហូតដល់៧៥ភាគរយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ សង្កេតខ្លួនឯង! រោគសញ្ញា ៣ របស់ Omicron ខុសពីកូវីដបំប្លែងខ្លួន ប្រភេទផ្សេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៥ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម