Connect with us

សុខភាព

លម្អិតពីរោគសញ្ញាជំងឺមហារីកមាត់ មិនគួរមើលរំលង

បានផុស

នៅ

ជំងឺ​​មហារីក​មាត់​ ជា​ប្រភេទ​ជំងឺ​មហារីក​ ដែល​កើត​នៅ​ក្នុង​មាត់ ឬ​នៅ​ជុំវិញ​បបូរ​មាត់​របស់​យើង​។ មហារីក​មួយ​ប្រភេទ​នេះ ក៏​ស្ថិត​នៅ​ក្នុង​ជំពូក​មហារីក​ក្បាល​ និង​ក​ផង​ដែរ​។ ម្យ៉ាង​វិញ​ទៀត ជា​ញឹកញាប់​ ជំងឺ​មហារីក​មាត់​ក៏​ពាក់ព័ន្ធ​នឹង​ការ​ចាប់ផ្ដើម​នៃ​ការលូតលាស់​ដុំ​សាច់​លើ​ផ្ទៃ និង​បរិវេណ​ជុំវិញ​មាត់​ ដែល​មាន​ដូច​ជា​៖

  • ធ្មេញ​
  • អណ្ដាត​
  • ខាង​ក្នុង​ថ្ពាល់​
  • អញ្ចាញ​ធ្មេញ​
  • ស្រទាប់​បបូរ​មាត់​
  • បាត​នៃ​មាត់​
  • ក្រអូម​មាត់​រឹង
  • ​ក្រពេញ​ទឹក​មាត់​។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​បង្ក​ និង​កត្តា​ហានិភ័យ​ដទៃ​ទៀត​

រាល់​អ្វី​មួយ​ដែល​ពាក់ព័ន្ធ​នឹង​មាត់​ សុទ្ធ​តែ​អាច​បង្ក​ជា​មហារីក​មាត់​ ប៉ុន្តែ​មូលហេតុ​ទូទៅ​បំផុត​ដែល​យើង​តែងតែ​ជួប​ប្រទះ​ រួម​មាន​​៖

  • ការ​ជក់​បារី
  • ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
  • ការ​ឆ្លង​វីរុស​បង្កជំងឺមហារីកមាត់​ស្បូន​(HPV)

រោគសញ្ញា​នៃ​ជំងឺ​មហារីក​មាត់​

ប្រសិនបើ​យើង​ចាប់ផ្ដើម​សង្កេត​ឃើញ​សញ្ញា​ទាំង​នេះ យើង​អាច​នឹង​កើត​មាន​​ជំងឺ​មហារីក​មាត់៖

  • ដំបៅ​មាត់​
  • បបូរ​មាត់​ឡើង​ក្រាស់​
  • ដំបៅ​ ដុំ​ពក​​នៅ​ជុំវិញ​បបូរ​មាត់​ មាត់​ និង​បំពង់​ក​ដែល​មាន​ស្រាប់​
  • ការ​ហូរ​ឈាម​មិន​ធម្មតា ឬ​ស្ពឹក​ក្នុង​មាត់​
  • ផ្ទាំង​ស​ៗ​នៅ​លើ​អណ្ដាត ថ្ពាល់​ និង​អញ្ចាញ​ធ្មេញ​
  • ផ្ទាំង​ក្រហម​ៗ​នៅ​លើ​អណ្ដាត ថ្ពាល់​ និង​អញ្ចាញ​ធ្មេញ
  • រង្គើ​ធ្មេញ​ដោយ​គ្មាន​មូលហេតុ​
  • ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​ថ្គាម​ ​ការ​និយាយ​ និង​លេប​អាហារ​
  • ការ​ហូរ​ឈាម​មិន​ប្រក្រតី មិន​ស្រួល​ ឬ​ស្ពឹក​ក្នុង​មាត់​
  • ឈឺ​ធ្មេញ​ បណ្ដាល​មក​ពី​ហើម​មាត់​។

ការ​បង្ការ​ជំងឺ​មហារីក​មាត់​

យើង​​អាច​បញ្ចៀស​ ក៏​ដូចជា​បង្ការ​ជំងឺ​មហារីក​មាត់​បាន​ តាម​រយៈ​បែបបទ​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ​។ បន្ថែម​ពី​នេះ ចូរ​ជៀសវាង​ការ​ជក់​បារី​ និង​ត្រូវ​កម្រិត​ការញ៉ាំ​គ្រឿង​ស្រវឹង​ ដែល​អាច​កាត់បន្ថយ​បញ្ហា​ឈឺ​ចាប់​មាត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជាង​នេះ​ទៅ​ទៀត គ្នា​យើង​ចាំបាច់​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ និង​សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​ជាតិ​រ៉ែ​ ដែល​មិន​ត្រឹម​តែ​ផ្ដល់​ថាមពល​ដល់​យើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ថែម​ទៀត​ផង​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ចាប់អារម្មណ៍ផង! សញ្ញាទាំង ៩ លើអណ្តាត កំពុងប្រាប់ពីបញ្ហាសុខភាព

ចុចអាន៖ចំណុចមិនគួរមើលរំលង មុនសម្រេចចិត្ត ជ្រើសរើសច្រាសដុសធ្មេញមកប្រើ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម