Connect with us

សុខភាព

រកឃើញរោគសញ្ញា អូមីក្រុង ថ្មីមួយទៀត ខុសដាច់ពីវីរុសបំប្លែងខ្លួនដទៃ

បានផុស

នៅ

អ្នកដែលឆ្លងកូវីដ អាចមានរោគសញ្ញាជាច្រើន រួមទាំងរោគសញ្ញាដែលផ្តោតជុំវិញសកម្មភាពរបស់អ្នកនៅក្នុងបន្ទប់ទឹកផងដែរ។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រកំពូលរបស់អាមេរិក។

ឥឡូវនេះ អូមីក្រុង គឺជាវីរុសកូវីដបំប្លែងខ្លួនលេចធ្លោជាងគេនៅចក្រភពអង់គ្លេស ហើយបាននិងកំពុងបញ្ចេញរោគសញ្ញាថ្មីជាច្រើន ដែលធ្វើឲ្យអ្នកវិទ្យាសាស្រ្តភ្ញាក់ផ្អើល និងមិនធ្លាប់ត្រូវបានគេឃើញសោះនៅក្នុងរលកមុនៗ។

ថ្វីបើរាគ មិនមែនជារោគសញ្ញាទូទៅនៃជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែ CDC និងសាលា John Hopkins Medicine បានព្រមានថា វាអាចជាសញ្ញាប្រាប់ថា អ្នកឆ្លងអូមីក្រុងហើយ។

ក្រោយមកទៀត ស្ថាប័នទាំង២បានកត់សម្គាល់ថា មនុស្សប្រហែល២០% ទំនងជាជួបប្រទះនឹងអាការរាគរូសជារោគសញ្ញាភ្លាមៗបន្ទាប់ពីឆ្លងមេរោគ។

ទោះមេរោគប្រភេទ Delta និងវីរុសបំប្លែងខ្លួនមុនៗ ងាយស្រួលជាងនេះក្នុងការកំណត់រោគសញ្ញាដូចជាក្អកជាប់ គ្រុនក្តៅ និងបាត់បង់រសជាតិ ឬក្លិនក៏ដោយ ប៉ុន្តែ អូមីក្រុង បានបង្ហាញឲ្យឃើញថា វាមានរោគសញ្ញាថ្មីៗច្រើនណាស់។

ទោះបីជាយ៉ាងណាក៏ដោយ រោគសញ្ញាចម្បងរបស់ អូមីក្រុង មានដូចជា៖ រមាស់បំពង់ក ហៀរសំបោរ អស់កម្លាំង កណ្តាស់ ឈឺខ្នងផ្នែកខាងក្រោម ឈឺក្បាល ឈឺសាច់ដុំនិងបែកញើសពេលយប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ក្រៅពីបែកញើសពេលយប់ អូមីក្រុង មានរោគសញ្ញាធំៗចំនួន ៧ទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥០ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៤ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម