ហេតុផល ៥ យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ហេតុផល ៥ យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន

បានផុស

នៅ

បើ​ប្រៀប​ធៀប​នឹង​វីរុស​បំប្លែង​កូវីដ-១៩ ពី​មុនៗ វីរុស​បំប្លែងអូមីក្រុង មាន​សភាព​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​លឿន ប៉ុន្តែ​បង្ក​គ្រោះ​ថ្នាក់​ស្រាល​ជាង។ ហេតុ​នេះ​ហើយ ទើប​មនុស្ស​មួយ​ចំនួន​ធំ ពិសេស​នោះ​គឺ​អ្នក​ចាក់​វ៉ាក់សាំង​រួច​រាល់ លើក​ឡើង​ថា ហេតុ​អ្វី​ចាំ​បាច់​ត្រូវ​បន្ត​ការពារ​ខ្លួន​ខ្លាំង​ម៉េស? មុន​នឹង​ក្រោយ​គង់​តែ​ឆ្លង​ដដែល? ហើយ​ខាង​ក្រោម​នេះ​ជា​ចម្លើយ​ពី​អ្នក​ជំនាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ប្រឈម​នឹង​ឈឺ​ធ្ងន់

អ្នក​ស្រាវជ្រាវ​ថា​វីរុស​បំប្លែង អូមីក្រុង ទំនង​ជា​បង្កើន​ករណី​វិជ្ជមាន​តែ​មិន​មាន​រោគ​សញ្ញា​ច្រើន​ជាង​វីរុស​បំប្លែង​មុន​ៗ។ បើ​ចេញ​រោគ​សញ្ញា ភាគ​ច្រើន​ជា​រោគ​សញ្ញា​ស្រាល​ដូច​ជា ឈឺ​ក ឬ​ហៀរ​សម្បោរ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ការ​រីក​រាលដាល​កាន់​តែ​ច្រើន​ឡើង​នៃ​វីរុស​បំប្លែង អូមីក្រុង ទូទាំង​ពិភពលោក​អាច​មាន​ន័យ​ថា មនុស្ស​កាន់​តែ​ច្រើន​ប្រឈម​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។

២. ចម្លង​អ្នក​ដទៃ

តាម​លោក Akiko Iwasaki ដែល​សិក្សា​ផ្នែក​ការពារ​មេរោគ​នៅ​សកលវិទ្យាល័យ Yale សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹង​ថា ទោះ​ជា​យើង​អាច​នឹង​ឈឺ​ស្រាល​ក្រោយ​ឆ្លង​វីរុស​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ចម្លង​វីរុស​នេះទៅ​អ្នក​ដទៃ​ដែល​មាន​ហានិភ័យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដូច​ជា មនុស្ស​ចាស់ ឬ​មនុស្ស​មាន​ជំងឺ​រ៉ាំ​រ៉ៃ​ដោយ​មិន​ដឹង​ខ្លួន។

៣. ផល​ប៉ះពាល់​រយៈ​ពេល​វែង​មិន​ទាន់​ដឹង​ច្បាស់

ការ​ឆ្លង​​ជំងឺ​កូវីដ-១៩​ធម្មតា ឬ​វីរុស​បំប្លែង​ថ្មី​មុនៗ មិន​ថា​ធ្ងន់ ឬ​ស្រាល ឬ​ការ​ឆ្លង​ក្រោយ​ចាក់​វ៉ាក់សាំង​រួច ជួន​កាល​អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ក្នុង​រយៈ​ពេល​វែង។ មក​ដល់​ពេល​នេះ អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​មាន​ទិន្នន័យ​ពី​ផល​ប៉ះពាល់​របស់​វីរុសបំប្លែងថ្មី​អូមីក្រុង ច្បាស់​លាស់​នៅ​ឡើយ​ទេ ហើយ​មនុស្ស​ដែល​មើល​ស្រាល​ការ​ឆ្លង​វីរុស​បំប្លែង​នេះ អាច​នឹង​ប្រឈម​នឹង​ផល​ប៉ះពាល់​យូរ​អង្វែង ប្រសិន​បើ​ឆ្លង។

៤. ការ​ផ្គត់​ផ្គង់​ថ្នាំ និង​មន្ទីរពេទ្យ​មាន​កំណត់

ការព្យាបាល​វីរុស​បំប្លែងថ្មី​អូមីក្រុងមាន​កម្រិត ដូច្នេះ​គ្រូពេទ្យ​ត្រូវ​តែ​ប្រើ​ប្រាស់​ថ្នាំ​ដែល​មាន​ឲ្យ​ម៉ត់​ចត់។ ថ្នាំ​អង់ទីករ​ពីរ​ក្នុង​ចំណោម​ថ្នាំ​ទាំង​បី​ដែល​ប្រើ​ក្នុង​អំឡុង​ពេល​រលក​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ខ្លាំង កន្លង​មក​មិន​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​បំប្លែង​អូមីក្រុងនេះ​ទេ។ ម៉្យាង​វិញទៀត​ បើ​រលក​នៃ​ករណី​វិជ្ជមានអូមីក្រុងកាន់​តែ​កើន​ឡើង​ខ្លាំង មន្ទីរពេទ្យ​អាច​នឹង​ទ្រាំ​ទ្រ​មិន​បាន ជា​ពិសេស​បើ​អ្នក​ឆ្លង​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ការពារ​ខ្លួន។

៥. ហានិភ័យ​នៃ​ការ​កើត​វីរុស​បំប្លែង​ថ្មីថែមទៀត​

អូមីក្រុង គឺ​ជា​វីរុស​គួរ​ឲ្យ​កត់​សម្គាល់​ទី ៥​នៃ​វីរុស​កូរ៉ូណា​ដើម ហើយ​វា​នៅ​តែ​ត្រូវ​មើល​ថា​តើ​សមត្ថភាព​របស់​មេរោគ​ក្នុង​ការ​ផ្លាស់​ប្ដូរ​បន្ថែម​ទៀត​នឹង​ថយ​ចុះ​ដែរ​ឬ​ទេ។ អត្រា​ឆ្លង​ខ្ពស់​ក៏​ផ្ដល់​ឲ្យ​វីរុស​នូវ​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការបំប្លែងខ្លួន ហើយ​មិន​មាន​ការ​ធានា​ថា​ការ​ប្រែ​ប្រួល​វីរុស​នឹង​មាន​សភាព​ស្លូត ឬ​កាច​ជាង​មេរោគ​មុន​ៗ​នោះ​ទេ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖អ្នកជំនាញប្រាប់ឲ្យពាក់ម៉ាស ២ ជាន់ ទើបអាចការពារឆ្លង អូមីក្រុង

ចុចអាន៖អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services