អូមីក្រុង និង ដែលតា ធ្វើឱ្យសួតរងផលប៉ះពាល់ផ្សេងគ្នា ត្រូវដឹង
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

អូមីក្រុង និង ដែលតា ធ្វើឱ្យសួតរងផលប៉ះពាល់ផ្សេងគ្នា ត្រូវដឹង

បានផុស

នៅ

ប្រភពពី newsncr បានឱ្យដឹងថា ក្រោយពីឆ្លងវីរុសបំប្លែងខ្លួន ​អូមីក្រុង អ្នកជំងឺនឹងរងផលប៉ះពាល់សួតខុសគ្នា ពីវីរុសបំប្លែងខ្លួន ដែលតា ខណៈ ដែលតា​ ហាក់មានសភាពធ្ងន់ធ្ងរជាង អូមីក្រុង។ នេះបើតាមការពន្យល់របស់វេជ្ជបណ្ឌិត Ajay Kumar អ្នកជំនាញខាងជំងឺកូវីដ-១៩ មកពីមជ្ឈមណ្ឌលស្រាវជ្រាវ និងថែទាំជំងឺរបស់ឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Omicron is less severe because it does not infiltrate the lungs | Doctor's  Note | Al Jazeera

វេជ្ជបណ្ឌិតរូបនេះពន្យល់ថា ផលប៉ះពាល់ទៅលើសួត​របស់​អ្នក​ឆ្លង​ ដែលតា  មាន​ភាពធ្ងន់ធ្ងររហ័សណាស់។ ចំពោះអ្នកជំងឺធ្ងន់ធ្ងរ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ពួកគេត្រូវស្កេនភ្លាមៗ ចំណែកកម្រិត​អុកស៊ីហ្សែន​ក្នុង​ខ្លួន ក៏​ធ្លាក់​ចុះ​លឿនផងដែរ។

ដោយឡែក អូមីក្រុង វិញមិនបង្កការខូចខាតដល់សួតខ្លាំងប៉ុន្មានឡើយ ខណៈវីរុសនេះប៉ះពាល់ទៅលើផ្លូវដង្ហើមផ្នែកខាងលើច្រើនជាង ប៉ុន្តែអាចបង្កឱ្យមានជំងឺផ្សេងរយៈពេលវែងដូចជា រលាកទងសួត និងបេះដូងលោតញាប់។

20,060 Asian Cough Stock Photos, Pictures & Royalty-Free Images - iStock

ចំពោះមូលហេតុនៃការប៉ះពាល់សួតបណ្ដាលមកពីវីរុសបំប្លែងខ្លួនទាំងពីរប្រភេទនេះ ក៏ព្រោះតែអ្នកជំងឺឆ្លង ដែលតា មានអាការគ្រុនក្តៅខ្លាំង និងមិនងាយថមថយ ក្នុងរយៈពេលជាច្រើនថ្ងៃ រហូតដល់ ១០ ទៅ ១២ថ្ងៃ ខណៈ អូមីក្រុង មិនមានរោគសញ្ញាយូរបែបនេះទេ ហើយវានឹងបញ្ចប់រោគសញ្ញាក្នុងរយៈពេលត្រឹម ៣ ទៅ ៤ ថ្ងៃប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ហេតុផល ៥ យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន

ចុចអាន៖ អ្នកជាសះស្បើយពីអូមីក្រុង អាចជួបរោគសញ្ញាមួយនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services