Connect with us

សុខភាព

ស្រីៗគួរពិនិត្យ ៥ ចំណុចនេះជាប្រចាំ ដើម្បីការពារបញ្ហារោគស្រ្តី

បានផុស

នៅ

ការពិនិត្យសុខភាពជាប្រចាំ អាចជួយការពារស្រីៗយើងពីបញ្ហារោគស្រ្តី និង​​មហារីក​មួយចំនួន។ ស្រ្តីៗយើងគួរពិនិត្យសុខភាពលើ​ចំណុចអ្វីខ្លះ? ញឹកញាប់ប៉ុណ្ណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី​នៅមន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខបានលើកឡើងថា​ ស្រីៗយើងដែលស្ថិតក្នុង័យបន្តពូជ​គួរពិនិត្យសុខភាពជាប្រចាំនូវចំណុចដូចខាងក្រោម៖

១. ពិនិត្យអាងត្រគាក

ក្នុងអំឡុងពេលពិនិត្យអាងត្រគាក គ្រូពេទ្យរោគស្ត្រីនឹងពិនិត្យសរីរាង្គបន្ត​ពូជស្រ្តីដូចជា មាត់ទ្វាមាស ទ្វារមាស មាត់ស្បូន និងស្បូន ដើម្បីពិនិត្យមើលការបង្ករោគក្នុង​អាង​ត្រកៀក គីសនៅក្រពេញអូវែ ឬដុំសាច់ក្នុងស្បូន។ ស្រ្តីដែលមានអាយុចាប់ពី ២១ឆ្នាំគួរ​ធ្វើការពិនិត្យអាងត្រគាកជារៀងរាល់ឆ្នាំ។

២. តេស្តកៀរកោសិកាមាត់ស្បូន

ជាធម្មតាស្រីៗដែលមានអាយុ ២១ ទៅ ២៩ឆ្នាំត្រូវធ្វើតេស្តកៀរកោសិកាមាត់​ស្បូន​រៀង​រាល់ ៣ឆ្នាំម្តង ហើយស្រ្តីអាយុ ៣០ ទៅ ៦៥ ឆ្នាំគួរធ្វើតេស្ត ពី៣ ទៅ៥ឆ្នាំម្តង ដើម្បីពិនិត្យ​កោសិកា​នៅក្នុងមាត់ស្បូនថាមានសញ្ញាណាមួយនៃកោសិកា​មហារីក ឬអត់។ ស្រីៗ​ដែល​មានប្រវត្តិគ្រួសារ មានជំងឺមហារីកមាត់ស្បូន ឬរួមភេទដោយមិនបាន​ការពារ​ចាំបាច់​ធ្វើតេស្តនេះណាស់។

៣. តេស្តប្រមេះទឹកបាយ

ការធ្វើតេស្តមើលជំងឺប្រមេះទឹកបាយអាចព្យាបាលជំងឺប្រមេះទឹកបាយទាន់ពេលវេលា និងអាចកាត់បន្ថយការរីករាលដាលនៃជំងឺនេះ​បាន​។ ស្រីៗ​​ដែលរៀបការរួច ឬ​មាន​ដៃគូរួមភេទគួរធ្វើតេស្តនេះរៀងរាល់ឆ្នាំ។

៤. តេស្តជំងឺប្រមេះទឹកថ្លា

ជំងឺប្រមេះទឹកថ្លា គឺជាជំងឺកាមរោគ ឆ្លងតាមរយៈការរួមភេទ។ ស្រីៗដែលរៀបការរួច ឬមាន​ដៃ​គូរួមភេទគួរធ្វើតេស្តនេះរៀងរាល់ឆ្នាំដើម្បីប្រាកដថា យើងមិនបានឆ្លងជំងឺនេះ ឬបើ​ឆ្លង​យើងអាចព្យាបាលទាន់ពេលវេលា។

៥. ពិនិត្យសុដន់

ការ​ពិនិត្យ​សុដន់អាចឱ្យយើង​រក​ឃើញ​កោសិកាមហារីក​សុដន់ និងធ្វើការព្យាបាល​ទាន់​ពេល។ យើងគួរធ្វើការពិនិត្យសុដន់ប្រចាំឆ្នាំ និងធ្វើការត្រួតពិនិត្យសុដន់​ដោយខ្លួនឯង​ជា​ប្រចាំ ពេលងូតទឹក។ ប្រសិនបើយើង​សង្កេតឃើញមាន​ដុំពកជុំវិញ​តំបន់​សុដន់ យើងត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

រោគស្រ្តីអាចធ្វើឱ្យស្រ្តីយើងមានបញ្ហាសុខភាពរុំារ៉ៃ អត់កូន មានកូនក្រៅស្បូន ត្រូវ​កាត់​ដៃស្បូន ឬកាត់ស្បូនជាដើម។ ដូច្នេះការពិនិត្យសុខភាព​ជាប្រចាំអាចការពារ​យើង​ពី​ផលវិបាក​ទាំងនេះបាន៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ចំណាំទុក! ធ្លាក់ស ៥ពណ៌ បញ្ជាក់ពីបញ្ហាសុខភាពរបស់ស្រីៗ

ចុចអាន៖ក្រោយប្រើថ្នាំពន្យារកំណើតបន្ទាន់ មានអាការទាំងនេះ មិនបាច់ភ័យទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម