Connect with us

សុខភាព

តិចនិកលាងសម្អាតទំពាំងបាយជូរ កុំឲ្យសល់ថ្នាំសម្លាប់សត្វល្អិត

បានផុស

នៅ

ទំពាំងបាយជូរ ជាផ្លែឈើដែលស្ថិតក្នុងប្រភេទផលិតផលដែលមានកំហាប់ថ្នាំ​សម្លាប់សត្វល្អិតខ្ពស់។ ប្រសិនបើយើងលាងសម្អាតមិនបានស្អាតត្រឹមត្រូវទេ ថ្នាំ​សម្លាប់​សត្វ​ល្អិត​អាច​នៅ​ជាប់​នឹង​ផ្លែ​ទំពាំងបាយជូរ ពេលយើងញុំាទៅអាចប៉ះពាល់ដល់ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ។ យើងគួរលាង​សម្អាត​​ផ្លែ​ទំពាំងបាយជូរ​បែបណា​ទើប​ស្អាត​ល្អ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារធាតុពណ៌សនៅលើទំពាំងបាយជូ (និងប៊្លូបឺរី) មិន​មែន​ជា​សារធាតុ​ពុល ឬ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ទេ តែជាក្រមួនដែលផលិតដោយដើមទំពាំងបាយជូរ ហើយដើរតួជា​របាំង​ការពារ​សត្វល្អិត បាក់តេរី និងការពារផ្លែទំពាំងបាយ​ជូរ​ឱ្យនៅស្រស់ល្អ។

យើងអាចញុំាទាំងក្រមួននៅលើសំបកផ្លែទំពាំងបាយជូរបាន ប៉ុន្តែក្រមួនទាំងនេះ​អាច​មាន​រសជាតិ​ចត់បន្តិចបន្តួច ដូច្នេះភាគច្រើនយើងចូលចិត្ត​លាង​វាចេញ។

ខាងក្រោមនេះជាតិចនិច ៣ យ៉ាងដែលយើងអាចលាងសម្អាតផ្លែទំពាំងបាយ​ជូរបាន៖

១. លាងជាមួយទឹកស្អាត

មុនដំបូងយើងត្រូវបើកទឹករ៉ូប៊ីណេ រួចលាងផ្លែទំពាំងបាយជូរថ្នមៗ ៣០ វិនាទី។ ការ​លាង​បែបនេះអាចកម្ចាត់បាក់តេរីនៅលើផ្លែទំពាំងបាយជូរបាន​ប្រហែល ៨៥% ហើយ​ក៏អាចលាងជម្រះថ្នាំសំលាប់សត្វល្អិតបានដែរ។

បន្ទាប់មកដាក់ចានដែកត្រាំផ្លែទំពាំងបាយជូរជាមួយទឹកពី ៥ ទៅ ១០ នាទី​​ដើម្បី​កម្ចាត់​បាក់តេរី និងថ្នាំសម្អាប់សត្វល្អិតបន្ថែម។

យើងគួរចៀសវាងត្រាំទំពាំងបាយជូរក្នុងឡាប៊ូលាងចានផ្ទាល់ ព្រោះអាចបណ្តាល​​ឆ្លង​បាក់តេរី និងអាចបង្កជាជំងឺ។ ប្រសិនបើយើងចង់ត្រាំទំពាំងបាយជូរក្នុងឡាប៊ូលាងចានផ្ទាល់ យើងត្រូវលាង​ឡាប៊ូ​លាង​ចាន​ឱ្យស្អាតជាមុនសិន។

បន្ទាប់​មក​យើងចាក់ទឹកចេញ ហើយលាងទំពាំងបាយជូរម្តងទៀត រួចបេះទំពាំង​​បាយជូរ​ដែល​ខូច ឬរលួយចេញ ហើយទុកឱ្យទំពាំងបាយជូរស្រក់ទឹករហូតដល់ស្ងួត។

២. ត្រាំក្នុងទឹកលាយទឹកខ្មេះ

យើងត្រូវត្រាំផ្លែទំពាំងបាយជូរក្នុងទឹក ៣ ភាគ ជាមួយទឹកខ្មេះ ១ ភាគ​ប្រហែល ៥ ទៅ ១០ នាទី។ ការត្រាំបែបនេះអាចដើម្បីកម្ចាត់បាក់តេរី និងថ្នាំសម្លាប់សត្វល្អិតបាន​ប្រហែល​ ៩៨% ។

បន្ទាប់មក​លាង​ជម្រះផ្លែ​ទំពាំងបាយជូរក្រោមទឹករ៉ូប៊ីណេ​រយៈពេល ១ នាទី​ដើម្បី​លាង​សម្អាត​បាក់តេរី ថ្នាំសម្លាប់សត្វល្អិត និងទឹកខ្មេះដែលនៅ​សេស​សល់ រួចទុកឱ្យផ្លែ​ទំពាំងបាយជូរស្រក់ទឹកប្រហែល ១០ នាទី។

៣. លាងជាមួយម្សៅ Baking Soda និងអំបិល

មុនដំបូងយើងត្រូវបើកទឹករ៉ូប៊ីណេ រួចលាងផ្លែទំពាំងបាយជូរថ្នមៗ ៣០ វិនាទីសិន ហើយ​យើងត្រូវយកកន្រ្តៃ​កាត់ទំពាំងបាយជូរ​ទាំងទងចេញ​ពីចង្កោម​រួចដាក់​ក្នុង​ចាន​ដែក (ចៀសវាងប្រឡេះផ្លែទំពាំងបាយជូរចេញ​ពី​ទង)។

បន្ទាប់មករោយអំបិល និងម្សៅ Baking Soda សូដា ១ ទៅ ២ ស្លាប់ព្រាកាហ្វេ​លើ​ទំពាំង​បាយ​ជូរ អាស្រ័យលើបរិមាណផ្លែទំពាំងបាយជូរ។ រួចអង្រួនចានដែក​ពី​ម្ខាងទីម្ខាងប្រហែល ៣០ វិនាទីដើម្បីឱ្យអំបិល និងម្សៅបេកឃីងសូដាប្រឡាក់​ផ្លែទំពាំងបាយជូរសព្វល្អ។

ជាចុងក្រោយ យើងត្រូវលាងជម្រះផ្លែទំពាំងបាយជូរម្តងទៅពីរដងទៀត​ដើម្បី​​សម្អាត​ថ្នាំ​សម្លាប់​សត្វល្អិត បាក់តេរី ក៏ដូចជាអំបិល និងម្សៅ Baking Soda ​ចេញពីផ្លែទំពាំង​បាយ​ជូរ រូចដាក់ផ្លែទំពាំងបាយជូរឱ្យស្រក់ទឹក។

ក្នុងពេលលាងសម្អាត យើងអាចប្រើច្រាសដុសធ្មេញ​ថ្មីទន់ៗ​មកដុសសម្អាត​ផ្លែ​ទំពាំង​បាយជូរដោយថ្នមៗ។ ការធ្វើបែបនេះអាចសម្អាត​ថ្នាំ​សម្លាប់​សត្វ​ល្អិត បាក់តេរី ឬក្រមួន​ដែលនៅជាប់នឹងផ្លែទំពាំងបាយជូរបានដល់ទៅ ៨៥% ។

លើសពីនេះទៅទៀត យើងក៏អាចជូតផ្លែទំពាំងបាយជូរបន្ថែមជាមួយក្រដាស​អនាម័យ (ក្រដាសប្រើសម្រាប់ជូតសម្អាតនៅផ្ទះបាយ) ដើម្បីកម្ចាត់បាក់តេរី ថ្នាំសម្លាប់សត្វល្អិត ឬសារធាតុក្រមួនបន្ថែម មុនពេលយើងញុំាផ្លែទំពាំងបាយជូរ។

ទំពាំងបាយជូរអាចនៅស្រស់បានយូរ ប្រសិនបើយើងក្លាសេក្នុង​ទូរទឹកក​ដោយ​​មិន​លាង។ ដូច្នេះយើងមិនចាំបាច់លាងទំពាំងបាយជូរទុកទេ ចាំដល់ពេលយើងចង់ញុំា ចាំ​លាង​តាមបរិមាណដែលយើងត្រូវ​ការ​ក៏បាន៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ទំពាំងបាយជូរល្អចំពោះថ្លើមនឹងពោះវៀនខ្លាំងដល់ម្លឹង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៦ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម