Connect with us

សុខភាព

ថ្នាំជំនួយផ្លូវភេទបុរសសុវត្ថិភាពអត់? អ្នកណាខ្លះមិនអាចប្រើបាន?

បានផុស

នៅ

ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​បុរស​ត្រូវ​គេ​ជឿ​ថា​ អាច​ជួយ​ជំរុញ​ដល់​ចំណង់​ផ្លូវ​ភេទ​ និង​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​។ ប៉ុន្តែ មុន​នឹង​ប្រុស​ៗ​យើង​សម្រេច​ចិត្ត​ប្រើ​ថ្នាំ​ជំនួយ​ប្រភេទ​នេះ គួរ​តែ​ដឹង​ពី​ហានិភ័យ និង​គួរ​ដឹង​ថា​ត្រូវ​ប្រើ​នៅ​ពេល​ណា​ដើម្បី​សុវត្ថិភាព​។​

១.​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​ជា​អ្វី?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​បុរស​ ជា​ប្រភេទ​អាហារ​បំប៉ន​មួយ​ប្រភេទ ដែល​គេ​ផលិត​ឡើង​ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ ដោយ​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​បាន​យូរ​ តាម​រយៈ​ការ​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​លិង្គ​។ ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​នេះ​ ត្រូវ​គេ​អះអាង​ថា​អាច​ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ រួម​ភេទ​បាន​យូរ និង​មាន​ភាព​ស្រើប​ស្រាល​​។ ថ្នាំ​ប្រភេទ​នេះ ត្រូវ​ផលិត​ឡើង​ដោយ​ចម្រាញ់​សារធាតុ​ផ្សំ​ពី​ធម្ម​ជាតិ​។

ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ភស្តុតាង​បែប​វិទ្យាសាស្រ្ត​តិច​តួច ដែល​គាំ​ទ្រ​ទៅ​នឹង​ការ​លើក​ឡើង​ថា​អាច​ជួយ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​នោះ​។ ប៉ុន្តែ​បាន​រក​ឃើញ​ថា​ថ្នាំ​ប្រភេទ​ខ្លះ​ដូច​ជា​ពពួក​ Viagra អាច​ផ្ទុក​សារធាតុ​បង្ក​អាលែកហ្ស៊ី​ធម្មជាតិ​មួយ​ចំនួន​ដែល​គេ​ឲ្យ​ឈ្មោះថា PDE5Is។

​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​ប្រភេទ​ថ្នាំ​Viagra នេះ​សម្រាប់​អ្នក​មាន​បញ្ហា​ខ្សោយ​លិង្គ​ ហើយ​ថ្នាំ​ទាំង​នេះ​មិន​មែន​មនុស្ស​ប្រុស​គ្រប់​គ្នា​អាច​ប្រើ​បាន​នោះ​ទេ​។​

២. អ្នក​ណា​ខ្លះ​មិន​គួរ​ប្រើ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​?

អ្នក​មាន​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ មិន​អាច​ប្រើ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​នេះ​បាន​ទេ។ ជា​វិធី​ល្អ​បំផុត មុន​នឹង​ប្រើ​ប្រាស់​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​ណា​មួយ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​។ អ្នក​មាន​បញ្ហា​សុខ​ភាព​ដូច​ខាង​ក្រោម​នេះ មិន​អាច​ប្រើ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​ផ្ដេសផ្ដាស​បាន​ទេ។

  • អ្នក​ធ្លាប់​មាន​ជំងឺ​គាំង​បេះដូង
  • អ្នក​ធ្លាប់​មាន​បញ្ហា​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​
  • អ្នក​ធ្លាប់​មាន​បញ្ហា​ចង្វាក់​បេះ​ដូង​ដើរ​ខុស​ប្រក្រតី​រយៈពេល​ប្រាំមួយ​ខែ​ចុងក្រោយ
  • អ្នក​កំពុង​ប្រើ​ថ្នាំ​នីត្រាត ឬ​ alpha-blockers
  • អ្នក​មាន​បញ្ហា​ថ្លើម និង​តម្រង​នោម​ធ្ងន់ធ្ងរ
  • អ្នក​មាន​បញ្ហា​ភ្នែក​ជាក់​លាក់​ណាមួយ​
  • អ្នក​មិន​អាច​គ្រប់​គ្រង​សម្ពាធ​ឈាម​បាន (សម្ពាធ​ឈាម​ឡើង​ខ្ពស់)
  • អ្នក​មាន​ជំងឺ​បេះដូង ដែល​គេ​ហាម​មិន​ឲ្យ​មាន​សកម្មភាព​ផ្លូវ​ភេទ​។​​​

ការ​ទិញ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​ដោយ​មិន​មាន​វេជ្ជបញ្ជា​​ពី​គ្រូពេទ្យ ឬ​ទិញ​នៅ​ទីតាំង​លក់​ខុស​ច្បាប់​ណា​មួយ​ អ្នក​ទិញ​អាច​ទិញ​ប៉ះ​ផលិត​ផល​ក្លែង​ក្លាយ​។ ការ​ទិញ​ថ្នាំ​ជំនួយ​ផ្លូវ​ភេទ​ត្រូវ​ធ្វើ​ឡើង​តាម​វេជ្ជបញ្ជា និង​នៅ​តាម​ឱសថ​ស្ថាន​ស្រប​ច្បាប់​ ដើម្បី​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស់​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ រួមភេទជួយកាត់បន្ថយស្ត្រេសបានបែបណាខ្លះ?

ចុចអាន៖ លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទ ថយចុះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៤ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១៣ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ២២ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម