Connect with us

សុខភាព

តើការចាក់វ៉ាក់សាំង កូវីដ អាចដល់ដូសទី ៥ ទេ?

បានផុស

នៅ

នៅក្នុងការបង្ហោះនៅលើបណ្ដាញហ្វេសប៊ុកអ្នកជំនាញខាងមេរោគថៃលោកវេជ្ជបណ្ឌិត Yong Poovorawan បាននិយាយថា មនុស្សជាច្រើនបានសួរថាតើការចាក់វ៉ាក់សាំងកូវីដចំនួនប៉ុន្មានដូសទើបចាំបាច់សម្រាប់ការការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yong បាននិយាយថា “អ្នក​ខ្លះ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ថា ការចាក់វ៉ាក់សាំងអាចឈានដល់ដូសទី ៥ ។ តាមពិតទៅ ការចាក់វ៉ាក់សាំងដើម្បីបង្កើនភាពស៊ាំ គឺដូចជាការចាក់ទឹកបំពេញធុង ។ បើធុងទឹកអ្នកពេញហើយ ហើយអ្នកនៅតែចាក់ទឹកថែមទៀតនោះ អ្នកនឹងខ្ជះខ្ជាយទឹក” ។

លោកបន្ថែមថា “ដើម្បីរក្សាសុវត្ថិភាពពីកូវីដ ពិតណាស់ការចាក់ ២ ដូសដំបូងគឺពិតជាចាំបាច់ ។ បន្ទាប់​ពី​ពេល​វេលា​សមរម្យ អ្នក​​គួរ​តែទទួលការចាក់ដូសទី ៣ និងបន្តដូសទី ៤ ប៉ុន្តែសម្រាប់ដូសទី ៥ គឺកុំលឿនពេក ព្រោះភាពស៊ាំដែលបានបង្កើតដោយការបាញ់លើកទី ៣ និងទី ៤ មិនបានកាត់បន្ថយប្រសិទ្ធភាពការពារនោះទេ” ។

ទន្ទឹមនោះលោកបានសង្កត់ធ្ងន់ថា ការចាក់ដូសទី ៤ គួរតែចាក់ពីចន្លោះ ៤ ទៅ ៦ ខែប៉ុណ្ណោះ បន្ទាប់ពីការចាក់ដូសទី ៣ ហើយ ប្រសិនបើវាជាវ៉ាក់សាំងប្រភេទ mRNA នោះ អ្នកចាក់គួររង់ចាំរយៈពេល ៦ ខែ ។

ជាចុងក្រោយលោក Yong បញ្ជាក់ថា “ទោះបីជាយ៉ាងណាការចាក់ដូសទីប៉ុន្មានក៏ដោយ ក៏វ៉ាក់សាំងនៅតែអាចផ្តល់ការការពារបាន” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ ពិភពលោក កំពុងជួបបញ្ហាកាន់តែអាក្រក់ទៅៗចំនួន ៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម