Connect with us

សុខភាព

កូវីដ១៩កំពុងតែរីករាលដាលក្នុងសហគមន៏ ឪពុកម្ដាយ​គួរ​បង្រៀនកូនបង្ការ​ជំងឺរបៀបម៉េច

បានផុស

នៅ

ជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា កំពុង​តែ​រីក​រាលដាល​ក្នុង​ប្រទេស​ ម្ដង​ហើយ​ម្ដង​ទៀត។ ក្រសួងសុខាភិបាល ​ក៏​បាន​ប្រកាស​ពី​អ្នក​ដែល​ពាក់ព័ន្ធ ឬ​សង្ស័យ​ថា ​ខ្លួន​មាន​អាការៈ​មិន​ស្រួល ត្រូវ​តែ​ប្រញាប់​ទៅ​ធ្វើ​តេស្ត​ ។

ដូចគ្នា​នេះ​ដែរ​ កុមារ​តូចៗ​ក៏​ត្រូវ​បាន​ឪពុកម្ដាយណែនាំ​ឲ្យ​ថែរក្សា​និង​ការពារ​ពួកគេ ​ពី​វិបត្តិ​នៃ​មេរោគ​នេះ​ដែរ។ ខាងក្រោម​នេះ ​គឺ​ជា​សំដី​របស់​អ្នក​ម៉ាកៗ​ ដែល​មាន​កូន​តូចៗ ​បាន​ប្រាប់​ពី​វិធី​រក្សា​គម្លាត​សង្គម​របស់​ក្មេងៗ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មឿន លីលី ដែល​ជា​បុគ្គលិក​ហាង​លក់​ម៉ូតូ KBK បាន​ថ្លែង​មក​កាន់​សារព័ត៌មាន​កម្ពុជា​ថ្មីថា ជា​រៀងរាល់​ថ្ងៃ​ គាត់​តែងតែ​ងូត​ទឹក​ក្ដៅ​ជាប្រចាំ ឲ្យកូនតូច១ថ្ងៃបីដង​ ដោយសារកូននៅតូចពិបាកប្រាប់ពីវិធីបង្ការ ដូច្នេះហើយ ទើបគាត់​មិន​ដែល​យក​កូនទៅលេង​នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ឡើយ (លេង​តែ​ក្នុងផ្ទះ) និង​ប្រាប់​សមាជិក​ក្នុង​គ្រួសារ ឲ្យ​ចូលរួម​ថែរក្សា​អនាម័យ សំខាន់​ជៀសវាង​ជួបជុំ មនុស្ស​ច្រើន។

ងាក​មក សួន សុភ័ក្រ បុគ្គលិក​ស្ថានីយ​ទូរទស្សន៍ PNN បាន​និយាយ​ដែរ​ថា ” ចំណុច​ទី​មួយ​គឺ អនាម័យ អនាម័យ​ម៉េច គឺ​ត្រូវ​ងូតទឹក​សម្អាត​ជាមួយ​សាប៊ូ​ជាប្រចាំ ព្រោះ​កូន​តូច​ចេះ​វា ចេះ​ចាប់​របស់ គឺ​របស់​ដែល​គេ​ចាប់​អាច​មាន​មេរោគ​យើង​មើល​អត់​ដឹង អញ្ចឹង​ឧស្សាហ៍​លាងដៃ​កូន​ បន្ទាប់ពី​ប៉ះ​របស់​លេង​ផ្សេងៗ អនាម័យ​ក្នុង​ការ​ញាំ ប្រាកដ​ថា​របស់​ដែល​យើង​ឲ្យ​គាត់​ញាំ​គឺ​មាន​អនាម័យ​និង​ចម្អិន​បាន​ឆ្អិន​ល្អ ហើយ​មុន​ឲ្យ​គាត់​មឹម​ទឹកដោះ​គោ យើង​ជា​ម៉ាក់​គួរ​លាងដៃ​ឲ្យ​បាន​ស្អាត ចាំ​ឆុង​ទឹកដោះគោ​ឲ្យ​កូន។

ចំណុច​ទីពីរ​គឺ​ការពារ មានន័យថា កុំ​យក​កូន​ទៅ​ក្បែរ​អ្នក​ដែល​មាន​​ជំងឺ ដូចជា​ផ្ដាសាយ ក្អក កណ្ដាស់ ព្រោះ​យើង​អត់​ដឹង​ថា​គាត់​មាន​ផ្ទុក​មេរោគ​កូវីដ​អត់​ កុំ​យក​គាត់​ទៅ​កន្លែង​ទី​សាធារណៈ ហើយ​កុំ​ឲ្យ​អ្នកដទៃ​ដែល​យើង​មិន​ស្គាល់​ប៉ះពាល់​កូន​យើង មិនមែន​ជា​ការ​រើសអើង តែ​ជា​ការ​បង្ការ ព្រោះ​តែ​រដូវ​កាល​កូវីដ ការពារ​ប្រសើរ​ជាង​ព្យាបាល ហើយ​ពេល​កូន​មាន​អាការៈ​ផ្ដាសាយ​អី យើង​ជា​ម្ដាយ​គួរ​ត្រៀម​ថ្នាំ​បង្ការ កុំឲ្យ​ដល់​ពេល​កូន​ផ្ដាសាយ​ខ្លាំង​ទើប​រក​ថ្នាំ​ អា​ហ្នឹង​រៀង​ពិបាក​តិច​ហើយ! “

ដោយឡែក ទិត្យ​ ធីតា​ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ភ្នំពេញ​​ បាន​និយាយ​ពី​ការ​ថែរក្សា​កូនប្រុស​ទាំងពីរ​របស់​គាត់​ថា ក្នុងពេលដែល​សាលា​បិទ​មិន​អាច​រៀន​បាន​ គាត់​តែង​ទម្លាប់​ឲ្យ​កូន​នៅ​តែ​ក្នុង​ផ្ទះ​ បើ​ពួកគេ​ចេញ​ក្រៅ​ត្រូវ​ពាក់​ម៉ាស​ ហើយ​ឲ្យ​​ទទួលទាន​អាហារ​ដែល​មាន​វីតាមីន​គ្រប់គ្រាន់​ តម​ទឹកកក​និង​នំ​ផ្អែម​ខ្លាំង​ ការ៉េម​ និង​អាហារ​ដែល​អាច​ប៉ះពាល់​ផ្លូវ​ដង្ហើម ឬ​នាំ​ហាត់​កីឡា​ងាយៗ​ក្នុង​ផ្ទះ។

ចំណែក​អ្នក​ចេញ​ក្រៅ​ផ្ទះ ​ពេល​មក​​​ដល់​ផ្ទះ​ មិន​ត្រូវ​ប៉ះពាល់​ក្មេងៗ​ភ្លាម​ឡើយ ​គ្រប់គ្នា​ ត្រូវ​សម្អាត​ខ្លួន​ជា​មុន​ សំលៀកបំពាក់​គួរ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ បោក​សម្អាត​ជាមួយ​នឹង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់។ ជា​ពិសេស​គឺ​ឧស្សាហ៍​​នាំ​ពួកគាត់​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក ​ព្រោះ​ក្មេង​ចូលចិត្ត​យកដៃ​ដាក់​ចូល​មាត់ជាងគេ៕

ចុះ​ប៉ាម៉ាក់​ផ្សេង​ទៀត​ មាន​បាន​បង្ការ​កូនៗ​របៀប​ម៉េច​ខ្លះ? អាច​ចែករំលែក​ជាមួយ​គ្នា​បាន!

អត្ថបទ៖ មេឃខៀវ

ចុចអាន៖៣ ចំណុច បើពលរដ្ឋ​​ខ្មែរ​ធ្វើ​បាន​ទាំងអស់គ្នា អាច​កាត់​ផ្តាច់​ការ​ចម្លងកូវីដ ១៩

ចុចអាន៖ឳពុកម្តាយជាច្រើនបំពុលអនាគតកូនដោយការបញ្ច្រក​ថ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម