Connect with us

សុខភាព

រកឃើញវីរុសសាហាវមួយទៀតក្នុងសត្វចៃ ខាំត្រឹម១៥នាទីឆ្លងទៅមនុស្ស និងអាចសម្លាប់ជីវិតបាន 

បានផុស

នៅ

នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក, សត្វចៃចំនួន៩ក្បាល ក្នុងចំណោម១០ក្បាលនៅក្នុងឧទ្យានមួយ ត្រូវបានគេរកឃើញថាមានមេរោគ Powassan ដែលអាចសម្លាប់ជីវិតមនុស្សបាន។

This image has an empty alt attribute; its file name is 5d3efafc36e03c5ee820a435.png

Powassan ក៏ត្រូវបានគេហៅថាជា “មេរោគចៃជើងខ្មៅ”។ មេរោគដ៏កម្រនេះ អាចបង្កឲ្យមានការឆ្លង បណ្តាលឲ្យប៉ះពាល់សរសៃប្រសាទធ្ងន់ធ្ងរ និងយូរអង្វែង។ វាត្រូវបានចម្លង ដោយសារចៃមានផ្ទុកមេរោគ ខាំ។ រដ្ឋនេះ​បារម្ភ​ថា មេរោគ​ Powassan និង​ជំងឺ​ដែល​កើត​ពីចៃផ្សេងទៀត ​នឹង​ក្លាយ​ទៅ​ជារឿង​ធម្មតានាពេល​អនាគត។

មេរោគនេះត្រូវបានចម្លងក្នុងរយៈពេល១៥នាទីបន្ទាប់ពីចៃខាំ។

Pawassan ត្រូវបានចុះបញ្ជីជាលើកដំបូងក្នុងឆ្នាំ១៩៥២។ កុមារដំបូងដែលឆ្លងមេរោគនេះ បានបាត់បង់ជីវិត។ រហូត​មក​ដល់​ពេល​នេះ ​មិន​ទាន់​មានវ៉ាក់សាំង ឬ​ថ្នាំ​ប្រឆាំង​មេរោគនៅឡើយទេ​។ ដូច្នេះ ការ​ការពារកុំឲ្យចៃនេះខាំ ​គឺ​ជា​ការ​ប្រុង​ប្រយ័ត្ន​ដ៏​ល្អ​បំផុត។

This image has an empty alt attribute; its file name is PRI_22056814511393-1.jpg

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក បានឲ្យដឹងថា មនុស្សមួយចំនួនដែលឆ្លងមេរោគ Powassan មិនមានរោគសញ្ញាឡើយ។ ប៉ុន្តែ​អ្នក​ដែល​ចេញ​រោគ​សញ្ញា ​អាច​បណ្តាល​ឲ្យ​ស្លាប់បាន។

អ្នកឆ្លងមានអាការក្តៅខ្លួន ឈឺក្បាល ក្អួត និងខ្សោយកម្លាំង។ រោគសញ្ញាធ្ងន់ធ្ងររួមមាន វង្វេងស្មារតី ស្ពឹកដៃជើង ពិបាកនិយាយ និងប្រកាច់។

This image has an empty alt attribute; its file name is gettyimages-1316528023_slide-3117e1f2e5e8855fd126b5682a2cfd928a060c99-1024x683.jpg

យោងតាមស្ថិតិបង្ហាញថា មនុស្សម្នាក់ក្នុងចំណោម១០នាក់ដែលឆ្លងមេរោគនេះ គឺត្រូវស្លាប់។ ទន្ទឹមនឹងនេះដែរ ប្រហែលពាក់កណ្តាលនៃមនុស្សឈឺធ្ងន់ គឺមានបញ្ហាសុខភាពសរសៃប្រសាទរយៈពេលយូរ។

អ្នកជំនាញណែនាំថា ចំនួនសត្វចៃដែលមានមេរោគកំពុងកើនឡើងយ៉ាងច្រើន ដោយសារការប្រែប្រួលអាកាសធាតុ។ ការកើនឡើងសីតុណ្ហភាព និងសំណើម ទំនងជារួមចំណែកដល់ការបន្តពូជ និងការរីករាលដាលនៃសត្វចៃ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Generico

ចុចអាន៖ មនុស្ស៥ប្រភេទនេះ មានហានិភ័យខ្ពស់អាចឈានដល់ស្លាប់ បើឆ្លង អូមីក្រុង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ៩ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ១២ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ១៤ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

ព័ត៌មានជាតិ២១ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

Sokha Hotels

ព័ត៌មានពេញនិយម