ម៉េចបានកូនតូច ពេលដេកមានឮសំឡេងដកដង្ហើមខ្សឺតខ្សក? មានជំងឺអីអត់? – Kampuchea Thmey Daily
Connect with us

សុខភាព

ម៉េចបានកូនតូច ពេលដេកមានឮសំឡេងដកដង្ហើមខ្សឺតខ្សក? មានជំងឺអីអត់?

Published

on

ក្មេង​អាយុ​ក្រោម ២ ឆ្នាំ​ជាច្រើន​មាន​សំឡេង​ដកដង្ហើមខ្សឺតខ្សក​ពេល​គេង ដែល​អាការៈ​ខ្លះកើត​ឡើង​បន្ទាប់ជាពី​ជំងឺ​រលាក​ទងសួត ហើយ​ខ្លះ​ទៀត​ឮ​កូន​ដក​ដង្ហើម​ឮ​បែប​នេះ​តាំងពី​កើត។ ចំពោះ​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បាន​បកស្រាយ​ថា បើ​កូន​ទើប​កើត​អាច​មកពី​ឈ្លក់ទឹក​​ភ្លោះ ឬ​ទឹកភ្លោះ​​ធ្លាក់​ចេញមិន​អស់។

ដូចនេះ​ហើយ​បាន​ជាពេទ្យប្រាប់​យើង​ឲ្យ​ដាក់​​កូន​ទើប​កើត គេង​ផ្អៀង​ទៅ​ម្ខាង ដើម្បី​ឲ្យ​ទឹកភ្លោះ​ហូរ​ចេញ​មក​អស់​តាម​មាត់ ឬ​ច្រមុះ។ រយៈពេល ១ ខែ​យ៉ាង​យូរ វា​នឹង​អស់​ហើយ តែ​បើ​កូន​មាន​អាយុ ១ ឆ្នាំ​ហើយ​ ពេលគេង​នៅតែ​ឮ​សំឡេងទៀត ហើយ​បើ​ពិនិត្យ​ទៅ​មិន​មាន​រោគសញ្ញា​រលាក​ទងសួត​អ្វី​ទេ នោះ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។

តែ​ការ​ឮ​សំឡេង​ខ្សឺតខ្សកនោះ អាច​មក​ពី​បំពង់​ទងសួត​កូន​ត្បៀត​តិចតួច តែ​នៅ​ពេល​ធំ​ឡើង​លែង​បញ្ចេញ​សំឡេង​ទៀត​ហើយ។ មួយ​វិញ​ទៀត ក្មេង​ខ្លះ​មាន​អាការៈ​តឹង​ច្រមុះ ឬ​គេង​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ពេក ទើប​ធ្វើឲ្យ​កូន​មាន​សភាព​បែប​នេះ។

ចំណែក​បញ្ហា​កូន​គេង​ស្រមុក ក៏​អាច​ធ្វើឲ្យ​ម៉ាក់ប៉ា​គិត​ថា មកពី​បញ្ហា​សួត​ដែរ ព្រោះ​យល់​ថា​កូន​នៅ​តូច​មិន​អាច​ចេះ​ស្រមុក​ដូច​មនុស្ស​ធំ​ឡើយ។ ដូចនេះ​ប្រសិនបើ​​រក​មិន​ឃើញ​ភាព​ខុស​ប្រក្រតី​នៃ​ផ្លូវ​ដង្ហើម​ទេ មិន​ចាំបាច់​ព្រួយ​បារម្ភ​ឡើយ ព្រោះ​ពេល​កូន៣-៥ ឆ្នាំ​ទៅ នឹង​លែង​ឮ​សូរ​ដង្ហើម​ពេល​ដេក​ទៀត​ឡើយ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ ក្មេង​តូចក្រោម២ឆ្នាំ ពេលរាក​រូស មិន​អាច​ឲ្យ​​ទឹក​ផ្លែ​ឈើស្រស់​ទេ

សូមចុចអាន៖ ស្ត្រី​មាន​ផ្ទៃពោះ គួរ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ធ្វើដំណើរ​!

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម