Connect with us

សុខភាព

ផឹកទឹក​ដូង​តែមិនញ៉ាំសាច់ ដូចបោះចោលគុណប្រយោជន៍ទាំងនេះ​

បានផុស

នៅ

បើ​និយាយ​ដល់​ផ្លែ​ដូង គ្នា​យើង​អាច​នឹង​នឹក​ដល់​ទឹក​ដ៏​ផ្អែម​ឆ្ញាញ់​ ពិសេស​ពេល​យើង​កំពុង​ស្រេកទឹក​ផង​។​​ គ្នា​យើង​ដឹង​ទេ​​ថា​​​ដូង រាប់​ទាំង​ទឹក និង​សាច់ សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម ជាតិ​សរសៃ និង​រ៉ែ​សំខាន់ៗ​ដែល​សុទ្ធ​តែ​ល្អ​ចំពោះ​សុខភាព។ ដោយ​ហេតុ​ថា​ដូង​មាន​គុណ​ប្រយោជន៍​បែប​នេះ ហើយគ្នា​យើង​ញ៉ាំទឹក​ដូង គួរ​ញ៉ាំ​សាច់​ដូង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​

ផ្លែ​ដូង​ និយាយ​ដល់សាច់ និង​ទឹក​ដូង គឺសម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និង​រ៉ែ ដែល​សុទ្ធ​តែ​ជួយ​ដល់​ដំណើរ​ការ​រាង​កាយ​របស់​យើង​។ ដូង ជា​ប្រ​ភព​នៃ​ម៉ង់ហ្កានេស​(manganese) ដែល​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​មេតាប៉ូលិស​ប្រូតេអ៊ីន កាបូអ៊ីដ្រាត និង​កូលេស្តេរ៉ូល ហើយ​វា​ក៏​មាន​សារៈសំខាន់​ចំពោះ​ឆ្អឹង​ផង​ដែរ​។ ក្រៅ​ពី​នេះ ដូង​ក៏​ជា​ប្រភព​នៃ​ទង់ដែង និង​ជាតិ​ដែក ដែល​គេ​ដឹង​ថា​សុទ្ធ​ល្អ​សម្រាប់​កោសិកា​ឈាម​ក្រហម ហើយ​ជាតិ​ស៊ីលីស្យូម​វិញ គឺ​ជា​សារធាតុ​ប្រ​ឆាំង​អុកស៊ីត​កម្ម​។

២.អាច​ជួយ​សុខភាព​បេះដូង​

ដូង​អាច​ជួយ​​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង។ ជាក់ស្ដែង ប្រេង​នៅ​ក្នុង​សាច់​ដូង ត្រូវ​គេ​ដឹង​ថា​ជា​អ្នក​ជួយ​រក្សា​កម្រិត​កូលេស្តេរ៉ូល​ក្នុង​រាងកាយ និង​កាត់​បន្ថយ​ខ្លាញ់​ក្បាល​ពោះ​។ ការ​កើន​ឡើង​ខ្លាញ់​នៅ​ក្បាល​ពោះ​ច្រើន​ហួស​ហេតុ​បង្កើន​ហានិភ័យ​ជំងឺ​ទឹក​នោ​ម​ផ្អែម និង​ជំងឺ​បេះ​ដូង​។

៣.ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

សាច់​ដូង​មាន​ជាតិ​សរសៃ​ និង​ខ្លាញ់​ខ្ពស់ តែ​មាន​កាបូអ៊ីដ្រាត​ទាប​ ដែល​នេះ​អាច​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។​ ការ​ញ៉ាំ​ដូង ជាទូទៅ ជួយ​បង្កើន​ដំណើរការ​​Beta-Cell ដែល​ដើរ​តួ​រ​សំខាន់​ក្នុង​ការ​គ្រប់​គ្រង​ការ​ផលិត​អាំងស៊ុយលីន។ អាំងស៊ុយលីន ជា​ប្រ​ភេទ​អ័រម៉ូន​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ​​​

​​​​៤.​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម

ដូង​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដ៏​ខ្លាំង​បំផុត​មួយ ដែល​គេ​ដឹង​ថា​ជួយ​ការ​ពារ​កោសិកា​ពី​ការ​បំផ្លាញ​របស់​​អុកស៊ីតកម្ម​(oxidative damage)។ សារធាតុ​ជា​ច្រើន​ទៀត ដែល​មាននៅ​ក្នុង​ដូង ដូចជា gallic acid caffeic acid និង​salicylic acid ជាដើម​ គឺ​សុទ្ធ​តែ​ជា​ធាតុ​ជួយ​ដល់​ការ​គ្រប់​គ្រង​កម្រិត​កូលេស្តេរ៉ូល​ក្នុង​​រាង​កាយ​ ការពារ​ការបំផ្លាញ​លើ​កោសិកា និង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ តែ​ល្អ​បំផុត​ទាំង​ ៥ សម្រាប់​បំបាត់​​អាការៈ​ហើមពោះ​និង​ជំងឺ​ក្រពះ

សូមចុចអាន៖ រោគសញ្ញា និង​ការ​ព្យាបាល​ការ​រលាក​ប្រព័ន្ធ​ទឹកមូត្រ​ស្រួចស្រាវ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម