ស្វែងយល់​អំពី​ជំងឺ​រលាក​សរសៃ​ដៃជើង ដែល​បណ្តាលមកពី​គ្រឿង​ស្រវឹង និង​អត្ថប្រយោជន៍​នៃ​ម៉ាស៊ីន​វាស់​សរសៃប្រសាទ​ដៃជើង និង​សាច់ដុំ​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ស្វែងយល់​អំពី​ជំងឺ​រលាក​សរសៃ​ដៃជើង ដែល​បណ្តាលមកពី​គ្រឿង​ស្រវឹង និង​អត្ថប្រយោជន៍​នៃ​ម៉ាស៊ីន​វាស់​សរសៃប្រសាទ​ដៃជើង និង​សាច់ដុំ​

Published

on

ក. កត្តា​ប្រឈម​៖
​ការ​សេព​គ្រឿង​ស្រវឹង​លើស​កម្រិត ដែល​គេ​សង្កេតឃើញ​ភាគច្រើន​លើ​បុរស​ ដែល​មាន​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើង​ទៅ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ច្រើន​ទៅលើ​សុខភាព​រាងកាយ​ទាំងមូល ជាពិសេស​ធ្វើ​ឲ្យ​មាន​បញ្ហា​ប៉ះពាល់​ទៅលើ​សរសៃ​ខួរក្បាល សរសៃ​ដៃ សរសៃ​ជើង និង​សាច់ដុំ ជាដើម​។​

​ខ​. រោគសញ្ញា​៖
– ភាព​ចុក​រោយ​សាច់ដុំ ឬ ក៏​រមួលក្រពើ (Crampes Musculaires)
– ភាព​ចុះ​ខ្សោយ​នៃ​រាងកាយ / អស់​កម្លាំង (Asthénie/fatigue)
– ភាព​ស្ពឹក ស្រពន់​ដៃជើង , ដូច​ស្រមោច វារ (Paresthésie des extrémités à type de picotement et fourmillements)
– ភាព​ក្តៅក្រហាយ​បាតដៃ បាតជើង (Hypersensibilité à type de brûlure)
– ភាព​ចុះថយ​ទំហំ ឬ​ស្វិត​សាច់ដុំ (Amyotrophie)

​គ. ការធ្វើ​រោគវិនិច្ឆ័យ​៖
– ជួប​ពិគ្រោះ និង​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​
– ធ្វើការ​វាស់​សរសៃប្រសាទ និង សាច់ដុំ (L’étude de l’activité électrique des nerfs et des muscles) ដោយ​ម៉ាស៊ីន​វាស់​សរសៃ និង​សាច់ដុំ (ENMG, électroneuromyogramme)

​ប្រសិនបើ​លោក លោកស្រី មាន​ភាព​ស្ពឹក​ស្រពន់​ដៃជើង ភាព​ចុះ​ខ្សោយ​នៃ​សាច់ដុំ សូម​រួសរាន់​អញ្ជើញ​មកជួប​ពិគ្រោះ ប្រឹក្សា​ជាមួយ​ក្រុមការងារ​ជំនាញ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត​ឯកទេស​ប្រសាទ​សាស្ត្រ ដើម្បី​ការ​សម្រេច​ធ្វើ​រោគវិនិច្ឆ័យ និង​ឈាន​ទៅ​រក​ការ​ព្យាបាល​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់ តាម​រយៈ​ការ​វាស់​សរសៃប្រសាទ​ដៃជើង និង​សាច់ដុំ ជំនួយ​បច្ចេកវិទ្យា​ENMG ដែល​មាននៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕​

អត្ថបទ៖ រស្មី

ចុចអាន៖អនុវត្តបែបនេះបាន​ ទោះអង្គុយធ្វើការក៏អាចស្រកគីឡូបានដែរ

ចុចអាន៖មុខចាស់ទៅៗ អាចដោយសារយើងញ៉ាំអាហារប៉ុន្មានមុខនេះច្រើនពេក

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 hours ago

ថ្ងៃស្អែក​សូម​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ដែលមាន​ប័ណ្ណ​សមធម៌ អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ទាំងអស់គ្នា

ព័ត៌មានជាតិ5 hours ago

លំអិត​ទីតាំង​ដែល​ត្រូវ​ជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​ ចំនួន៦២កន្លែង​

ព័ត៌មានជាតិ6 hours ago

បន្ទាន់!! រក​ឃើញ​ទីតាំង​ពាក់​ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ រហូតដល់​៦២កន្លែង​ឯណោះ

ព័ត៌មានជាតិ6 hours ago

ខេត្តកណ្តាល ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​១៨​នាក់

ព័ត៌មានជាតិ7 hours ago

អភិបាល​រាជធានី សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម និង​មន្ទីរ​ពេទ្យរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services