Connect with us

សុខភាព

អ្វី​ទៅជា​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ

បានផុស

នៅ

ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ (COPD) គឺជា​ការ​រលាក​ទងសួត​រ៉ាំរ៉ៃ និង មានការ​ត្បៀត​ទងសួត​ជាប្រចាំ ដែល​បង្ក​ឡើង​ដោយ​សារធាតុពុល​ផ្លូវដង្ហើម​ផ្សេងៗ​ ជាពិសេស​ផ្សែង​បារី​។​

​ជំងឺ​នេះ​ត្រូវបាន​គេ​ដឹងថា ​មាន​សន្ទុះ​កើនឡើង​យ៉ាង​ឆាប់រហ័ស (៦៥​លាន​នាក់ នៅ​ឆ្នាំ​២០០៥ និង​ប្រហាក់ប្រហែល​២០០​លាន​ នាក់​ នៅ​ឆ្នាំ​២០១០) និង​ទទួលខុសត្រូវ​អត្រា​មរណៈ ៥% នៃ​អត្រា​មរណៈ​ទាំងអស់​នៅ​ឆ្នាំ​២០០៥ (​គឺ​ជាង ៣​លាន​នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​)​។ អត្រា​មរណៈ​ដ៏​ខ្ពស់​នេះ ត្រូវបាន​ទស្សន៍ទាយ​ថា​ នឹង​ស្ថិតនៅ​លំដាប់​ទី​៣ នៅ​ឆ្នាំ​២០៣០​។​

១) កត្តា​បង្ក​ ៖
​កត្តា​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ស្ទះផ្លូវ​ដង្ហើម​មាន ៖
– កត្តា​អាយុ គឺ​នៅពេលដែល​យើង​មាន​អាយុ​កាន់តែច្រើន​យើង​កាន់តែ​ប្រឈមមុខ​កើត​ជំងឺ​នេះ កាន់​តែ​ច្រើន (​ភាគច្រើន​ចាប់ពី​អាយុ​៤០​ឆ្នាំ​ឡើង​ទៅ​)​។​
– កត្តា​ពុល​បរិស្ថាន។​
– កត្តា​ដកដង្ហើម​ស្រូប​ផ្សែង​ផ្សេងៗ ជាពិសេស​បារី (​រួមទាំង​ផ្សែង​ធូប ផ្សែង​ចង្ក្រាន ដោយសារ​ការដុត​អូស ឬ​ធ្យូង និង​ផ្សែង​ធូបមូស​ជាដើម​)​។​
– កត្តា​ដែល​ធ្លាប់មាន​រលាក​សួត​ធ្ងន់ធ្ងរ (​ដូចជា​ជំងឺរបេង​)​។​
– និង​កត្តា​ផ្សេងៗ​ទៀត​។​

២) រោគសញ្ញា ​៖
​រោគសញ្ញា ​នៃ​ជំងឺ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​រួមមាន​
– ក្អក​រ៉ាំរ៉ៃ​
– មាន​ស្លេស​ជាប្រចាំ​ជាពិសេស​នៅពេល​ក្រោកពីដំណេក​ពេល​ព្រលឹម​
– ហត់ ឬ​ពិបាក​ដកដង្ហើម រ៉ាំរ៉ៃ​។ ឧទាហរណ៍​នៅពេល​ដើរ ឬ​ធ្វើ​អ្វីមួយ​យើង​មាន​អារម្មណ៍​ថា​ឆាប់​ហត់​ជាង​អ្នកដទៃ​ដែលមាន​អាយុ​ប្រហាក់ប្រហែល​នឹង​យើង​ដែរ​។​

៣) ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ស្ទះ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ​ ៖
ជាទូទៅ​វេជ្ជបណ្ឌិត​ធ្វើការ​សន្និដ្ឋាន​ជា​ជំងឺ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​បាន​ដោយ​ពឹង​ផ្អែក​ទៅ​លើ​អាយុ​អ្នកជំងឺ​(​លើស​៤០​ឆ្នាំ កត្តា​ប្រឈម (​ជក់បារី​) និង​រោគសញ្ញា​គ្លីនិក (​ក្អក និង​ហត់​រ៉ាំរ៉ៃ​)​។ ក្នុង​ការ​មន្ទិលសង្ស័យ​លើ​រោគវិនិច្ឆ័យ គេ​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​តាមរយៈ​ការ​ប្រើ​ឧបករណ៍​វាស់​ផ្លូវ​ដង្ហើម (Lung Function Test)​។​

៤) ការ​ព្យាបាល​ ៖
​ថ្វីត្បិតតែ​ពុំ​មាន​ថ្នាំ​ជួយ​ឲ្យ​ជាសះស្បើយ ប៉ុន្តែ​មានការ​ព្យាបាល​ល្អ​រួមទាំង​ការឈប់​ពិសា​បារី​ផង​ដែរ​អាច​ជួយ​ឲ្យ​អ្នកជំងឺ​បាន​ធូរស្រាល​ពី​រោគសញ្ញា​ដែល​រំខាន​ដូចជា ក្អក និង​ហត់​ជាដើម ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ ការព្យាបាល​ត្រឹមត្រូវ ជួយ​ទប់ស្កាត់​កុំឲ្យ​​ជំងឺ​មាន​ការវិវត្តន៍​ទៅ​រក​ការ​ខ្សោយ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​។​

​ដូច្នេះហើយ ​បើ​មាន​រោគសញ្ញា ក្អក ហត់ ឬ​ពិបាក​ដកដង្ហើម​រ៉ាំរ៉ៃ ជាពិសេស​លោកអ្នក​ដែល​ធ្លាប់ ឬ​កំពុង​តែ​បន្ត​ការ​ពិសា​បារី សូម​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​ឲ្យ​បាន​ច្បាស់លាស់ និង​ទទួលបាន​នូវ​ការ​ព្យាបាល​ត្រឹមត្រូវ​ប្រកប​ដោយ​ប្រសិទ្ធភាព​៕

អត្ថបទ ៖ ​រស្មី​

ចុចអាន៖រាល់ព្រឹកព្រលឹមជួយ​ខ្លួនឯងជាមួយ​ការគិតរបៀបនេះ នឹងរស់បានយូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម