Connect with us

សុខភាព

សូម​ស្វែងយល់​ពី​ការព្យាបាល ការប៉ះទង្គិច​ឆ្អឹង​កងក​ទី​២!

បានផុស

នៅ

បាក់ឆ្អឹង​កង​ ក យើង​សង្កេតឃើញថា​មាន 5-20% គឺ​បា​ក់នៅ​នឹង​ឆ្អឹង​កង ក ​ទី​២ដែល​ក្នុង​នោះ​មាន​អ្នក​ជំងឺ​ពី25-40% ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក​) មូលហេតុ​នៃ​ការប៉ះ​ទង្គិច​៖ កត្តា​ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​ឆ្អឹង​កង ក​ នេះ​មាន​៖ គ្រោះថ្នាក់​ក្នុង​ការ​បើកបរ ធ្លាក់​ពីលើ​ទី​ខ្ពស់ និង​ការលេង​កី​ទ្បា​។​ល​។​

ខ​) រោគសញ្ញា​៖ នៅពេលដែល​មានការ​ប៉ះទង្គិច​នៅ​ឆ្អឹង​កង ក​ ទី​២ វា​នឹង​លេចឡើង​នូវ​រោគសញ្ញា​ដូច​ជាៈ​

– ការឈឺ​កញ្ចឹងក​ខ្លាំង​

– កម្រើក​ដៃ និង​ជើង​មិន​រួច​។​

គ​) ការធ្វើ​រោគវិនិច្ឆ័យ​៖ ដើម្បី​ដឹង​ច្បាស់​ពី​រោគវិនិច្ឆ័យ​ករណីនេះ ការពិនិត្យ​ដោយផ្ទាល់​ទៅលើ​អ្នក​ជំ​ងឺ​តាមរយៈ​គ្រូពេទ្យ​ជំនាញ អមដោយ​ការ​ថតស្កែនន័រ​ និង​កាំរស្មីអ៊ិច (Rx, CTS, IRM) នឹងធ្វើ​ឲ្យ​ការ​សម្រេចចិត្តព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​ទៅលើ​អ្នកជំងឺ ប្រកបដោយ​លទ្ធផល​ល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

ឃ​) ការព្យាបាល​៖ ទាក់ទង​ទៅនឹង​ការព្យាបាល​រួមមាន​២ករណីៈ​

– ទី​១: ចំពោះ​ការ​ប្រះ ស្រាំ​ឆ្អឹង​ធម្មតា (Fracture stable) គឺ​តម្រូវអោយ​អ្នកជំងឺ​ពាក់​រណប​​ ក រយៈពេល​យ៉ាងតិច ៣​ខែ​។​

– ទី​២: ចំពោះ​ការបាក់​ឆ្អឹង​ដែល​ខូច​ពី​ទម្រង់​ដើម (Fracture instable) ការវះកាត់​ដោយ​ចាប់​ដែក​នៅ​ផ្នែក​ខាងមុខ​នៃ​ឆ្អឹង​កង ក ជា​ជម្រើស​ដែល​ល្អ​បំផុត​ក្នុងការ​ព្យាបាល​។​

ប្រសិទ្ធភាព​នៃ​ការព្យាបាល អាស្រ័យ​លើ​ពេលវេលា​ពី​ពេល​មាន​គ្រោះថ្នាក់ រហូត​ដល់ពេល​ព្យាបាល និង អាស្រ័យ​លើ​កំរិត​នៃ​ការប៉ះពាល់​។​

«​ប្រសិនបើ​បងប្អូន​មាន​គ្រោះថ្នាក់ ឬ​ការប៉ះទង្គិច​ទៅលើ​ឆ្អឹង​កង ក ​នេះ សូម​ប្រញាប់​បញ្ជូន​អ្នកជំងឺ​មក​មន្ទីរពេទ្យ​កាល់ម៉ែត​អោយទាន់​ពេលវេលា ដែលមាន​វេជ្ជបណ្ឌិត​ជំនាញ និង​បច្ចេកវិទ្យា​វេជ្ជ​សាស្ត្រ​គ្រប់គ្រាន់​ដើម្បី​សង្គ្រោះ​ជនរងគ្រោះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​»៕​

អត្ថបទ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម