Connect with us

សុខភាព

តើ​គូស្វាមីភរិយា​ជាទូទៅ ត្រូវរង់ចាំ​រយៈពេល​ប៉ុន្មាន​ក្នុងការ​ប្រាថ្នា​មាន​ផ្ទៃពោះ ក្រោយ​រៀប​ការ

បានផុស

នៅ

​ស្ត្រី​ម្នាក់ៗ​តែងតែមាន​លក្ខណៈ​ដូចៗ​គ្នា កត្តា​ជាច្រើន​អាច​បណ្តាល​ឲ្យ​មាន​បម្រែបម្រួល​អ័រមូន និង​សរីរាង្គ​របស់​ស្ត្រី ដូចជា​កត្តា​ផ្លូវកាយ និង​ផ្លូវ​ចិត្តជា​កត្តា​បង្កើន​រយៈពេល​នៃ​ការ​មាន​ផ្ទៃពោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាទូទៅ​គូរ​ស្វាមីភរិយា​ត្រូវ​រង់ចាំ និង​ចំណាយ​ពេល​ជា​មធ្យម​៧​ខែ​ក្នុង​១​ឆ្នាំ ដើម្បី​ទទួល​បាន​លទ្ធផល​វិជ្ជមាន “​ពេលវេលា​ដែល​ត្រូវការ​ដើម្បី​មានគភ៌​”​។ ពេលវេលា​នេះ ​ប្រែប្រួល​ពី​ស្ត្រី​ម្នាក់​ទៅ​ស្ត្រី​ម្នាក់ទៀត យោង​តាម​សក្ដានុពល​នៃ​ការ​មានកូន​របស់គាត់​។​

​រយៈពេល​ជា​មធ្យម​ ដើម្បី​មាន​ផ្ទៃពោះ​ គឺ​រវាង​៣ និង​៦ ខែ​សម្រាប់​គូស្នេហ៍​វ័យក្មេង ហើយ​បង្កើន​ទៅតាម​អាយុ​។ និយាយ​រួម​រយៈពេល​ជា​មធ្យម​ ដើម្បី​មាន​ផ្ទៃពោះ គឺ​អាស្រ័យ​លើ​កត្តា​រាងកាយ​។​

​ក​) ការពន្យារ​កំណើត និង​ការ​មាន​ផ្ទៃពោះ​

​រឿង​ដំបូង​ដែល​ស្ត្រី​ម្នាក់​គិត​ចង់​បង្កើតកូន គឺជា​ការបញ្ឈប់​រាល់​វិធានការ​ពន្យារកំណើត​។ នៅពេលដែល​ប្រើ​ថ្នាំ​ផ្លាស់ប្តូរ​វដ្ត​រដូវ​ធម្មជាតិ ស្ត្រី​ម្នាក់​នោះ​នឹង​ត្រូវការ​ពេលវេលា ដើម្បី​ទទួលបាន​វដ្ត​ធម្មតា​វិញ ហើយ​កុំ​បារម្ភ​ប្រសិនបើ​អ្នក​មិន​មាន​ផ្ទៃពោះ​ជា​លើកដំបូង​។​

​ខ​) អាយុ​មាន​ឥទ្ធិពល​លើ​ពេលវេលា​ជា​មធ្យម​ដែល​វា​ត្រូវការ ពេល​មាន​ផ្ទៃពោះ​

​នៅពេល​អាយុកាល​របស់​ស្ត្រី​កើនឡើង ស្ត្រី​មិនសូវ​មានកូន​ទេ ពោលគឺ​រយៈពេល​មធ្យម​ក្នុងការ​មាន​ផ្ទៃពោះ​។​

​គ​) រយៈពេល​ជា​មធ្យម​ ដើម្បី​មាន​ផ្ទៃពោះ​រហូតដល់​ទៅ ៣០​ឆ្នាំ​

​មុន​ពេល​អាយុ​៣០​ឆ្នាំ លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ ​គឺ​២៥%​ក្នុង​មួយ​វដ្ត​ជា​មធ្យម ហើយ ៨៥%​នៃ​គូរ​ស្វាមីភរិយា មាន​ផ្ទៃពោះ​ក្នុង​ឆ្នាំ​ដំបូង និង​៩០% បន្ទាប់ពី​២​ឆ្នាំ​។ រយៈពេល​ជា​មធ្យម​ដើម្បី​មាន​ផ្ទៃពោះ​ក្នុង​រវាង ៣ និង ៦ ខែ​សម្រាប់​គូស្នេហ៍​វ័យក្មេង​។ ស្ត្រី​អាយុ ៣០​ឆ្នាំ​មាន​អត្រា​ជា​មធ្យម ៧៥% ដែល​មាន​កូន​ក្នុង​អំឡុងពេល ១២​ខែ ក្រោយ​ការបញ្ឈប់​ការ​ពន្យារ​កំណើត​របស់​នាង​។​

​ឃ​) ស្ត្រី​បន្ទាប់ពី ៣០​ឆ្នាំ

​ស្ត្រី​ចាប់ពី​អាយុ​៣០​ឆ្នាំ​ឡើងទៅ ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ក្នុង​មួយ​វដ្ត​ធ្លាក់ចុះ​ដល់​៦%​។ ការធ្លាក់ចុះ​នៃ​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​អាច​កើន​ឡើង​បន្ទាប់ពី​អាយុ​៣៦​ឆ្នាំ ហើយ​ស្ត្រី​អាយុ​៤០​ឆ្នាំ មានឱកាស​ជា​មធ្យម​៤៤%​ក្នុង​ការ​មានកូន ក្នុង​អំឡុងពេល ១២​ខែ​នៃ​ការបញ្ឈប់​ការពន្យារ​កំណើត​របស់​នាង​។​

«​គូស្វាមីភរិយា​ទាំងអស់​ តែងតែ​ប្រាថ្នា​ចង់បាន​កូន​ជា​កាដូរ​អាពាហ៍ពិពាហ៍​។ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ពេលវេលា​ជា​មធ្យម​ ដើម្បី​មាន​ផ្ទៃពោះ​ដំបូង ស្ត្រី​ត្រូវ​មាន​សុខភាព​ល្អ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ ស្ត្រី​ត្រូវ​ថែរក្សា​សុខភាព​ខ្លួនឯង​ឲ្យ​ល្អ ហើយ​ត្រូវ​ចាំ​ថា កូន​នោះ​ជាកា​ដូរ​នៃ​សេចក្ដីស្រឡាញ់​របស់​អ្នក​។​

​សូមជម្រាបថា មន្ទីរពេទ្យ​កាល់ម៉ែត​មាន​សេវា​ពិនិត្យ និង​ពិគ្រោះ​លើ​វិបត្តិ​អត់​កូន​ជាមួយនឹង​ក្រុមគ្រូពេទ្យ​ជំនាញ​ឯកទេស​សម្ភព និង​រោគ​ស្ត្រី​»៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​សូម​ស្វែងយល់​ពី​ ជំងឺមហារីក​ច្រមុះ​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ២៧ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៣០ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៤៧ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម