Connect with us

សុខភាព

ការ​ជួយ​សង្គ្រោះ​អ្នក​ស្ទះផ្លូវ​ដង្ហើម​ (​ស្លាក់​)

បានផុស

នៅ

ការ​ស្ទះ​ផ្លូវ​ដង្ហើម គឺជា​ការ​ស្ទះ​វត្ថុ​អ្វីមួយ​(​គ្រាប់​ឃ្លី គ្រាប់​ផ្លែឈើ​…)​ ដែល​បណ្ដាល​ឲ្យ​ជនរងគ្រោះ​មិន​អាច​ដកដង្ហើម​បាន និង​អាច​ឲ្យ​ជនរងគ្រោះ​បាត់បង់​ជីវិត​ដោយ​កង្វះ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​ខួរក្បាល​។​

​ក​) រោគសញ្ញា​ នៃ​ការ​ស្ទះ​ផ្លូវដង្ហើម ​៖
– ថប់​ ដកដង្ហើម​មិន​រួច​
– មិនអាច​និយាយ​រួច​
– សំឡេង​ដង្ហើម​ឮ​ងើត​ៗ​
– ស្លេកស្លាំង​
– ស្វាយ​មុខមាត់​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខ​) គោលដៅ​ នៃ​ការ​ជួយ​សង្គ្រោះ​
– ជួយ​ឲ្យ​ជនរងគ្រោះ​មាន​ចលនា​ដង្ហើម​ឡើងវិញ​
– ធ្វើឲ្យ​ផ្លូវដង្ហើម​ចំហ​ស្រឡះ​
– យក​ឧបសគ្គ​ ឬ​វត្ថុ​ចេញពី​ផ្លូវ​ដង្ហើម​
– កាយវិការ​អនុវត្ត​ឲ្យ​បាន​ទាន់​ពេលវេលា​

​គ​) វិធី​សង្គ្រោះ ៖
​ការសង្គ្រោះ​តាម​វិធីសាស្ត្រ​ហែម​លិច​(Heimlich):
– អ្នក​សង្គ្រោះ​ឈរ​ពី​ខាងក្រោយ​ជនរងគ្រោះ​ដោយ​ដាក់​ជើង​ម្ខាង​នៅ​ចន្លោះ​ជើង​ជនរងគ្រោះ​
– ក្តាប់ដៃ​ដាក់​នៅលើ​តំបន់​ពោះ​ប្រវែង​ពីរ​ធ្នាប់​ដៃ​ពី​ផ្ចិត ដៃ​ម្ខាង​ទៀត​ឱប​ពីលើ​ដៃ​ក្តាប់ ដោយ​ទាញ​ដៃ​ទាំងពីរ​របស់​អ្នកជំងឺ​ដាក់​លើកឡើង​
– បង្កើត​សម្ពាធ​ដោយ​កន្ត្រាក់​ឆក់​សង្កត់​លើ​ពោះ ចំនួន​៥​ដង ដើម្បី​ឲ្យ​សម្ពាធ​ខ្យល់​ច្រាន​វត្ថុ​ស្ទះ​ចេញ​ពី​ផ្លូវដង្ហើម​ជនរងគ្រោះ​ឲ្យ​មក​ក្រៅ ដើម្បី​ឲ្យ​ជនរងគ្រោះ​ដកដង្ហើម​បាន​។ ធ្វើ​ដដែលៗ​រហូតដល់​របស់​នោះ​ចេញមកក្រៅ​។​
១) ករណី​ជនរងគ្រោះ​មាន​មាឌ​ធាត់​ធំ ​៖
• ដាក់​ជនរងគ្រោះ​ដេក​ផ្ងារ អ្នក​សង្គ្រោះ​លត់​ជង្គង់​កន្ធែកជើង​នៅ​ពីលើ រួច​យក​គល់​បាតដៃ​ដាក់​លើ​តំបន់​ពោះ ប្រវែង២​ធ្នាប់​ដៃ​ពី​ផ្ចិត និង​ដៃ​មួយទៀត គង​លើ​គល់​បាតដៃ​ទី​ពីរ រួច​សង្កត់​ទៅ​ក្រោម រុញ​ទៅ​លើ ត្រង់​ចំណុច​ក្រោម​ចុងដង្ហើម​ចំនួន​៥​ដង។​
• ការ​សង្កត់ ឬ កន្ត្រាក់​នីមួយៗ​ត្រូវធ្វើឡើង​ឲ្យ​បាន​ខ្លាំង​គ្រប់គ្រាន់​ ដើម្បី​ធ្វើឲ្យ​របស់​ដែល​ស្លាក់​នោះ ចេញ​មក​ក្រៅ​។ ធ្វើ​ដដែលៗ​រហូតដល់​របស់​នោះ​ចេញមកក្រៅ។​

២) ករណី​ជនរងគ្រោះ​សន្លប់​ ៖
• ដាក់​ជនរងគ្រោះ​ដេក​លើ​ផ្ទៃរាប​
• សង្កត់​ទ្រូង៣០​ដង រួច​ត្រួតពិនិត្យ​ដុំ​ស្ទះ មើល​ឡើងវិញ​
• បើ​ឃើញ​ដុំ​ស្ទះ​ចេញ យក​ម្រាម​ចង្អុលដៃ​ខ្វេះ​យកចេញ​
• បន្ត​ការ​សង្កត់ ៣០​ដង​ទៀត បើ​ដុំ​ស្ទះ​មិនទាន់​ចេញ​
• បើ​ដុំ​ស្ទះ​ចេញ​ហើយ ដាក់​ជនរងគ្រោះ​ដេក​ផ្អៀង​សុវត្ថិភាព បើសិនជា​អ្នកជំងឺ អាច​ដកដង្ហើម​បាន​ដោយ​ខ្លួនឯង​

៣) ករណី​ជនរងគ្រោះ​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ ៖
• អ្នក​សង្គ្រោះ​ឈរ​ពី​ខាងក្រោយ​ជនរងគ្រោះ​ដោយ​ដាក់​ជើង​ម្ខាង​នៅ​ចន្លោះ​ជើង​ជនរងគ្រោះ​
• ក្តាប់ដៃ​ដាក់​នៅលើ​ដើមទ្រូង ដៃ​ម្ខាង​ទៀត​ឱប​ពីលើ​ដៃ​ក្តាប់ ដោយ​ទាញ​ដៃ​ទាំងពីរ​របស់​អ្នកជំងឺ​លើក​ឡើង​
• បង្កើត​សម្ពាធ​ដោយ​កន្ត្រាក់​ឆក់​សង្កត់​លើ​ដើមទ្រូង ចំនួន​៥​ដង ដើម្បី​ឲ្យ​សម្ពាធ​ខ្យល់​ច្រាន​វត្ថុ​ស្ទះ​ចេញពី​ផ្លូវដង្ហើម​ជនរងគ្រោះ ឲ្យ​មក​ក្រៅ ដើម្បី​ឲ្យ​ជនរងគ្រោះ​ដកដង្ហើម​បាន​។ ធ្វើ​ដដែលៗ​រហូត​ដល់​របស់​នោះ​ចេញមកក្រៅ ឬ ជនរងគ្រោះ​បាត់ស្មារតី​។​

៤) ករណី​ជនរងគ្រោះ​ជា​លើ​ទារក ​៖
• ការយក​វត្ថុ​ស្លាក់ ​ឬ​ស្ទះ​នៅក្នុង​ផ្លូវដង្ហើម គឺ​ចាំបាច់​ត្រូវ​ប្រើ​វិធីសាស្ត្រ​ទាំង​តប់​ខ្នង និង​សង្កត់​ទ្រូង​
• លុតជង្គង់ ឬ​អង្គុយ​ដោយ​ដាក់​ទារ​កនៅ​ភ្លៅ​សណ្តូក​តាម​បណ្ដោយ​ពី​ក្បាល​ជង្គុង​មក​លើ​ភ្លៅ​
• ដាក់​ទារក​សំយុង​ក្បាល​ចុះក្រោម​ដោយ​ឲ្យ​ទ្រូង និង​ពោះ​នៅ​ស្របគ្នា​នឹង​កំភួនដៃ ហើយ​ប្រើ​បាតដៃ​ទ្រ​ក្បាល និង​ចង្កា​ទារក​
• ការពារ​កុំ​សង្កត់​បំពង់ក​ទារក ដោយ​យកដៃ​ដែល​ទ្រ​ទារក​មក​ដា​ក់លើ​ភ្លៅ​របស់​អ្នក​
• ប្រើ​គល់​បាតដៃ​សង្កត់​រុញ ៥​ដង ចំ​ចំនុចកណ្តាល​នៃ​ឆ្អឹងស្លាបប្រជៀវ​
• បន្ទាប់ពី​ការ​ទះ​ខ្នង៥​ដង ត្រូវដាក់​ដៃ​ទំនេរ​មក​លើ​ខ្នង​ទារ​ក​លើ​កំភួនដៃ និង​បាតដៃ​ទប់​ក្បាល​ទារក ហើយ​ទារក ​នឹងត្រូវ​បាន​បី​លើកឡើង​នៅ​ចន្លោះ​ដៃ​ទាំងពីរ​របស់​អ្នក​សង្គ្រោះ ដោយ​ដៃ​ម្ខាង​ទ្រ​ទប់​មុខ​នឹង​ចង្កា ចំណែក​ដៃ​ម្ខាង​ទៀត​ទ្រ​ខ្នង និង​ក្បាល​របស់​ទារក​។​
• ផ្ងារ​ទារក​ដោយ​ទ្រ​ក្បាល និង​ កដោយ​ប្រុងប្រយ័ត្ន​
• ទ្រ​ទារក​ទប់​នឹង​ភ្លៅ​ដោយ​រក្សា​ក្បាលទាប​ជាង​ខ្លួន​
• ដាក់​ម្រាមដៃ​ពីរ ​នៃ​ដៃ​ទំនេរ​ម្ខាង​ទៀត​ទៅលើ ចុង​ឆ្អឹង​សន្ទះ​ទ្រូង​
• សង្កត់​ទៅលើ​ចុះក្រោម​ក្នុង​កម្រិត១​វិនាទី​ម្តង ក្នុង​បំណង​បញ្ចេញ​វត្ថុ​ដែល​ស្លាក់​ចេញមកក្រៅ​
• ធ្វើ​ដដែល​ឡើងវិញ​នូវ​ការ​ទះ​ខ្នង និង​រុញ​សង្កត់​ចុង​ឆ្អឹង​សន្ទះ​ទ្រូង​៥​ដង រហូត​វត្ថុ​ដែល​ស្លាក់​របូត​ចេញ ឬ​ទារក​បាត់ស្មារតី​។​

​ក្រុមគ្រូពេទ្យ​ជំនាញ ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ ត្រៀមខ្លួន​ជាស្រេច និង​គ្រប់​កាលៈទេសៈ ឆ្លើយតប​រាល់​គ្រោះ​ថ្នាក់​ដែល​អាច​កើតមានឡើង​៕

អត្ថបទ ៖ ​រស្មី​

ចុចអាន៖អ្វី​ទៅជា​ជំងឺ​ស្ទះ​ពោះវៀន​!

ចុចអាន៖ញុំាហឹរ និងញុំាមិន​ទៀងពេល មិនមែនជាដើមចម នៃ​ជំងឺ​ក្រពះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

គ្រួសារជនជាតិភាគតិចមួយនៅភូមិកំភុន ខេត្តស្ទឹងត្រែង អភិរក្សមរតកដូនតាមិនឲ្យបាត់បង់

ព័ត៌មានជាតិ២២ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ៣៤ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

Sokha Hotels

ព័ត៌មានពេញនិយម