Connect with us

សុខភាព

សូម​ស្វែងយល់ ​ស្ត្រី​មាន​ផ្ទៃពោះ និង​ថ្ងៃ​គ្រប់​ខែ ថ្ងៃ​សម្រាលកូន​

បានផុស

នៅ

១) ថ្ងៃ​ឈឺពោះ​សម្រាលកូន ជា​ថ្ងៃ​ដែល​ឈឺពោះ​មាន​ចង្វាក់​ឈឺ​បាត់​ឈឺ​បាត់ (​ក្នុង​នោះ​មាន​រំអិល​លាយ​ឈាម​ផង​ដែរ​) ឈឺ​រហូតដល់​កូន​កើត​ចេញ​ពី​ផ្ទៃ​ម្តាយ​។​

– សម្រាលកូន​គ្រប់​ខែៈ គឺ​សម្រាលកូន​ក្នុង​ចន្លោះ​ពេលដែល​កូន​មាន​អាយុ​៣៧​សប្ដាហ៍​ពេញ នៃ​ការ​បាត់​រដូវ និង ៤១​សប្ដាហ៍ ៣​ថ្ងៃ​។​
– សម្រាលកូន​មិន​គ្រប់​ខែ​ ៖
– ក្រោម៦​ខែ ស្មើ រលូត​
– ពី ៦​ខែ​ ទៅ ៨​ខែ​កន្លះ ស្មើ សម្រាល​មុន​ខែ​
– កូន​លើស​ខែ ស្មើ គឺ​ពី​៤១ សប្ដាហ៍ ​នៃ​ការ​បាត់​រដូវ​ឡើង​ទៅ​

២) ថ្ងៃ​ទី​១ នៃ​រដូវ​ចុង​ក្រោយៈ គឺជា​
– ថ្ងៃទី​១ ដែល​ឈាមរដូវ​ធ្លាក់ (​មិនមែនជា​ថ្ងៃ​ដែល​អស់​ឈាមរដូវ​ទេ​)
– គឺជា​ខែ​ចុងក្រោយ​គេ ដែល​រដូវ​មក (​មិនមែន​ខែ ដែល​អត់​មក​ទេ​)

៣) រដូវ​ទៀងទាត់ៈ គឺ​រដូវ​ដែល​មក​២៨​ថ្ងៃ​ម្តង​
ឧទាហរណ៍ៈ​
– ខែ​មុន រដូវ​មក​ថ្ងៃទី៣០
– ខែ​បន្ទាប់​ត្រូវ​មក​ថ្ងៃទី២៨
– ខែ​បន្ទាប់​ទៀត​ ត្រូវ​មក​ថ្ងៃទី២៦

៤) សប្ដាហ៍ ​នៃ​ការ​បាត់​រដូវ​
យើង​គិត​អាយុ​កូន​ក្នុង​ផ្ទៃ​ជា​សប្ដាហ៍ ដោយ​រាប់​ពី​ថ្ងៃ​ទី​១ នៃ​រដូវ​ ដែល​មក​ខែ​ចុងក្រោយ​គេ​។​
៥) ថ្ងៃ​បង្ក​កំណើត​កូនៈ គឺ​១៤​ថ្ងៃ​ បន្ទាប់ពី​ថ្ងៃទី​១ នៃ​រដូវ​ដែល​មក​ខែ​ចុងក្រោយ​គេ​
៦) ការកំណត់​ថ្ងៃ​សម្រាល​កូនៈ តាម​រដូវ​ដែល​ទៀងទាត់​ក្តី (២៨​ថ្ងៃ​)

​តាម​អេកូ​បី​ខែ​ដំបូង​ក្តី គឺ​យើង​កំណត់​យក​៤០​សប្ដាហ៍ ​នៃ​ការ​បាត់​រដូវ​ជា​ថ្ងៃ​សម្រាល​។ តែ​កូន​អាច​សម្រាល​មុន​១០​ថ្ងៃ ឬ​ក្រោយ​១០​ថ្ងៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៧) ការកំណត់​ថ្ងៃ​សម្រាលកូន តាម​អេកូ​បី​ខែ​ដំបូង​ក្តី និង​តាម​រដូវ​ដែល​ទៀងទាត់​ក្តី គឺ​ពុំ​មាន​ខុសគ្នា​ឡើយ​។ ខុសគ្នា​យ៉ាង​ច្រើន ៣ ទៅ ៤​ថ្ងៃ​ប៉ុណ្ណោះ​។ ដូច្នេះ​បើ​ប្អូន​មិន​ចាំ​រដូវ ប្អូន​ត្រូវ​យក​ថ្ងៃ​សម្រាល​កូន​តាម​អេកូ​បី​ខែ​ដំបូង​។​
៨) បើ​ដល់​ថ្ងៃ​សម្រាល​ហើយ គឺ​៤០​សប្ដាហ៍ ពុំ​ទាន់​ឈឺពោះ​សម្រាល ប្អូន​ត្រូវ​មើល​អេកូ​ម្តងទៀត ​បើ​ទឹក​ភ្លោះ​នៅ​គ្រប់គ្រាន់ សុខភាព​កូន​នៅ​ល្អ ប្អូន​អាច​ទុក​តាមដាន​បាន​១០​ថ្ងៃ​ទៀត ដោយ​ប្អូន​ត្រូវ​មក​តាម​ដាន​ផ្ទៃពោះ​រាល់ ២ ឬ​៣​ថ្ងៃ​ម្តង រហូតដល់​ថ្ងៃ​ឈឺពោះ​សម្រាលកូន​។​
៩) បើ​១០​ថ្ងៃ​ហ្នឹង មិនទាន់​ឈឺពោះ​សម្រាល​ទៀត ប្អូន​ចាំបាច់​ត្រូវ​សម្រាក​ពេទ្យ ដើម្បី​ដាក់​ថ្នាំ​ឲ្យ​ឈឺពោះ​សម្រាល ទៅតាម​បច្ចេកទេស​វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​។​
១០) យើង​អាច​ទុក​កូន​ទៅ​ក្នុង​ផ្ទៃ​បាន​ត្រឹមតែ​៤១​សប្ដាហ៍ ៣​ថ្ងៃ​ប៉ុណ្ណោះ​។ លើស​ពី​ថ្ងៃនេះ​ ទារក​នៅ​ក្នុង​ផ្ទៃ​ នឹង​ទ្រោម​បន្តិច​ម្តងៗ​រហូត​ស្លាប់​នៅ​ក្នុង​ពោះ​។​

សូម​បងប្អូន​អញ្ជើញ​មក​ពិនិត្យ និង​តាមដាន​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់​ ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សម្ភព ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ឲ្យ​ការ​សម្រាលកូន​ប្រកប​ទៅ​ដោយ​សុវត្ថិភាព​៕

អត្ថបទ ៖ ​រស្មី​

ចុចអាន៖អ្នក​ជក់​​បារី​អេឡិចត្រូនិក​(E-Cigarette) អាច​ប្រកាច់​ ឬ​វង្វេង​

ចុចអាន៖ពិតដែរទេ? ទទួលទានទឹកកកបណ្ដាលឲ្យងាយឆ្លងជំងឺ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម