Connect with us

សុខភាព

ការកំណត់​គោលដៅ​ជាតិ​ស្ករ លើ​អ្នកជំងឺ​ទឹកនោមផ្អែម ដែល​មាន​វ័យ​ចំណាស់​!

បានផុស

នៅ

​មនុស្ស​ចាស់​បើទោះជា​មាន​វ័យ​ស្របាល​គ្នា តែ​ស្ថានភាព​សុខ​ភាពមិន​សុទ្ធតែ​ដូចគ្នា​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការកំណត់​គោលដៅ​កម្រិត​ជាតិ​ស្ករ​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ ដែល​មាន​វ័យ​ចំណាស់​ក៏​ត្រូវ ពិចារណា​ទៅលើ​កត្តា​មួយ​ចំនួន រួមមាន​ស្ថានភាព​ជាទូទៅ​របស់​អ្នកជំងឺ​, កម្រិត​នៃ​ការចងចាំ​, ជីវភាព​ប្រចាំថ្ងៃ​, ស្ថានភាព​សេដ្ឋកិច្ច ។​ល​។ ហេតុដូចនេះ​ហើយ​គ្រូពេទ្យ​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ព្យាបាល​អ្នកជំងឺ​ ដែល​មាន​វ័យ​ចំណាស់​។​

១. អ្នកជំងឺ​ខ្លះ​នៅ​មាំទាំ​អាច​ចូលរួម​កិច្ចការ​ក្នុងសង្គម​នានា​បាន នៅ​អាច​ធ្វើ​ដំណើរ​ទី​ជិត​ទី​ឆ្ងាយ​ជាដើម (personne âgée dite “Vigoureuse”) ។ គោលដៅ​នៃ​ការ​ព្យាបាល គ្រូពេទ្យ​កំណត់​កម្រិត​ជាតិ​ស្ករ បាន​ប្រហាក់ប្រហែល​នឹង​អ្នកជំងឺ​ទឹកនោមផ្អែម​ទូទៅ ពោលគឺ មធ្យមភាគ​ជាតិ​ស្ករ HbA1c នៅ​ចន្លោះ​ពី 6.5% ទៅ 7.5% ។ អាច​កំណត់​ម្យ៉ាងទៀត​បាន​ថា ជាតិ​ស្ករ​ពេលព្រឹក​មុន​ពិសា​អាហារ ≤126mg/dl​។​

២. ​អ្នកជំងឺ​ខ្លះទៀត​ក៏មាន​ជំងឺ​ប្រចាំកាយ តែ​នៅ​អាច​ចាត់ចែង​កិច្ចការ​ប្រចាំថ្ងៃ​ដោយ​ខ្លួនឯងបាន​(Personne âgée dite “Fragile”)​។ អ្នកជំងឺ​វ័យ​ចំណាស់ ​ដែល​មាន​បញ្ហា​សុខភាព​ប្រចាំកាយ ហើយ​ងាយ​ធ្លាក់ខ្លួន​ឈឺ ការកំណត់​គោលដៅ​មធ្យមភាគ​ជាតិ​ស្ករ​មិន​តឹងរឹង​ពេក​នោះទេ ព្រោះ​អ្នកជំងឺ​ក្នុង​ក្រុម​នេះ​ងាយ​ប្រឈម​នឹង​ការ​ខ្វះ​សារជាតិ​ចិញ្ចឹម​រាងកាយ (Dénutrition) ការចុះ​ជាតិ​ស្ករ​ខ្លាំង (Hypoglycemia) ការចុះ​សម្ពាធ​ឈាម​ភ្លាមៗ​ពេល​ក្រោកឈរ (Hypotension Orthostatique)៕ មធ្យមភាគ​ជាតិ​ស្ករ HbA1c ចន្លោះ 7.5% ទៅ 8%​។ ឬ​កំណត់​ម្យ៉ាងទៀត ជាតិ​ស្ករ​មុន​អាហារ​ពេលព្រឹក នៅ​ចន្លោះ 126mg/dl ទៅ 160mg/dl​។​

៣. ​តែ​ផ្ទុយទៅវិញ​អ្នកជំងឺ​មួយចំនួន ​ដែល​មាន​ស្ថានភាព​ជរា តែងតែ​ត្រូវការ​អ្នក​បីបាច់​ថែរក្សា​ជាប្រចាំ (Personne âgée dite “Malade”)​។ ករណី​អ្នកជំងឺ​ជរា ត្រូវការ​អ្នក​ថែទាំ​វិញ គោលដៅ​នៃ​មធ្យមភាគ​ជាតិ​ស្ករ​គឺ 7.5% ទៅ​8.5%៕​

អត្ថបទ៖ រស្មី​

សូមចុចអាន៖ ជំងឺ​ដំបៅ​ក្រពះ អាច​គ្រោះថ្នាក់​ដល់​ជីវិត​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម