សុខភាព
របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មានដំបៅខ្ទុះ
ម៉ាក់ប៉ាត្រូវថែទាំផ្ចិតទារកទើបកើតឲ្យដិតដល់ ទើបឆាប់ក្រៀមជ្រុះចេញពីផ្ចិត មិនមានដំបៅខ្ទុះ។ ថ្ងៃនេះ Hello គ្រូពេទ្យនឹងប្រាប់វិធីថែទាំផ្ចិតទារកក្រោយកើត ឲ្យឆាប់ជា មិនឲ្យឆ្លងមេរោគ។
វិធីថែទាំផ្ចិតកូនក្មេងត្រឹមត្រូវតាមក្បូនពេទ្យ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ រៀបរាប់ថា ក្រោយចេញពីមន្ទីរពេទ្យ ម៉ាក់ប៉ាត្រូវធ្វើអនាម័យ និងជូតសម្អាតទងផ្ចិតកូនឲ្យស្ងួត ក្រោយពេលងូតទឹករួច បន្ទាប់មកលាបថ្នាំមេតាឌីន និងមិនត្រូវរុំកន្ទប ឬខោទឹកនោមលើវានោះទេ បើសិនជាកន្ទបមិនស្អាតអាចឆ្លងមេរោគ។
ធ្វើតាមវិធីខាងលើនេះ ផ្ចិតកូនក្មេង នឹងក្រៀមជ្រុះដោយឯកឯងក្នុងអំឡុង ៥-១៥ ថ្ងៃក្រោយសម្រាល។ លោកវេជ្ជបណ្ឌិតបន្ថែមថា ម៉ាក់ៗមិនត្រូវឆ្កឹះ ឬប៉ះផ្ចិតនោះទេ បើទោះជាផ្ចិតក្រៀម ក៏មិនត្រូវទាញវាឲ្យដាច់ដែរ ត្រូវទុកឲ្យវាជ្រុះដោយខ្លួនឯង។
ចំពោះវិធីបុរាណ ដែលចាស់ៗពីដើម តែងយកផេះ ដីដំបូក ឬម្សៅហុយ មករោយលើផ្ចិត លោកវេជ្ជបណ្ឌិតថា កុំសាកល្បងឲ្យសោះ ព្រោះអាចបង្ករោគ ធ្វើឲ្យផ្ចិតឡើងក្រហម ក្តៅ មានហូរទឹករង៉ៃ ឬអាចមានខ្ទុះ និងអាចឈានទៅឆ្លងមេរោគតេតាណុស។
បើសិនជាផ្ចិតកូនមានសញ្ញាមិនប្រក្រតីទាំងប៉ុន្មានខាងលើនេះ រួមទាំងកូនឧស្សាហ៍យំដោយសារឈឺផ្ចិត ម៉ាក់ៗត្រូវប្រញាប់នាំកូនជួបគ្រូពេទ្យជាបន្ទាន់៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokeupet
ចុចអាន៖អាហារ ៧ មុខនេះអាចជួយឲ្យចរន្តឈាមដើរបានល្អ
ចុចអាន៖កុំបណ្ដោយ ពេលកូនរលាកពោះវៀន ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត!
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង