សុខភាព
អស់ក្តីបារម្ភចំពោះស្ត្រីមានផ្ទៃពោះ ដែលប្រឈមមុខនឹងការវះកាត់!
យោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា បច្ចុប្បន្នចំនួននៃការសម្រាលកូន ដោយការវះកាត់បានកើនឡើងនៅលើពិភពលោកយើងនេះ។
នៅសហរដ្ឋអាមេរិក ចំនួននៃការសម្រាលកូនដោយការវះកាត់មានពី ២០,៦% ទៅ៣១,១% នៅចន្លោះឆ្នាំ ១៩៩៦ – ២០០៦។ នៅប្រទេសអង់គ្លេស ចំនួននៃការសម្រាលកូនដោយការវះកាត់មានចំនួន ៩%នៅឆ្នាំ១៩៨០ ហើយចំនួននោះបានកើនឡើងដល់ ២៤,៨% នៅឆ្នាំ២០១០។ នៅប្រទេសបារាំង ចំនួននៃការសម្រាលដោយការវះកាត់មានចំនួនពី ២០%-២១% នៅឆ្នាំ ២០០៣។
ចំណែកនៅប្រទេសកម្ពុជា ការសម្រាលដោយការវះកាត់ មានចំនួន ១០% នៅឆ្នាំ ២០០៣ ហើយបានកើនឡើងដល់ ២៩% នៅឆ្នាំ ២០១៣។ ការសម្រាលដោយការវះកាត់ ត្រូវបានអនុវត្តន៍ឡើង លុះត្រាតែការសម្រាលកូនបែបធម្មជាតិមិនអាចប្រព្រឹត្តទៅរួច ហើយរាល់ការសម្រាលដោយការវះកាត់ទាំងអស់ត្រូវសម្រេច និងវិនិច្ឆ័យដោយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព-រោគស្ត្រី។ ការសម្រាលដោយការវះកាត់ គឺជាប្រភេទនៃការវះកាត់មួយ ដើម្បីយកកូនចេញដោយវះតាមពោះ និងវះលើស្បូន។
ក) កាតព្វកិច្ចចាំបាច់ ដែលគ្រប់ស្ត្រីមានផ្ទៃពោះត្រូវធ្វើគឺ ៖
– ការពិនិត្យផ្ទៃពោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព-រោគស្ត្រី ឲ្យបានទៀងទាត់ និងត្រឹមត្រូវទៅតាមការណាត់ជួបរបស់គ្រូពេទ្យ។
– គ្រប់ស្ត្រីមានផ្ទៃពោះត្រូវជួបពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសណ្តំ នៅខែទី ៨នៃការពពោះ ឬមុននេះតាមភាពចាំបាច់របស់ស្ត្រីមានផ្ទៃពោះ។
ខ) ហេតុអ្វីបានជាគ្រប់ស្ត្រីមានផ្ទៃពោះចាំបាច់ត្រូវជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសណ្តំ?
– គោលបំណង៖
• សម្រាប់ស្ត្រីមានផ្ទៃពោះ ដែលសម្រាលតាមផ្លូវធម្មជាតិ និងប្រកបដោយគ្មានការឈឺចាប់ (epidural anesthesia)
• សម្រាប់ស្ត្រីមានផ្ទៃពោះដែលប្រឈមមុខ និងការវះកាត់ (សណ្តំដោយស្ពឹកមួយកំណាត់ក្រោម (Spinal anesthesia) ឬក៏សណ្តំដោយសន្លប់ទាំងស្រុង (General anesthesia) ។
• ដើម្បីរៀបចំ និងត្រៀមខ្លួនជាស្រេចរបស់អ្នកជំងឺ ចំពោះផលវិបាក ដែលអាចកើតមានអំឡុងពេលនៃការវះកាត់(ផលវិបាកដែលទាក់ទងនិងអ្នកជំងឺ ផលវិបាកទាក់ទងនិងការវះកាត់)។
– ការពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសណ្តំគឺ ៖
• ពិនិត្យលើសុខភាព បេះដូង សួត ថ្លើម និងខួរក្បាល របស់អ្នកជំងឺមុនការវះកាត់។
• ពិនិត្យមើលបម្រែបម្រួលនៃលទ្ធផលឈាម។
• ពិនិត្យពីប្រវត្តផ្សេងៗ ដែលជាប់ពាក់ព័ន្ធរវាងអ្នកជំងឺ និងការវះកាត់។
គ) បច្ចេកទេសនៃការសណ្តំចំពោះការវះកាត់យកកូនលើស្ត្រីមានផ្ទៃពោះ ៖
– ការសណ្តំដោយអេពីដៀរ៉ល (epidural anesthesia):
• សម្រាប់ការសម្រាលតាមធម្មជាតិដែលគ្មានការឈឺចាប់
• សម្រាប់ការសម្រាលដោយការវះកាត់
– ការសណ្តំដោយ ស្ពឹកពាក់កណ្តាលចុះក្រោម (Spinal anesthesia):
• សម្រាប់ការសម្រាលដោយការវះកាត់
– ការសណ្តំដោយសន្លប់ទាំងស្រុង (General anesthesia):
• សម្រាប់ការសម្រាលដោយការវះកាត់។
រាល់ការសម្រាលកូនដោយការវះកាត់ដែលប្រកបដោយស្តង់ដារ និងមានសុវត្ថភាពខ្ពស់ គឺស្តែងចេញពីកិច្ចសហការគ្នាល្អ រវាងវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព-រោគស្ត្រី និងវេជ្ជបណ្ឌិតឯកទេសផ្នែកសណ្តំ-ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់ ព្រមទាំងមានការចូលរួមពី វេជ្ជបណ្ឌិតឯកទេសផ្នែកទារកផងដែរ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ កត្តាទាំងអស់នេះ អាចបង្កជាជំងឺលើសសម្ពាធឈាម ប្រសិនបើមិនប្រុងប្រយ័ត្ន
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត