យល់ដឹង​ពីការ​វៀច​ក​របស់​ទារក មូលហេតុ​និង​វិធី​ព្យាបាល
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

យល់ដឹង​ពីការ​វៀច​ក​របស់​ទារក មូលហេតុ​និង​វិធី​ព្យាបាល

Published

on

​យើង​ដឹង​ពី​ភាពមិនប្រក្រតី​ផ្សេងៗ របស់​ទារក​បន្ទាប់ពី​សម្រាល​បាន​ដោយសារ ការពិនិត្យ​សុខភាព​របស់​គ្រូពេទ្យ​ឯកទេស​កុមារ​-​ទារក​។ ក្នុង​ចំណោម​ភាពមិនប្រក្រតី​ទាំងឡាយ ករណី​ជួប​ទារក​វៀច​ក គឺជា​ករណី​ឧស្សាហ៍​ជួប​ប្រទះ ដែល​មាន​ប្រហែលជា​២% នៃ​ភាព​មិន​ប្រក្រតី​ទាំងអស់​។​

​មូលហេតុ​ចម្បង​នៃ​ភាព​មិន​ប្រក្រតី​នេះ គី​ដោយសារ​៖

– ការលូតលាស់​របស់​សាច់ដុំ​ក​ទាំងសងខាង​(Sternocleidomastoid muscle) មាន​ភាព​មិន​ស្មើគ្នា​

– ទម្រង់​របស់​ទារក​ ក្នុង​ផ្ទៃ​មិន​ស្រប​និង​ស្បូន​របស់​ម្តាយ​

– និង​ការ​កើន​ឡើង​យ៉ាង​រហ័ស​នូវ​ជាតិ​កាល់ស្យូម ដែល​បណ្តាល​ឲ្យ​មានការ​កន្ទ្រាក់​សាច់​ដុំ​រយៈពេល​យូរ​។​

​ជាទូទៅ យើង​អាច​ដឹង​ច្បាស់​នៅ​ពេល​ទារក​អាយុ​ចាប់ពី ១​ខែ​ដល់​៤​ខែ (​ទារក​រឹង​ក​) ប៉ុន្តែ​ក្នុង​ករណី​វៀច​ក​ខ្លាំង យើង​អាច​ដឹង​តាំងតែ​ពី​ទារក​ទើបនឹង​កើត​ភ្លាម​។ ការវិវត្តន៍​ក្នុងករណី​ទម្រ​ង់​វៀចក​តិចតួច ទារក​អាច​វិល​ទៅ​រក​ភាព​ធម្មតា​ក្នុង​រយៈពេល​ខ្លី​។ ប៉ុន្តែ​ក្នុង​ករណី​ទម្រ​ង​វៀចក​ធ្ងន់ធ្ងរ ទារក​ត្រូវ​ព្យាបាល​ដោយ​ចលនា​រយៈពេល​វែង​។ ប្រសិនបើ​ទារក​មិនបាន​ព្យាបាល​ទាន់ពេលវេលា នៅ​ថ្ងៃ​អនាគត ទារក​អាចមាន​រូបរាង​មិន​សមរម្យ និង​ខូច​ទម្រ​ង់​ឆ្អឹង​កងក​ទៀតផង​។​

​ដូច្នេះ ដើម្បី​ឲ្យ​ទារក​អាច​វិវត្តន៍​ទៅរក​រូបរាង​ធម្មតា​វិញ​បាន យើង​ត្រូវ​ពិនិត្យ​សុខភាព​ទារក​នៅពេល​សម្រាល​រួច និង​តាមដាន​ការវិវត្តន៍​ទាំង​រាងកាយ និង​បញ្ញា​ស្មារតី​ឲ្យ​បាន​ទៀងទាត់ ជាមួយ​គ្រូពេទ្យ​ឯកទេស​កុមារ​-​ទារក នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​កុំ​មើល​ស្រាល​ជំងឺ​ទល់លាមក ​វា​អាច​បង្ក​ជា​ជំងឺ​មហារីក​ពោះវៀនធំបាន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ1 hour ago

កាន់​តែ​ធ្ងន់​​ធ្ងរ! មនុស្ស​​ស្លាប់​​៣៨​​នាក់​​នៅ​​​មីយ៉ាន់ម៉ា​​ម្សិល​មិញ​

ព័ត៌មានអន្ដរជាតិ1 hour ago

អាមេរិក នឹងមាន​វ៉ាក់សាំង​​​កូវិដ​-​១៩គ្រប់គ្រាន់​ ដល់​មនុស្ស​ពេញ​វ័យ​ទាំង​អស់​ត្រឹម​ដាច់​​ខែ​ឧសភា

ព័ត៌មានជាតិ8 hours ago

សម្តេចតេជោ ចេញវិធានការ២បន្ទាន់ចំពោះខេត្តព្រះសីហនុដែលកំពុងកើនឡើងអ្នកវិជ្ជមានកូវីដ-១៩

ព័ត៌មានជាតិ8 hours ago

អ្នកវិជ្ជមាន​កូវីដ១៩មួយគ្រួសារ ក្នុង​បុរី​ ប៉េង ហួត ភូមិ​ក្តី​តាកុយ សង្កាត់វាលស្បូវ ត្រូវ​ក្រុម​គ្រូពេទ្យ​ចុះ​យក​ទៅព្យាបាល

ព័ត៌មានជាតិ9 hours ago

Update !!! ទីតាំង​ប្រឈម​នឹង​កូវីដ១៩ នៅក្នុង​បុរីប៉េងហួត កើន​ដល់​៦ទីតាំង​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services