Connect with us

សុខភាព

មធ្យោបាយ​បឋម​ នៅ​ពេល​អ្នក​តឹង​ច្រមុះ និង​ហៀរ​សំបោរ​?

បានផុស

នៅ

ការ​តឹង​ច្រមុះ ឬ​ហៀរ​សំបោរ អាច​បណ្ដាល​មក​ពី​ជំងឺ​គ្រុន​ផ្ដាសាយ ឬ​អាល់​ឡែ​ហ្ស៊ី ឬ​បណ្ដាល​មក​ពី​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត​។ ការ​មាន​សំបោរ​ខាប់​ជាច្រើន​នៅ​ក្នុង​ច្រមុះ អាច​បណ្ដាល​ឲ្យ​មានការ​បង្ក​រោគ​នៅ​ក្នុង​ត្រចៀក​កណ្ដាល​ចំពោះ​កុមារ ឬ​ការ​រលាក​នៅ​ក្នុង​ច្រមុះ​ចំពោះ​មនុស្ស​ចាស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​ជួយ​បំបាត់​ការ​តឹង​ច្រមុះ យើង​ត្រូវ​អនុវត្ត​ជំហាន​ដំបូង​ដូច​ខាង​ក្រោយនេះ៖

១. ចំពោះ​កុមារ​តូចៗ បូម​យក​សំបោរ​ចេញ​ដោយ​បន្តក់ ឬ​លាង​ជាមួយ​ទឹក​សេរ៉ូម​ប្រៃ​។​
២. មនុស្ស​ជំទង់ និង​មនុស្ស​ចាស់ អាច​បាញ់​លាង​ដោយ​ទឹក​សេរ៉ូម​ប្រៃ​ចូល​ក្នុង​រន្ធ​ច្រមុះ​ទាំងសងខាង​។ ការ​ធ្វើ​របៀប​នេះ នឹង​អាច​ជួយ​ពង្រាវ​សំបោរ ​ហើយ​ធ្វើ​ឲ្យ​អ្នកជំងឺ​ដកដង្ហើម​បាន​ស្រួល​។​
៣. ឆ្ពង់​ទឹក​ក្ដៅ ឬ​ទឹក​សេរ៉ូម​ប្រៃ​។​

៤. ជូត​សំបោរ​ចេញ តែ​មិន​ត្រូវ​ញើស​បញ្ចេញ​ដោយ​ប្រើ​ចលនា​ខ្លាំងៗ​។ ការ​ញើសសំបោរ​អាច​នាំ​ឲ្យ​ឈឺ​ត្រចៀក និង​មាន​ការ​បង្ក​រោគ​នៅ​ក្នុង​ច្រមុះ​។​

៥. ចំពោះ​អ្នក​ដែល​ឈឺ​ត្រចៀក ឬ​រលាក​ច្រមុះ​ជា​ញឹកញាប់ ដែល​បណ្ដាល​មកពី​ជំងឺ​គ្រុន​ផ្តាសាយ​គេ​អាច​ជួយ​បង្ការ​បញ្ហា​ទាំងនេះ ​បាន​ដោយ​ប្រើ​ថ្នាំ​បន្តក់​ច្រមុះ​បំបាត់​ការ​តឹង​ច្រមុះ​។​

៦. ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ប្រុងប្រយ័ត្ន​ការប្រើប្រាស់​ថ្នាំ​បន្តក់​ច្រមុះ​ដើម្បី​កាត់បន្ថយ​ការឈឺចាប់​។​

​ប្រយ័ត្ន​៖ ការ​ប្រើ​ថ្នាំ​ដំណក់​បំបាត់​ការ​តឹង​ច្រមុះ មិន​ត្រូវ​ឲ្យ​លើស​ពី ៣​ដង​ក្នុង​មួយថ្ងៃ និង​មិន​ត្រូវ​ប្រើ​ឲ្យ​លើ​សពី ៣​ថ្ងៃ​ទេ​។ បើ​ការអនុវត្ត​ដូច​វិធី​ខាងលើ មិនបាន​លទ្ធផល​ល្អ​ក្នុង​រយៈពេល ៣ ថ្ងៃ “​សូម​អញ្ជើញ​មក​ជួប​ពិភាក្សា​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ផ្នែក​កុមារ ឬ​ក្រុម​ឯកទេស​ត្រចៀក ច្រមុះ និង​បំពង់ក នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​បាន​ការ​ប្រឹក្សា​លម្អិត​បន្ថែម និង​ការ​ព្យាបាល​ទៅតាម​ស្ថានភាព​ជំងឺ​ប្រកបដោយ​ជោគជ័យ​៕

អត្ថបទ៖ ​រស្មី

ចុចអាន៖ផឹក​ស្រាបៀ​រ​ច្រើនជ្រុល​ ក្រៅពីដុះក្បាលពោះនៅមានបញ្ហាផ្សេងទៀត

ចុចអានហេតុផលម៉ាក់ៗចាំបាច់សម្អាតធ្មេញឲ្យកូន តាំងពីមិនទាន់ដុះពន្លក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម