Connect with us

សុខភាព

មិនបាច់ទៅកូរ៉េជប៉ុនដើម្បី​ចាក់មុខវី ឬបូមខ្លាញ់ចេញ​ពីមុខ ប្រើតិចនិកទាំង៦​នេះ អាច​ជួយបាន

បានផុស

នៅ

ជាទូទៅ​ ស្រីៗ​យើង​ភាគច្រើន​តែងតែ​ប្រាថ្នា​ចង់​បាន​ផ្ទៃ​មុខ​តូច​ស្អាត​​ដែល​មាន​ភាព​ទាក់ទាញ​ និង​មើល​ទៅ​ក្មេង​ជាង​វ័យ។​ ប៉ុន្តែ​ ពេល​ខ្លះ​ជាតិ​​ខ្លាញ់​ដែល​លើស​នៃ​រាងកាយ​ អាច​នឹង​​កកកុញ​នៅ​ត្រង់​ផ្នែក​មួយ​ចំនួន​ ដូចជា​ក្បាល​ពោះ​ ដើម​ដៃ​ ភ្លៅ​ ឬ​ផ្ទៃ​មុខ​ជាដើម​។​ ពិត​ណាស់​ មាន​ស្រីៗ​យើង​ខ្លះ​ មាន​អារម្មណ៍​ខ្វល់ខ្វាយ​​យ៉ាង​ខ្លាំង​ចំពោះ​ជាតិ​​​​ខ្លាញ់​ដែល​លើស​នៅ​លើ​ផ្ទៃ​មុខ​នេះ​​ ​ហើយ​នៅ​ពេល​ថត​រូប​ម្តងៗ​ ​តែងតែ​​ខិត​ឆ្ងាយ​ពី​គេ​ឯង​ ដើម្បី​កុំ​ឲ្យ​ឃើញ​មុខ​ធំ​ពេក​។​ ​យ៉ាង​ណា​មិញ​ ការ​សម្រក​ខ្លាញ់​មុខ​នេះ​ ​​មិន​មែន​ជា​រឿង​ពិបាក​ទៀត​ទេ​ ប្រសិន​បើ​ស្រីៗ​យើង​ងាក​មក​អនុវត្ត​តិចនិក​ងាយ​ៗ​ទាំង​៦​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហាត់ប្រាណ​ជា​ប្រចាំ

នៅ​ពេល​ដែល​យើង​ស្រក​ទម្ងន់​ ខ្លាញ់​ដែល​លើស​​ក៏​ត្រូវ​ថយ​ចុះ​ដូច​គ្នា​ ដែល​​កត្តា​នេះ​នឹង​ធ្វើ​ឲ្យ​រាងកាយ​ ​ព្រម​ទាំង​​ផ្ទៃ​មុខ​របស់​យើង​​ប្រែ​ទៅ​ជា​តូច​​ច្រឡឹង​ គួរ​ឲ្យ​ចង់​គយគន់​ជាក់​ជា​មិន​ខាន​។ ស្រី​ៗ​យើង​គួរ​ធ្វើ​លំហាត់​ប្រាណ​​​សាមញ្ញ​ៗ​ ដូចជា​រត់​ រាំ​ ដើរ​ ជិះ​កង់​ និង​ហែល​ទឹក​។ល។ ឲ្យ​បាន​​យ៉ាង​ហោច​ណាស់​ ពី​២០​ ទៅ​៤០​នាទី​ក្នុង​មួយ​ថ្ងៃ​​ ដើម្បី​ជំរុញ​ដល់​ការ​​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ​។

​​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

​ការ​​ញ៉ាំ​ទឹក​ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​​ដល់​សុខភាព​រាងកាយ​របស់​យើង​ទាំង​មូល​ ​ហើយ​ជាពិសេស​ វា​ក៏​ជួយ​ធ្វើ​ឲ្យ​យើង​ស្រក​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃ​មុខ​ផង​ដែរ។​ តាម​រយៈ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ទឹក​ អាច​ជួយ​បង្កើន​ការ​ធ្វើ​មេតាប៉ូលីស​បណ្ដោះអាសន្ន​ ព្រម​ទាំង​បង្កើន​ការ​ដុត​បំផ្លាញ​​ជាតិ​កាឡូរី​ ដែល​ធ្វើ​ឲ្យ​យើង​ស្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​​ថែម​ទៀត​ផង​​។

កាត់បន្ថយ​ការ​ញ៉ាំ​ស្រា

​យើង​ប្រហែល​ជា​មិន​សូវ​ចាប់​អារម្មណ៍​ឡើយ​ថា​ ការ​ញ៉ាំ​ស្រា​ច្រើន​ អាច​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​របស់​យើង​​ប្រែ​ទៅ​​ជា​ប៉ោង​ និង​ហើម​បាន​។​ ជាក់ស្ដែង​ ​​ស្រា​មាន​កាឡូរី​ខ្ពស់​ និង​តែ​មាន​សារធាតុ​បំប៉ន​តិច​តួច​បំផុត​ ​ហើយ​វា​ក៏​អាច​​ពាក់ព័ន្ធ​ដល់​ការ​ឡើង​ទម្ងន់​ផង​ដែរ​។

គេង​ឲ្យ​បាន​គ្រប់គ្រាន់

​ការ​គេង​​គ្រប់គ្រាន់​ មាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ផ្លូវកាយ​​ ក៏​ដូចជា​​ផ្លូវ​ចិត្ត​របស់​យើង​​​។​ ​ផ្ទុយ​ទៅ​វិញ​ ​ប្រសិន​បើ​យើង​​គេង​មិន​បាន​​គ្រប់គ្រាន់​​ទេ​នោះ​ អ័រម៉ូន​ហ្គ្រេលីន (Ghrelin) ដែល​រំញោច​ចំណង់​អាហារ​នឹង​មាន​ការ​កើន​ឡើង ​​ដែល​ធ្វើ​ឲ្យ​យើង​ញ៉ាំ​កាន់​តែ​ច្រើន​ ​ព្រម​ទាំង​​​ប្រឈម​ទៅ​នឹង​ការ​ឡើង​ទម្ងន់​​ថែម​ទៀត​ផង​។

របប​អាហារ​ត្រឹមត្រូវ​ ​​

អាហារ​​កែច្នៃ​ និង​កាបូអ៊ីដ្រាត​ចម្រាញ់​ មាន​ហានិភ័យ​ខ្ពស់​​​​នៃ​ការ​ឡើង​ជាតិ​ខ្លាញ់​។​ ជា​ធម្មតា​ អាហារ​កែច្នៃ​​​​មាន​ផ្ទុក​ជាតិ​​កាឡូរី​ អំបិល​ និង​ស្ករ​ច្រើន​។​ រី​ឯ​កាបូអ៊ីដ្រាត​ចម្រាញ់​ ក៏​ជា​ក្រុម​​អាហារ​កែច្នៃ​កម្រិត​ខ្ពស់​ផង​ដែរ​ ដែល​​ពុំ​មាន​​ជាតិ​សរសៃ​ និង​សារធាតុចិញ្ចឹម​ទាល់​តែ​សោះ​។ ​ពពួក​អាហារ​កាបូអ៊ីដ្រាត​ចម្រាញ់​មាន​ដូចជា​​នំប៉័ង​ ប៉ា​ស្តា​ បង្អែម​ ឬ​ធញ្ញជាតិ​​សម្រាប់​អាហារ​ពេល​ព្រឹក​ជា​ដើម​។

ញ៉ាំ​អាហារ​ជាតិ​សរសៃ

​​​​​អាហារ​ដែល​​មាន​ជាតិ​សរសៃ​ នឹង​ធ្វើ​ចលនា​យឺតៗ​តាម​បំពង់​អាហារ​ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ​ និង​កាត់​បន្ថយ​ចំណង់​អាហារ​ផង​ដែរ​។​ ​ប្រសិន​បើ​ស្រីៗ​យើង​ចង់​​បាន​ផ្ទៃ​មុខ​​តូច​ច្រឡឹង​ និង​​ស្រក​ខ្លាញ់​​ត្រង់​បរិវេណ​ថ្ពាល់​​ទៀត​នោះ​ ​ការ​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។​ អាហារ​ដែល​​មាន​ជាតិ​សរសៃ​​ មាន​នៅ​ក្នុង​ផ្លែឈើ បន្លែ​ ​ឬ​គ្រាប់​ធញ្ញជាតិ​។ល៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ តិច​និក​ងាយ​ៗ អាយុ​៥០​ឆ្នាំ​ហើយ បុរសនៅ​តែ​មាន​រាងកាយ​មាំមួន

សូមចុចអាន៖ ធុញនឹងបញ្ហាក្លិនក្លៀក! សាកល្បងកាត់បន្ថយក្លិនក្លៀក ជាមួយរូបមន្តធម្មជាតិងាយៗនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៨ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៩ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១១ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម