Connect with us

សុខភាព

ហើម​ជើង​កំឡុង​ពេល​មាន​ផ្ទៃពោះ ជា​សញ្ញា​អាសន្ន​ឬ​ទេ​?

បានផុស

នៅ

១) មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​ហើម​ កំឡុង​ពេល​មាន​ផ្ទៃពោះ​រួមមាន ៖
– លើស​ជាតិ​ទឹក​បណ្តាលមកពី​បម្រែបម្រួល​អ័រម៉ូន​កំឡុង​ពេល​មាន​ផ្ទៃពោះ (​ជា​បាតុភូត​ធម្មតា​ដែល​កើត​មាន​កំឡុង​មាន​ផ្ទៃពោះ​)​។​
– ការ​សង្កត់​ទៅលើ​សរសៃ​ឈាម​ធំៗ​របស់​អាង​ត្រគាក (pelvic veins) ដោយ​ទម្ងន់​កាន់តែ​ធ្ងន់​របស់​ស្បូន ដែល​ធ្វើ​ឲ្យ​លំហូរ​ឈាម​ពី​ចុងជើង​ត្រឡប់​មក​បេះដូង យឺត​ជាង​ធម្មតា​ និង​ចាល់​ឈាម​បង្ក​ជា​ការ​ហើម​ជើង​។ ដោយហេតុ​ផល​នេះ ការ​ហើម​ភាគច្រើន​កើតមាន​នៅ​កំឡុង​ពេល​ត្រីមាស​ទី​៣​ នៃ​ផ្ទៃ​ពោះ ចំពោះ​ស្ត្រី​ដែល​មាន​ទឹកភ្លោះ​ច្រើន ឬ​ពពោះ​កូនភ្លោះ (​ជា​បាតុភូត​ធម្មតា​ដែល​កើតមាន​កំឡុង​មាន​ផ្ទៃពោះ​)​។​
– កង្វះ​ជាតិ​អាល់ប៊ុយមីន (Albumin) ដែល​អាច​បណ្តាលមកពី​បាត់​ជាតិ​សាច់​តាម​ទឹកនោម (​ជំងឺ​ទឹក​នោម​ប្រៃ​)​។​
– ជំងឺ​ខ្សោយ​តម្រងនោម ឬ ខ្សោយបេះដូង ។​ល​។​

២) សញ្ញា​អាសន្ន​ នៃ​ការ​ហើម​ជើង​កំឡុង​មាន​ផ្ទៃពោះ​ដែល​ត្រូវ​យកចិត្តទុកដាក់​រួមមាន​ ៖
នៅ​ពេល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​​ហើម​ជើង​ បូករួម​នឹង​សញ្ញា​មួយ​ចំនួន​ដូចជា ៖
– លើស​សម្ពាធ​ឈាម​
– ហត់​ដង្ហក់
– ទឹកនោម​តិច​
– ជើង​ឡើង​ក្រហម​ហើយ​ឈឺ -​ល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣) វិធី​ព្យាបាល​ ៖
ក​. បើជា​ការ​ហើម​មាន​សញ្ញា​អាសន្ន គួរ​ប្រញាប់​រួសរាន់​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​វិភាគ​រក​មូលហេតុ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ដើម្បី​ទទួល​ដំបូន្មាន ឬ​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ​។​
ខ​. បើ​គ្រូពេទ្យ​រក​ឃើញ​ថា​ជាការ​ហើម​ដោយ​មូលហេតុ​ធម្មតា ​នៃ​ការ​មានគភ៌ នោះ​ស្ត្រី​យើង​គួរ​អនុវត្ត​ទម្លាប់​មួយ​ចំនួន​ដូចខាងក្រោម​:
– គេង​ផ្អៀង​មក​ខាងឆ្វេង​ដៃ ដើម្បី​កាត់បន្ថយ​ការ​សង្កត់​របស់​ស្បូន​ទៅ​លើ​សរសៃឈាម​ធំៗ​។
– ដាក់​ជើង​របស់​អ្នក​ឲ្យ​បាន​ខ្ពស់​គ្រប់​ពេល​ដែល​អាច​ធ្វើ​បាន​ដូចជា នៅ​ពេល​ធ្វើការ ឬ ពេល​គេង ឬ​តម្រង់​ជើង​ឲ្យ​បាន​ញឹកញាប់​ពេល​អង្គុយលេង​។​
– ចៀសវាង​ការ​អង្គុយ​គង​អន្ទាក់ខ្លា​យូរ​។​
– ឧស្សាហ៍​ផ្លាស់ប្ដូរ​ឥរិយាបថ ឬ ដើរ​ហាត់ប្រាណ​ដើម្បី​ជួយ​ចលនា​ឈាម​ហូរ​បាន​ល្អ​។​
– ចូរ​កុំ​បាក់​ទឹកចិត្ត ព្រោះ​វា​អាច​បាត់​ទៅវិញ​ក្រោយពេល​សម្រាល​បុត្រ​រួច​។​

ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​មក​តាមដាន និង​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់​ជាប្រចាំ​។ ក្នុង​ករណី​មាន​ការ​ហើម​ និង​ក្តី​បារម្ភ​ណាមួយ គួរ​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្ភព នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត ដើម្បី​ទទួលបាន​នូវ​ការប្រឹក្សា និង​ព្យាបាល​បាន​ត្រឹមត្រូវ​ទាន់​ពេល​វេលា​ប្រកបដោយ​សុវត្ថិភាព​៕
អត្ថបទ ៖ ​រស្មី​

ចុចអាន៖ចេញសញ្ញាទាំងនេះអាលែកហ្ស៊ីច្រមុះហើយ មិនមែនផ្តាសាយទេ

ចុចអាន៖ពេល​ក្ដៅខ្លួន ឬផ្ដាយសាយ អាចរួមភេទ​បានអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម