ម៉ាក់ៗត្រូវចាំថា របបអាហារកូន ត្រូវតែមាន ៣ក្រុមនេះ ទើបល្អ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ម៉ាក់ៗត្រូវចាំថា របបអាហារកូន ត្រូវតែមាន ៣ក្រុមនេះ ទើបល្អ

Published

on

កូន​អាយុ​បាន ៦ខែ ម៉ាក់​ត្រូវ​ផ្តល់​អាហារ​បន្ថែម​ឲ្យ​កូន​ហើយ នោះ​គឺ​បបរ​ខាប់​គ្រប់​គ្រឿង ហើយ​ក្នុង​រយៈ​ពេល​នេះ​ទោះ​ជា​ក្មេង​ត្រូវ​ការ​អាហារ​បន្ថែម​មែន តែ​ទឹកដោះ​ម្តាយ​នៅ​តែ​មាន​សារៈសំខាន់​សម្រាប់​ជួយ​ដល់​ការ​លូតលាស់​របស់​កុមារ និង​ការពារ​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ។ នៅ​ក្នុង​ឯកសារ “ការ​ចិញ្ចឹម និង​គាំពារ​ទារក និង​កុមារ​ដើម្បី​សុខភាព​រាងកាយ​មាំមួន ប្រាជ្ញា​ឈ្លាសវៃ” ចងក្រង​ដោយ កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា របប​អាហារ​កូន ត្រូវ​តែ​មាន​អាហារ ៣ ក្រុម​នេះ។

១. ក្រុម​អាហារ​ថាមពល

អាហារ​ប្រភេទ​នេះ​ផ្ដល់​ទាំង​ថាមពល និង​កម្ដៅ​ចំពោះ​រាងកាយ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាបូអ៊ីដ្រាត ​ក្នុង​នោះ​មាន​ដូចជា បាយ គុយទាវ នំប៉័ង ប្រេងឆា និង​ពពួក​បន្លែ​មាន​ជាតិ​ម្សៅ ដូចជា ពោត ត្រាវ ដំឡូង​ជ្វា ជាដើម។

២. ក្រុម​អាហារ​ស្ថាបនា​រាងកាយ

ចំណែក​ក្រុម​អាហារ​ស្ថាបនា ឬ​សាងសង់​រាង​កាយ​នេះ​វិញ​មាន​ជាតិ​ប្រូតេអ៊ីន ហើយ​ផ្ដល់​ឲ្យ​នូវ​ការ​ជួសជុល សាងសង់​កោសិកា និង​ជាលិកា​ក្នុង​រាងកាយ និង​ធ្វើឲ្យ​លូតលាស់​បាន​ល្អ។ ក្នុង​នោះ​មាន​ដូចជា​សាច់​គោ ទឹកដោះគោ សាច់​ជ្រូក ត្រី មាន់ និង​ស៊ុត។ ចំណែក​បន្លែ​មាន​សណ្ដែកដី តៅហ៊ូ និង​ផលិតផល​ធ្វើ​ពី​សណ្ដែក​ដទៃ​ទៀត។

៣. ក្រុម​អាហារ​ការពារ​រាងកាយ

ក្រុម​អាហារ​ប្រភេទ​នេះ ​អាច​ការពារ​ក្មេង​ពី​ជំងឺ​ផ្សេង​ៗ​ ព្រោះ​សម្បូរ​ជាតិ​ខនិជ និង​វីតាមីន ហើយ​មាន​នៅ​ក្នុង​បន្លែ និង​ផ្លែឈើ។ នៅ​ក្នុង​របប​អាហារ​កូន​យើង​គួរ​តែ​មាន​ស្លឹកបាស ស្ពៃ​ចង្កឹះ ផ្ទៃ ត្រកួន ឬ​ល្ពៅ​ជាដើម ហើយ​ផ្លែឈើ​គួរតែ​មាន​ចេក ក្រូច ល្ហុង និង​ល្មុត។ ចំពោះ​ផ្លែឈើ​បើ​កូន​នៅ​តូច យើង​ត្រូវ​ចម្អិន និង​កោស​ពាត​ឲ្យ​ម៉ដ្ត និង​ទន់​ល្អ។

ចំពោះ​របៀប​ចម្អិន​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​វិញ បន្ទាប់​ពី​ដាំ​បបរ​ឲ្យ​រីក​អង្ករ​ល្អ ដាក់​ត្រី​សាច់ និង​បន្លែ​ចូល​គ្នា​ឆ្អិន​ល្អ​ហើយ យើង​ត្រូវ​ដាក់​ប្រេងឆា ឬ​ខ្លាញ់​បន្តិច​ក្នុង​បបរ។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា បបរ​ខាប់​គ្រប់​គ្រឿង​សម្រាប់​ទារក​តូច​មិន​ត្រូវ​ដាក់​អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ម្សៅស៊ុប ឬ​ដុំ​ស៊ុប​ខ្នរ​ចូល​ឡើយ។ ម្យ៉ាង​វិញ​ទៀតម៉ាក់ប៉ា​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត មុន​ពេល​ចម្អិន​អាហារ និង​រៀបចំ​អាហារ​ឲ្យ​កូន។ ចំណែក​ឯ​កូន​វិញ យើង​ត្រូវ​លាង​សម្អាត​ដៃ​កូន​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​មុន​ពេល​បញ្ចុក​បបរ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុចអាន៖ការធ្វើសមាធិជួយយ៉ាងពិសេស​ដល់ម្តាយនិងទារកក្នុងអំឡុងពេលមានផ្ទៃពោះ

ចុចអាន៖តើ​ប៊ីចេង អាច​មាន​អត្ថប្រយោជន៍ ​ចំពោះ​សុខភាព​អត់?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ10 mins ago

ថ្នាក់ដឹកនាំ​ខេត្តតាកែវ​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​គ្រឿងឧបភោគ​មួយចំនួនធំ ជូន​កងកម្លាំង​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម​

ព័ត៌មានជាតិ23 mins ago

បង្ក្រាប​ទីតាំង​ល្បែងភ្នាល់​បាល់​តាម​internet មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​១០​នាក់​និង​ដកហូត​សម្ភារ​កុំព្យូទ័រ​មួយចំនួន​

ព័ត៌មានជាតិ42 mins ago

ខេត្តព្រះសីហនុ សម្រេចយកទីតាំងសាលាបឋមសិក្សា និង អនុវិទ្យាល័យតេ ជោសែនកម្មករសម្រាប់ចាក់វ៉ាក់សាំង កូវីដ១៩

ព័ត៌មានជាតិ51 mins ago

ជនសង្ស័យ​ម្នាក់​ ហ៊ាន​ប្រើកណ្តាប់​​​ដៃ​វាយម្តាយ​រហូត​សន្លប់​ធំ​

ជីវិតកម្សាន្ដ2 hours ago

ធឿន បុរី សាង​ភាព​ភ្ញាក់ផ្អើល​ម្ដងទៀត​ជាមួយ​បទ​ថ្មី​ ដែល​ទើបនឹង​ចេញ​មុន​នេះ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services