Connect with us

សុខភាព

កត្តា​សំខាន់​នៃ​ការពិនិត្យ​សុខភាព​ទារក​ទូទៅ​ ក្នុងអំឡុងពេល ២៤​ម៉ោង​ក្រោយ​កើត​

បានផុស

នៅ

​អ្នក​ម្ដាយ​គ្រប់រូប​តែងតែ​ចង់បាន​ទារក​របស់ខ្លួន​មាន​សុខ​ភាពល្អ​ក្រោយ​កើត ដើម្បី​ឲ្យ​ទារក​មានការ​លូតលាស់​ល្អ​ទាំង​កាយសម្បទា និង ប្រាជ្ញា​ស្មារតី ដែល ជា​សុភមង្គល​របស់​ក្រុមគ្រួសារ​ម្នាក់ៗ​ប្រាថ្នា​ចង់បាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយសារ​ក្ដី​ប្រាថ្នា​នេះហើយ បានជា​ម្ដាយ​សឹងតែ​គ្រប់រូប​នៅពេល​មា​នគ​ត៌​ចាប់កំណើត​នៅក្នុង​ផ្ទៃពោះ គាត់​ចាប់ផ្ដើម​មកជួប​គ្រូពេទ្យ​ដើម្បី​តាមដាន​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ដើម្បី​ធានា ថា​ពេល​ទារក​ប្រសូត​មក មាន​សុខ​ភាពល្អ និង​ខ្លួន​គាត់​ផ្ទាល់ ​ក៏មាន​សុវត្ថិភាព​ដែរ​។ ក្រោយ​ទារក​ប្រសូត​មក ដើម្បី​បញ្ជាក់​កាន់តែច្បាស់​ថែមទៀត​ថា កូន​គាត់​ពិតជា​កើតមក​មាន​សុខភាព​ល្អ គាត់​ត្រូវតែ​យក​កូន​មក​ពិនិត្យ​សុខភាព​ទូទៅ​នៅ​ផ្នែក​ថែទាំ​ទារក​តាមរយៈ​គ្រូពេទ្យ​ជំនាញ​កុមារ និង​ទារក​ផ្ទាល់ មុនពេល​ម្ដាយ​បីកូន​ចេញទៅ​ផ្ទះ​។​

​តើ​ការពិនិត្យ​សុខភាព​ទារក​ទូទៅ​ក្នុង​រយៈពេល​ក្រោយ​កើតមាន​សារៈសំខាន់​យ៉ាងណាខ្លះ​?

ការពិនិត្យ​សុខភាព​ទារក គឺ​ភាគច្រើន​តែងតែ​អនុវត្ត​ឡើង​នៅ​អំឡុង​ពេល​ទារក​អាយុ​១​ថ្ងៃ ឬ​៣​ថ្ងៃក្រោយ​កើត នៅ​ពេល​ដែល​ទារក​ស្នាក់នៅ​ជាមួយ​ម្ដាយ​នៅ​មន្ទីរពេទ្យ​ផ្នែក​សម្ភព​។​

​តាមរយៈ​គ្រូពេទ្យ​ជំនាញ​ផ្នែក​កុមារ និង​ទារក ជា​អ្នកធ្វើការ​ពិនិត្យមើល​ទូទៅ ហើយ​វិធី​ដែល​ល្អ​បំផុត ដើម្បី​ងាយស្រួល​ដល់​ការ ផ្ដល់​យោបល់ និង​ពិភាក្សា​រាល់​ចម្ងល់​ពី​ទារក​ក្នុង​ការថែទាំ​នៅផ្ទះ​ត្រូវតែមាន​ក្រុមគ្រួសារ​ទារក​ផ្ទាល់​មកជា​មួយ អាច​ជា​យាយ អ៊ំ មីង ឬ ឪពុកម្ដាយ​។​

ការពិនិត្យ​សុខភាព​ទូទៅ​នេះ គឺ​ផ្ដល់​សារៈសំខាន់​ដល់​ទារក ព្រោះ​គ្រូពេទ្យ​ត្រូវ​ពិនិត្យ​រកមើល​ករណី​មួយ​ចំនួន ​ដែល​ត្រូវ​ជៀសវាង​ដូចជា​៖

១- ភាពមិនប្រក្រតី​ពី​កំណើត​របស់​ទារក ដើម្បី​ធ្វើការ​ព្យាបាល​បន្ត​នៅ​ផ្នែក​សង្គ្រោះ​ទារក ឬ​ត្រូវការ​ព្យាបាល​វះកាត់បន្ទាន់ ដូចនេះ​គ្រូពេទ្យ​ត្រូវ​ប្រាប់​ក្រុមគ្រួសារ​របស់​ទារក​ពី​បញ្ហា​បន្ទាន់​ទាំងនេះ ដើម្បី​ជៀសផុត​ពី​គ្រោះថ្នាក់​ជាយថាហេតុ​។​

២- សុខភាព​ទារក​ក្រោយ​កើត តើ​គាត់​អាច​បន្សាំ​នឹង​ជីវិត​ខាងក្រៅ​បាន​ល្អ​ឬ​ទេ ពីព្រោះ​ទារក​មួយចំនួន​ក្រោយពី​កើតមក គាត់​ចាប់ផ្ដើម​មាន​បញ្ហា​ផ្លូវ​ដង្ហើម បញ្ហា​ចុះ​ជាតិ​ស្ករ បញ្ហា​មិន​បៅ ឬ​ក៏​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ទាមទារ​ឲ្យ​គ្រូពេទ្យ បញ្ជូន​គាត់​ទៅតាម​ដាន​នៅ​កន្លែង​សង្គ្រោះ​ទារក​។​

៣- ពិនិត្យ និង​ស្វែងរក​ពី​អាយុ​ពិតប្រាកដ​របស់​ទារក និង​ទម្ងន់​ពី​កំណើត​របស់​គាត់ ចំពោះ​ទារក​ដែល​កើត​មិន​គ្រប់​ខែ ឬ​លើស​ខែ តែង​តែ​មាន​បញ្ហា​កើតឡើង​ក្រោយ​កើត ដូចនេះ​ពួកគាត់​ត្រូវតែ​បន្ត​ការតាមដាន​ថែទាំ​នៅ​ផ្នែក​ព្យាបាល​ទារក ដោយ​មិន​អាច​ឲ្យ​គាត់​នៅ​ជាមួយ​ម្ដាយ​បាន​ឡើយ​។ ដូច​គ្នា​នេះ​ដែរ ចំពោះ​ទារក​ដែល​មាន​ទម្ងន់​ពី​កំណើត​តូច​ពេក (<2500g) ឬធំ​ពេក​(>4000g) ក៏​ទាមទារ​ការ​តាម​ដាន​ដាច់​ពី​ម្ដាយ ​ផង​ដែរ​។​

៤- ទារក​ដែលមាន​ខាន់លឿង រឺក៏​កើត​ពី​ម្ដាយ​ដែលមាន​ក្ដៅខ្លួន​មុន​សម្រាល រឺ​ពេល​សម្រាល​គ្រូពេទ្យ​ត្រូវធ្វើ​ការតាមដាន និង​ព្យាបាល​ដោយនៅ​ដាច់​ពី​ម្ដាយ​ដូចគ្នា​។​

​ក្រៅពី​ការពិនិត្យ​សុខភាព​ទូទៅ​នៅ​ផ្នែក​សង្គ្រោះ​ព្យាបាល និង​ថែទាំ​ទារក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​គឺ​នៅ​មានការ​ពិនិត្យមើល​ឈាម​ទារក ជំងឺ​ពី​កំណើត រកមើល​ប្រភេទ​ក្រុម​ឈាម​ទារក ដែល​ទាមទារ​ដល់​ការតាមដាន​ព្យាបាល​ជាបន្ទាន់ ដើម្បី​ឲ្យ​ទារក​រួច​ផុតពី​ពិការភាព​កាយសម្បទា និង​ប្រាជ្ញា​ស្មារតី ដែលជា​ជំងឺ​អាច​មើលឃើញ​បាន​ទាន់ពេលវេលា និង​ជំងឺ​ពី​កំណើត​មួយទៀត គឺ​កង្វះ​អង់ស៊ីម G6PD (Glucose 6 Phospfate De hydrogenase) ដែល​ទាមទារ​ឲ្យ​ទារក​ត្រូវ​តមចំណី​អាហារ និង​ឱសថ​មួយចំនួន​ទៅ​ថ្ងៃ​អនាគត​។​

ក្រៅពី​ការជួស​ឈាម មន្ទីរពេទ្យ​មានការ​ឆ្លុះ​បេះដូង​ទារក​តាមរយៈ​ម៉ាស៊ីន​អេកូ​សាស្ត្រ​Echocardiography រកមើល​ពី​បញ្ហា​បេះដូង​ពី​កំណើត ដែល​ត្រូវការ​ព្យាបាល​វះកាត់​បន្ទាន់ ឬ​ព្យាបាល​តាមដាន​រយៈពេល​យូរ​។ រាល់​ព័ត៌មាន​ទាំងអស់​ដែល​បាន​ពិនិត្យ​ទារក ព័ត៌មាន​ក្នុងពេល​កើត ទម្ងន់​ពេល​កើត ប្រវែង​ពេល​កើត និង ទំហំ​ក្បាល​ទារក​ពី​កំណើត គឺ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​សុខភាព​ទារក ដើម្បី​ទុកជា​ព័ត៌មាន​ទៅ​ថ្ងៃក្រោយ​ជូន​ក្រុមគ្រួសារ​ទារក ពេល​ទារក​លូតលាស់​ធំ​ទៅ​អនាគត​។​

​ក្រៅពី​ពិនិត្យ​សុខភាព វេជ្ជបណ្ឌិត​ឯកទេស​តែងតែ​ផ្តល់​អនុសាសន៍​ល្អៗ​ដល់​ក្រុមគ្រួសារ​ទារក​អំពី​ការថែទាំ​ទារក​នៅផ្ទះ ដូចជា​ការចិញ្ចឹម​ទារក​ដោយ​ទឹកដោះ​ម្តាយ ការចាក់​ថ្នាំ​បង្ការ​តាម​កម្មវិធី​ជាតិ​ការ​មុជទឹក​កូន ការដាក់​កូន​គេង​ឲ្យ​បាន​ត្រឹមត្រូវ ក្នុងស្ថានភាព​សុវត្ថិភាព ជៀសវាង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ជាយថាហេតុ​។​

ការពិនិត្យ​សុខភាព​ទារក​ទូទៅ គឺ​ផ្តល់​សារៈសំខាន់​ណាស់ ទោះបី​ទារក​កើតមក​មាន​សុខ​ភាពល្អ​ក៏ដោយ ក៏​ក្រុមគ្រួសារ​របស់​ទារក​គួរ​យក​កូន​របស់លោក​អ្នក​មក​ពិនិត្យ​សុខភាព​ឡើងវិញ នៅ​ផ្នែក​សង្គ្រោះ​ព្យាបាល និង​ថែទាំ​ទារក ដើម្បី​ជៀសវាង​នូវ​បញ្ហា​មួយចំនួន​ដូច​បាន​រៀបរាប់​ខាងលើ​មុន​ពេល​ទារក​ចេញពី​មន្ទីរពេទ្យ​។ សុខភាព​ទារក គឺជា​ក្ដី​ស្រមៃ​របស់​ក្រុមគ្រួសារ​ម្នាក់ៗ ព្រោះថា​ទារក​ជា​ទំពាំង​ស្នង​ឬ​ស្សី ទារក​ជា​ក្ដីសង្ឃឹម​របស់​ប្រទេសជាតិ​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ការធ្វើសមាធិជួយយ៉ាងពិសេស​ដល់ម្តាយនិងទារកក្នុងអំឡុងពេលមានផ្ទៃពោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ៤៧ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម