Connect with us

សុខភាព

មានជំងឺទឹក​នោមផ្អែម តែ​ស្ដ្រី​ចង់បាន​កូន​ តើ​ធ្វើ​យ៉ាង​ម៉េច?

បានផុស

នៅ

​ការ​ពពោះ សម្រាល​បុត្រ អាច​និយាយ​បាន​ថា ​ជា​វិញ្ញាសា​មួយ​ដែល​លំបាក​សម្រាប់​ស្ត្រី​គ្រប់រូប ហើយ​វា​រឹតតែ​ពិសេស​ទៅទៀត​ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ដែល ចង់បាន​បុត្រ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​ការ​ពិត​ណាស់ ស្ត្រី អាច​រៀបចំ​ផែនការ​គ្រួសារ​បាន ដូចនេះ ស្ត្រី​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​ក្តី ឬ​ទី​២​ក្តី គួរ​គប្បី ជួប​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ ផ្នែក​សម្ភព និង ផ្នែក​ទឹកនោមផ្អែម​ជា​មុនសិន មុននឹង​ផ្តើម​យក​បុត្រ (consultation pre-conception)​។​

​កា​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទឹកនោមផ្អែម អាច​ឲ្យ​អ្នកជំងឺ រៀបចំខ្លួន​ដូចតទៅ​នេះ

១. សម្របសម្រួល​ការ​ព្យាបាល ឲ្យ​កម្រិត​ជាតិ​ស្ករ​បាន​ល្អ (​មធ្យម​ភាព​ក​ម្រឹត​ជាតិ​ស្ករ​ក្នុង​ឈាម រយៈពេល​បី​ខែ​ចុងក្រោយ HbA1c តិចជាង < 6.5%) ។​

២. ស្វែងយល់​ពី​ការបរិភោគ​អាហារ​ឲ្យ​បាន​សមស្រប​។​

៣. ចាប់ផ្តើម​រៀន​ប្រើ​អាំង​ស៊ុយ​លីន បើ​អ្នកជំងឺ​កំពុង​ប្រើ​ថ្នាំ​គ្រាប់ (​ត្បិត​ក្នុង​អំឡុងពេល​ពពោះ​អាំង​ស៊ុយ​លីន​ជា​ថ្នាំ ​ដែល​អាច​ជួយ​ឲ្យ​ជាតិ​ស្ករ​បាន​ដល់​គោលដៅ និង​មិន​មាន​ប៉ះពាល់​ដល់​ការលូតលាស់​របស់​គភ៌)​។​

៤. សម្របសម្រួល​កម្រិត​អាំង​ស៊ុយ​លីន​ ដែល​ត្រូវ​ប្រើ សម្រាប់​អ្នក​ទឹកនោមផ្អែម​ប្រភេទ​ទី​១។​

៥. ស្វែងយល់​ពី​របៀប​តាមដាន​ជាតិ​ស្ករ​ក្នុង​អំឡុងពេល ពពោះ​។​

៦. ស្វែងរក​ផលវិបាក​នានា​ ដែល​បង្ក​ដោយ​ជំងឺ​ទឹកនោមផ្អែម ពិសេស​បាត​ភ្នែក​(retinopathie diabetique) និង​តម្រងនោម​(nephropathie diabetique) ដែល​ផលវិបាក​ទាំងនេះ​អាច​វិវត្ត​ឆាប់រហ័ស ក្នុង​អំឡុងពេល​ពពោះ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​តើ​អ្វី​ទៅជា​កូនកណ្តុរ​ដំបូង​ នៃ​ដុំ​មហារីក 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម