ជំងឺ​ពងបែក​ក្នុង​មាត់​មាន​៣​ប្រភេទ​ធំៗ​
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ជំងឺ​ពងបែក​ក្នុង​មាត់​មាន​៣​ប្រភេទ​ធំៗ​

Published

on

​ជំងឺ​នៅក្នុង​មាត់​មាន​ច្រើន​ប្រភេទ​ដូចជា រលាក​ឡើង​ពងទឹក ដំបៅ​ឡើងជា​បន្ទះ​ពណ៌​សព​ណ៌​ក្រហម ដុំ​គីស ផ្សិត សាច់​ដុះ និង​ប្រភេទ​ជំងឺមហារីក​មាត់​មាត់​ធ្មេញ​ ក្នុង​នោះ​ជំងឺ​ពងបែក​មាត់​ក៏​ជា​ជំងឺ​ការ​ឡើង​ញឹកញាប់​ជាងគេ​។​

​ក​) លក្ខណៈ​ទូទៅ​នៃ​ជំងឺ​ពងបែក​មាត់​៖

– កើតឡើង​ជារឿយៗ​ក្នុង​វ័យ​កុមារ និង​កាន់តែ​ញឹកញាប់​ក្នុង​វ័យ​ជំទង់ និង​យុវវ័យ ហើយ​ភាគតិច​លើ​មនុស្ស​ចាស់​

– អ្នកជំងឺ​ភាគច្រើន​មាន​សុខ​ភាពល្អ​និង​មិន​ជក់បារី​

– ដំណាក់​ការ​មុន​ឡើងជា​ពងបែក រយៈពេល ២ ទៅ ៣​ម៉ោង ឬមួយ​ថ្ងៃមុន​ដោយ​ឡើង​ក្រហម​អ្នកជំងឺ​មាន​អារម្មណ៍​ចាក់​តិចៗ​ឬ​ឈឺ​តិចតួច​ដូចជា​រមាស់

– ពេល​ឡើង​ពងបែក មានការ​ឈឺចាប់​ខ្លាំង ជាពិសេស​ពិបាក​ហូប​ចំណីអាហារ ហើយ​ពងបែក​មាន​សភាព​ខូង​ផត​កណ្ដាល​និង​គែម​ជុំវិញ​ក្រហម​

– ទីតាំង​ឡើង​ពងបែក​ក្នុង​មាត់ លើ​ជាលិកា​ទន់​ដូចជា អណ្តាត បបូរមាត់​ខាងក្នុង ក្រអូម​ទន់ សាច់​ផ្ទាល់ ។​ល​។

– ពេល​ជាមួយ​កន្លែង​អាច​កើតឡើង កន្លែង​ផ្សេងៗ​បន្តបន្ទាប់​និង​ញឹកញាប់​។​

​ខ​) ពងបែក​មាត់​មាន​៣ ប្រភេទ​ធំៗ គឺ​៖

១) ពងបែក​មាត់​ទំហំ​តូច​(Minor Aphthous Stomatitis)៖

– ជា​ប្រភេទ​កើត​ញឹកញាប់​

– កើត​ឡើងលើ​ជាលិកា​ទន់​ក្នុង​មាត់​

– ពងបែក​មាន​សភាព​ខូង​កណ្តាល មាន​រាង​ជា​រង្វង់​មូល នឹង​ទំហំ ៣-៧​មី​លី​ម៉ែត្រ ហើយ​គែម​ជុំវិញ​ពណ៌​ក្រហម​

– ពងបែក​មាន​ចំនួន​១ ឬ​ច្រើន​កន្លែង​

– មានការ​ឈឺចាប់​ពេល​ញ៉ាំ​ចំណីអាហារ

២) ពងបែក​មាត់​ទំហំ​ធំ (Major Aphthous Stomatitis)

– មិនសូវ​ជួបប្រទះ​

– មាន​ទំហំ​ធំ​ច្រើន​សង់ទីម៉ែត្រ​

– ការឈឺចាប់​ខ្លាំង អាច​មាន​ជា​ក្តៅខ្លួន​

– មានការ​ជា​សះ​រយៈពេល​យូរ​ច្រើន​ខែ​

– ពេល​ជា​ទៅវិញ​អាច​មាន​ស្លាកស្នាម​

៣) ពងបែក​តូចៗ​ច្រើន​រាប់រយ (Herpetiform Aphthous Stomatitis)

– មិនសូវ​ជួបប្រទះ​

– មាន​ទំហំ​១​ទៅ​២​មី​លី​ម៉ែត្រ​

– មាន​ចំនួន​ច្រើន​រហូតដល់​រាប់រយ​

– ឡើង​ក្រហម​ខ្លាំង​

​គ​) មូលហេតុ​៖

– មិនទាន់មាន​ការរក​ឃើញច្បាស់​លាស់​ពី​មូលហេតុ​ពិតប្រាកដ​នូវឡើយ ប៉ុន្តែ​ភាគច្រើន​គឺ​បណ្តាលមកពី​៖

• កត្តា​តំណពូជ​

• ការប៉ះទង្គិច​ញឹកញាប់​

• ការ​រលាក​បង្ក​រោគ​

• ភាពមិនប្រក្រតី​នៃ​ប្រព័ន្ធ​ភាពស៊ាំ (HIV)

• ភាពមិនប្រក្រតី​នៃ​ក្រពះ ពោះវៀន

• កង្វះ​គ្រាប់​ឈាម និង​វីតាមីន​

• ការប្រែប្រួល​អ័រ​មូ​ន​

• ការគិត​ច្រើន ស្ត្រេ​ស​

• ការប្រើប្រាស់​ថ្នាំ​មួយចំនួន​

​ឃ​) ជំងឺ​ដែលមាន​លក្ខណៈ​ស្រដៀង​និង​ជំងឺ​ពងបែក​មាត់​

– Erythème multiforme

– Récurrent herpes

– Pemphigiod

– Pemphigus

– Chronic Infection (Syphilis, TB, Fungal)

– Hand food and mouth disease

– Néoplasme Tumor

​ង​) ការព្យាបាល​៖

– ការព្យាបាល អាស្រ័យ​លើ​ការពិនិត្យ​រក​មូលហេតុ ដែ​បង្ក​ឡើង​ដូច​រៀបរាប់​ខាងលើ​

– ពងបែក​មាត់​ទំហំ​តូច អាចជា​សះ​ត្រឡប់​ទៅវិញ ដោយ​ខ្លួនឯង​ក្នុង​រយៈពេល ១០​ទៅ​១៤ ថ្ងៃ​

– អាច​ប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ក្នុង​រយៈពេល​ខ្លី​(៣​ទៅ​៤​ថ្ងៃ​)

– សូមកុំ​ប្រើប្រាស់​ថ្នាំ​សះ​ដោយ​ខ្លួនឯង បើ​មិនមាន​ការពិនិត្យ​ពី​គ្រូពេទ្យ ឬ​ទន្ត​បណ្ឌិត​

– សូម​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ឲ្យ​ល្អ​

– ណាត់​ជួប​ទន្ត​បណ្ឌិត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ ដោយ​ការ​ផ្គូផ្គង​ជាមួយ​លក្ខណៈ​ជំងឺ​ក្នុង​មាត់​ផ្សេងៗ​ទៀត ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​។​

​ប្រសិនបើ​លោកអ្នក​មានការ​រលាក ឬ​ដំបៅ​ក្នុង​មាត់ មិន​លើសពី​២​សប្តាហ៍ សូម​ណាត់​ជួប​ជាមួយ​ទន្ត​បណ្ឌិត​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ពិនិត្យ ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ប្រកបដោយ​ជំនាញ​និង​បទពិសោធន៍​៕

អត្ថបទ​៖ ​រស្មី

សូមចុចអាន៖ ​កត្តា​ប្រឈម​អ្វីខ្លះ ដែល​បណ្តាលឲ្យ​ឈឺចង្កេះ​?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services