របប​អាហារ ការពិនិត្យ​ជាតិ​ស្ករ និង​លំ​ហាត់ប្រាណ ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

របប​អាហារ ការពិនិត្យ​ជាតិ​ស្ករ និង​លំ​ហាត់ប្រាណ ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​

Published

on

​ក​) អ្វី​ជា​របប​អាហារ​?

​រស់នៅ​ដោយ​ផាសុកភាព ជា​កិច្ចការ​ចាំបាច់​ចាំបាច់​សម្រាប់​មនុស្ស​ទូទៅ និង​ជាពិសេស​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ សូម​បញ្ជាក់​ថា​ អាហារ​ដែល​ល្អ​សម្រាប់​មនុស្ស​ ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ គឺ​វា​ល្អ​សម្រាប់​មនុស្ស​ទូទៅ​(​មិន​មែន​ជា​អាហារ​តម​ទេ ដូច​ការ​លើក​ឡើង​នៃ​មនុស្ស​មួយ​ចំនួន​នោះ​ទេ​)៖

– ជៀសវាង​អាហារ​ដែល​សំបូរ​ខ្លាញ់​

– អាច​ហូប​បាន​ច្រើន បន្លែ ផ្លែឈើ​មិន​ទុំ​ខ្លាំងពេក គ្រាប់​ធញ្ញជាតិ និង​បរិភោគ​បាយ​សំរូប​

– ហូប​បរិមាណ​តិចតួច​នូវ​ជាតិ​ស្ករ​កែច្នៃ (​ដំណាប់ និង​ស្ករ​គ្រាប់​)

– រក្សា​បរិមាណ​ជាតិ​ស្រវឹង​សមរម្យ​

– បញ្ចប់​ការ​ជក់បារី​ជាដាច់ខាត​

– បរិភោគ​ឲ្យ​បាន​ទៀងពេល (​ជៀសវាង​ការ​បង្អត់​អាហារ​)

​ខ​) ការពិនិត្យ​ជា​ស្ករ តាមដាន​ជាតិ​ស្ករ​ព្រឹក​ព្រហាម​មុន​អាហារ ដើម្បី​បញ្ជាក់​ថា​មាន​ជំងឺ​ទឹកនោមផ្អែម​មែន​ ឬ មិនមែន​?

​នៅ​ពេល​បរិភោគ​ចូល​ទៅ​នោះ អាហារ​ត្រូវ​បាន​បំបែក​ជា​គ្លុយ​គូស​(​ជាតិ​ស្ករ​)​។ ជាតិ​ស្ករ​ទាំងនោះ​ជួយ​កោសិកា​របស់​អ្នកបង្កើត​ថាមពល​ ដែល​អ្នក​ត្រូវ​ការ​សម្រាប់​សុខភាព​។ អាំង​ស៊ុយ​លីន​ជា​អ័រម៉ូន​សំខាន់​តែមួយគត់​ក្នុង​ខ្លួន​មនុស្ស​យើង ដែល​មាន​ភារកិច្ច​ដឹកនាំ​ជាតិ​ស្ករ​យក​ទៅ​ប្រើប្រាស់​នៅ​គ្រប់​កោសិកា​នៃ​រាងកាយ​ទាំងមូល ដើម្បី​បម្លែង​ទៅជា​ប្រភព​ថាមពល អាច​ឲ្យ​ជីវិត​អាច​រស់​នៅ​បាន​។ នៅ​ពេល​ដែល រាងកាយ​យើង​មិន​អាច​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព​ដូច​ធម្មតា​នូវ​អ័រម៉ូន​ឈ្មោះ​អាំង​ស៊ុយ​លីន នោះ​នាំ​ឲ្យ​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម (​ឫ​ហៅថា ជំងឺ​ទឹកនោមផ្អែម​)​។ មានន័យថា ឫ​មួយ មាន​អាំង​ស៊ុយ​លីន​គ្រប់​គ្រាន់តែ​គ្មាន​ប្រសិទ្ធភាព ឫ​មួយ​មាន​អាំង​ស៊ុយ​លីន​មាន​ប្រសិទ្ធភាព តែ​បរិមាណ​មិន​គ្រប់គ្រាន់​សម្រាប់​ដឹកជញ្ជូន​ស្ករ​យក​ទៅ​ប្រើប្រាស់​ឫ​មួយ​មាន​បញ្ហា​ទាំងពីរ (​ដែល​ជា​ករណី​ទូទៅ​ភាគច្រើន នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ពីរ កើត​លើ​មនុស្ស​ធំ​)​។​

​បញ្ជាក់​៖ ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ជា​ក្តី​កង្វល់​ចម្បង​ដ៏​ធំ​នៃ​វេជ្ជសាស្ត្រ​យើង​នា​ពេល​បច្ចុប្បន្ន ពីព្រោះ​ផ្តើម​ចេញ​ពី​បញ្ហា​លើស​ជាតិ​ស្ករ​ ក្នុង​ឈាម​តែមួយ​មុខ​នាំ​ទៅដល់​ផល​ប៉ះពាល់​ស្ទើរ​គ្រប់​សរីរាង្គ​ទាំងអស់ ដែល​អាច​នាំ​ទៅ​ដល់​ទាំង​ពិការភាព និង​អាយុជីវិត​។​

​បើ​មិនបាន​ព្យាបាល​ត្រឹមត្រូវ​និង​ឲ្យ​ទាន់​ពេលវេលា ជំងឺ​នេះ​បណ្តាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន​ដូចជា​៖

– ផលប៉ះពាល់​បណ្តាល​ខ្សោយ​តម្រង​នោម​

– ការ​ខូច​សាច់ដុំ​បេះដូង ដោយ​មកពី​ស្ទះ​សរសៃ​ឈាម​បេះដូង​

– ដាច់ ឬ​ស្ទះ​សរសៃឈាម​ខួរក្បាល​

– ពិការភាព​ភ្នែក​

– និង​ការបាត់បង់​ការ​ដឹង​ប្រព័ន្ធ​ប្រសាទ​អវយវៈ ដែល​នាំ​ដល់​ការ​ងាយ​មាន​របួស​ជើង និង​ការវះកាត់​ជើង​

​គ​) ការ​ធ្វើ​លំ​ហាត់ប្រាណ​

– អ្វី​ដែល​អ្នក​គួរ​ធ្វើ មុន​ចាប់​ធ្វើ​ហាត់ប្រាណ​៖

• ស្លៀកពាក់​សំលៀកបំពាក់​សម​ល្មម​មិន​តឹង​ពេក ពាក់​ស្បែក​ជើង​មាន​ទ្រនាប់​ស្រួល​ហ្វឹកហាត់​

• យក​តាម​ខ្លួន​នូវ​ដំ​ស្ករ សម្រាប់​ពេល​ចុះ​ជាតិ​ស្ករ​ខ្លាំង​

• សូម​ពិនិត្យ​ជាតិ​ស្ករ​មុន និង​ក្រោយ​ពេល​ធ្វើ​លំ​ហាត់ប្រាណ​

– លំ​ហាត់ប្រាណ​ប្រភេទ​ណាមួយ​ដែល​អ្នក​ចូលចិត្ត (​ហែល​ទឹក ការដើរ ការ​រាំ វាយ​សី ទាត់​បាល់ និង​ការងារ​ផ្ទះ)​

– គួរ​ធ្វើ​ឲ្យ​បាន ៣០​នាទី​ក្នុង​មួយថ្ងៃ និង ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​

– បើ​សិន​អ្នក​ចាក់​ផ្តើម​ចាក់​អាំង​ស៊ុយ​លីន សូម​ធ្វើការ​ហាត់ប្រាណ​សន្សឹមៗ ដោយមាន​ដំបូន្មាន​ពី​វេជ្ជបណ្ឌិត ឬ​អ្នក​ជំនាញ​

​បញ្ជាក់​៖ ផលប្រយោជន៍​ពី​ការ​ធ្វើ​លំ​ហាត់ប្រាណ​៖

• ធ្វើ​ឲ្យ​ប្រសើរ​នូវ​ការគ្រប់គ្រង​ជាតិ​ស្ករ​របស់​អ្នក​

• ធ្វើ​ឲ្យ​ប្រសើរ​នូវ​សម្ពាធ​ឈាម និង​ចលនា​សន្លាក់​

• ជួយ​ឲ្យ​អ្នក​ស្រក ឬ​រក្សា​ទម្ងន់​បានល្អ​

• ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ ដែល​ជា​ផល​វិជ្ជមាន​ប្រសើរ​បំផុត​សម្រាប់​សុខភាព​បេះដូង​

​ដើម្បី​ស្វែងយល់​បន្ថែម​ពី​របប​ចំណីអាហារ ក៏ដូចជា​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​សុខភាព​ល្អ បងប្អូន​អាច​មក​ប្រឹក្សា​ជា​មួយ​នឹង​ក្រុម​គ្រូ ពេទ្យ​ឯកទេស​ជំងឺ​ទឹកនោមផ្អែម​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បានជា​រៀងរាល់ថ្ងៃ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​យល់​ដឹង និង​ផលប្រយោជន៍​នៃ​ការ​ផ្លុំ​ខ្យល់​វិភាគ​មេរោគ​ក្រពះ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

ថ្ងៃស្អែក​សូម​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ដែលមាន​ប័ណ្ណ​សមធម៌ អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ទាំងអស់គ្នា

ព័ត៌មានជាតិ3 hours ago

លំអិត​ទីតាំង​ដែល​ត្រូវ​ជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​ ចំនួន៦២កន្លែង​

ព័ត៌មានជាតិ4 hours ago

បន្ទាន់!! រក​ឃើញ​ទីតាំង​ពាក់​ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ រហូតដល់​៦២កន្លែង​ឯណោះ

ព័ត៌មានជាតិ4 hours ago

ខេត្តកណ្តាល ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​១៨​នាក់

ព័ត៌មានជាតិ5 hours ago

អភិបាល​រាជធានី សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម និង​មន្ទីរ​ពេទ្យរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services