Connect with us

សុខភាព

ស្ដ្រី​មានហានិភ័យ ឆ្លងជំងឺកាមរោគ ច្រើនជាងបុរស

បានផុស

នៅ

ជំងឺ​កាមរោគ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នាក់​ទៀត​តាម​រយៈ​ការ​រួមភេទ​ជាមួយ​ដៃ​គូ​ដែល​មាន​មេរោគ​នេះ ​ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ​ការពារ តាម​រយៈ​ឈាម និង​ឆ្លង​ពី​ម្តាយ​ទៅ​កូន​ពេល​ពពោះ និង​សម្រាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ដ្បិត​តែ​ជំងឺ​កាម​រោគ​អាច​កើត​មាន​ទាំង​លើ​បុរស និង​ស្ត្រី តែ​ស្ត្រី​ងាយ​នឹង​ឆ្លង​ជំងឺ​កាមរោគ​ជាង​បុរស។

កត្តាជំរុញឲ្យស្ត្រីងាយនឹងឆ្លងជំងឺកាមរោគ

១. ស្រទាប់​ទ្វារមាស​របស់​ស្ត្រី​មាន​លក្ខណៈ​ស្តើង បាក់តេរី​នឹង​ជ្រៀត​ចូល ខណៈ​ស្បែក​លិង្គ​របស់​បុរស​ក្រាស់​ជាង។
២.បរិស្ថាន​ទ្វារ​មាស​របស់​ស្ត្រី​សើម ដែល​អាច​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​លូត​លាស់​នៃ​បាក់តេរី។
៣. បើ​ប្រៀប​ធៀប​ទឹក​កាម​របស់​បុរស និង​ទឹក​រម្អិល​របស់​ស្ត្រី ទឹក​កាម​មាន​ផ្ទុក​មេរោគ​ច្រើន​ជាង បែប​នេះ​ពេល​បុរស​បញ្ចេញ​ទឹកកាម​ទៅ​ក្នុង​ប្រដាប់​ភេទ​ស្ត្រី នោះ​ស្ត្រី​នឹង​ទទួល​មេរោគ​ជំងឺ​កាមរោគ​យ៉ាង​ច្រើន​នោះ​ពី​បុរស។

រោគសញ្ញាជំងឺកាមរោគ

លោក​វេជ្ជបណ្ឌិត​បាន​បន្តថា រោគ​សញ្ញា​ជំងឺ​កាមរោគ​លើ​ស្ត្រី អាច​ស្ត្រី​មិន​សូវ​ចាប់​អារ​ម្មណ៍ ឬ​មាន​ការ​ភាន់​ច្រឡំ ដោយសារ​តែ​រោគ​សញ្ញាទាំង​នោះ​ស្រដៀង​គ្នាអាការៈសាមញ្ញធម្មតាដែលតែងតែកើតមានលើស្ត្រី ពិសេសគឺបញ្ហាធ្លាក់សនេះឯង។ ខាងក្រោមនេះជារោគសញ្ញាទូទៅនៃជំងឺកាមរោគ។

  • ហូរ​ខ្ទុះ​ពី​បង្ហូរ​នោម (​បុរស​)
  • ​ដុះ​ដូច​សិរមាន់​លើ​ប្រដាប់​​បន្ត​ពូជ​ស្ត្រី ឬ​បុរស
  • ក្រហាយ រមាស់​លើ​ទ្វារមាស​
  • ហើម​ក្រលៀន​
  • ធ្លាក់ស មាន​ពណ៌​លឿង ឬ​ ​បៃតង​មាន​ធុំក្លិន​
  • ​នោម​ទាស់ ក្រហាយ​ឈឺ​
  • ​ឈឺចាប់​នៅពេល​រួមភេទ​
  • ​ចំពោះ​ស្ត្រី​ឈឺពោះ​ផ្នែក​​ខាងក្រោម​។​ល​។​

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ មួយថ្ងៃៗញ៉ាំអាហារផ្តេសផ្ដាស ជក់បារី ផឹកស្រា ប្រយ័ត្នកើតជំងឺមហារីកបំពង់អាហារ

សូមចុចអាន៖ ៧ ចំណុចគួរ​ដឹងទាក់ទង​នឹង​ការរួមភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៩ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១០ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១៣ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម