Connect with us

សុខភាព

ស្វែងរក​ការជួយ​សង្គ្រោះ បើ​ខ្លួន​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​មានគំនិត​ចង់​សម្លាប់ខ្លួន​

បានផុស

នៅ

​ការសម្លាប់​ខ្លួន គឺ​ការធ្វើសកម្មភាព​ដើម្បី​បញ្ចប់​ជីវិត​ខ្លួនឯង​។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក ក្នុង​មួយឆ្នាំៗ​មាន​មនុស្ស​ស្លាប់​ដោយសារ​ការសម្លាប់​ខ្លួន​ជាង​មួយ​លាន​នាក់ ដែល​មានន័យថា រាល់ ៤០​វិនាទី​ម្តង មាន​មនុស្ស​ម្នាក់​ស្លាប់​ដោយ​ការ​សម្លាប់​ខ្លួន​។ ដោយឡែក នៅ​ប្រទេស​កម្ពុជា​យើង របាយការណ៍​ដដែល​បង្ហាញ​ថា មាន​មនុស្ស​ជិត ៨០០​នាក់​ស្លាប់​ដោយ​ការ​សម្លាប់ខ្លួន​ក្នុង​មួយឆ្នាំៗ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) ការយល់ច្រឡំ និង​ការពិត​ស្ដីពី​ការសម្លាប់​ខ្លួន​

​ការយល់ច្រឡំ​៖ មានតែ​មនុស្ស​ឆោតល្ងង់​ទេ ដែល​គិត​ចង់​សម្លាប់​ខ្លួនឯង​។ ការពិត​៖ មនុស្ស​ភាគច្រើន​ធ្លាប់បាន​គិតពី​ការចង់​សម្លាប់​ខ្លួនឯង នៅពេល​ណាមួយ​ក្នុង​ជីវិត​នេះ​។ ការសម្លាប់​ខ្លួន និង​ការប៉ុនប៉ង​សម្លាប់ខ្លួន ភាគច្រើន​កើតឡើង​ដោយមាន​គម្រោង​ទុកជាមុន​។​ ការយល់ច្រឡំ​៖ មនុស្ស​ដែល​ធ្លាប់បាន​ប៉ុនប៉ង​សម្លាប់​ខ្លួនឯង​ម្តង​ហើយ នឹងមិន​ព្យាយាម​សម្លាប់ខ្លួន​ម្តងទៀត​ឡើយ​។ តែ​ការពិត​៖ មនុស្ស​ដែល​ធ្លាប់បាន​ប៉ុនប៉ង​សម្លាប់ខ្លួន​ពីមុន មាន​ហានិភ័យ​ខ្ពស់ ​ក្នុងការ​សម្លាប់ខ្លួន​នៅ​លើក​ក្រោយ​ទៀត​។ សម្រាប់​បុគ្គល​ខ្លះ ការប៉ុនប៉ង​សម្លាប់​ខ្លួនឯង​នៅ​លើក​ទី​ពីរ ឬ​ទី​បី អាច​ងាយ​សម្រេច​ជាង​មុន​។​

​ការយល់ច្រឡំ​៖ បើ​មនុស្ស​ម្នាក់​ចង់​សម្លាប់​ខ្លួនឯង​ទៅ​ហើយ គឺ​គ្មាន​នរណា​អាចជួយ​គាត់​បានទេ​។​ ការពិត​៖ ភាគច្រើន ការសម្លាប់​ខ្លួន​កើតឡើង​ ដោយ​មិនបាន​គិតពិចារណា​ច្បាស់លាស់​ឡើយ​។ មនុស្ស​ដែល​ប៉ុនប៉ង​សម្លាប់ខ្លួន ចង់​គេច​ផុតពី​បញ្ហា ព្រោះ​គាត់​យល់ថា ​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ទាំងនោះ​តែឯង​។ តែ​ការពិតទៅ មាន​មនុស្ស​ដែល​បារម្ភ​ពី​គាត់ នៅចាំ​ជួយ​គាត់​ក្នុងការ​ស្វែងរក​ដំណោះស្រាយ និង​ជួយ​គាំទ្រ​គាត់​ក្នុងអំឡុង​ ដែលមាន​ជំងឺផ្លូវចិត្ត រហូតដល់​គាត់​អាច​ចេះ​គិត​បានច្បាស់លាស់​ឡើងវិញ​។ ការយល់ច្រឡំ​៖ ការនិយាយ ឬ​សាកសួរ​អំពី​ការ​សម្លាប់ខ្លួន​នឹង​អាចធ្វើ​ឲ្យ​មនុស្ស​គិត​ធ្វើ​បែប​នោះ​តែម្ដង​។ ការពិត​៖ ជំងឺផ្លូវចិត្ត និង​ទុក្ខព្រួយ​ផ្សេងៗ​ប៉ះពាល់​ទៅលើ​ការគិត​របស់​ជនរងគ្រោះ ហើយ​ពេលខ្លះ​វា​ក៏​អាច​ជំរុញ​ឲ្យ​គាត់​គិត​ចង់​សម្លាប់​ខ្លួនឯង​ផងដែរ​។ ការនិយាយ​ដោយ​បើកចំហ និង​ការយកចិត្តទុកដាក់រ​បស់​យើង​ ក្នុងការ​សាកសួរ​គាត់​ពី​ការចង់​សម្លាប់ខ្លួន​នេះ នឹងធ្វើ​ឲ្យ​គាត់​ហ៊ាន​និយាយ​អំពី​បញ្ហា​ទាំងនោះ​។ វា​ក៏​អាចជួយ​គាត់​ឲ្យ​មាន​អារម្មណ៍​ថា​មិនសូវ​ឯកោ ព្រោះ​មាន​អ្នក​នៅចាំ​ជួយ​ស្តាប់​ពី​បញ្ហា​ក្នុង​ចិត្ត​របស់គាត់ ហើយ​ជួយ​ដោះស្រាយ​ជាមួយ​គាត់​។​

​ខ​) សារ​ស្ដីពី​ការសម្លាប់​ខ្លួន​

​ការនិយាយ​ប្រាប់​អ្នកដទៃ​ពី​ការលំបាក​របស់​យើង និង​សុំ​រក​ការជួយ​នៅពេលដែល​អារម្មណ៍​នៃ​ការសម្លាប់​ខ្លួន​កំពុង​ញ៉ាំញ៉ើ​យើង គឺជា​ការចាំបាច់​ណាស់​។ ការនិយាយ​ពី​ការសម្លាប់​ខ្លួន ឬ​បញ្ហា​ក្នុង​ចិត្ត មានន័យថា​យើង​មាន​ភាពរឹងមាំ ហ៊ាន​ប្រឈមមុខ​ជាមួយ​បញ្ហា ហើយ​ចង់រក​ដំណោះស្រាយ​ដែល​ល្អ ជាជាង​ការបញ្ចប់​ជីវិត​របស់​ខ្លួនឯង​។​

“​ប្រសិនបើ​លោក លោកស្រី ឬ​មនុស្ស​ដែល​អ្នក​ស្គាល់ មានគំនិត​ចង់​សម្លាប់ខ្លួន សូម​អញ្ជើញ​មក​ឬ​ប​ញ្ជូ​ន​គាត់​មក​ទទួល​ការពិគ្រោះ និង​ព្យាបាល​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ផ្លូវចិត្ត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ការជួយ​សង្គ្រោះ​មិន​ឲ្យ​ស្ទះផ្លូវ​ដង្ហើម នៃ​អ្នកសន្លប់​បាត់បង់​ស្មារតី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៩ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣៦ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤៤ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

Sokha Hotels

ព័ត៌មានពេញនិយម