អ្វីខ្លះ​ជា​មូលហេតុ​នៃ​ការ “​ឈឺក្បាល​” ?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

អ្វីខ្លះ​ជា​មូលហេតុ​នៃ​ការ “​ឈឺក្បាល​” ?

បានផុស

នៅ

​ការឈឺ​ក្បាល​មួយចំនួន បណ្តាលមកពី​កត្តា​ដែល​មិន​ធ្ងន់ធ្ងរ ប៉ុន្តែ​វា​អាចឲ្យ​ឈឺក្បាល​រ៉ាំរ៉ៃ​ ដែល​យើង​ជួប​ជាញឹកញាប់ ហើយ​រំខាន​ដល់​ការងារ និង​ការរស់នៅ​ប្រចាំថ្ងៃ​ដូចជា​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ការឈឺ​ក្បាល​ប្រកាំង​

– ការឈឺ​សរសៃ​មុខ និង​ក្បាល​

– ការ​រលាក​ឆ្អឹងច្រមុះ ឬ​ដុះសាច់ច្រមុះ​

– ការ​ធុញថប់ (Stress) និង​ការ​ថប់​បារម្ភ​

​ប៉ុន្តែ​ក៏​មាន​ការឈឺ​ក្បាល​មួយ​ចំនួន​បណ្តាល​មក​ពី​ជំងឺ​ធ្ងន់ធ្ងរ ដែល​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ដែល​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់ និង​ឆាប់រហ័ស​ដូចជា​៖

– ជំងឺ​រលាកស្រោមខួរ​ក្បាល

– ការ​ហូរឈាម​ក្នុង​ស្រោមខួរ​ក្បាល​

– ការ​ត្បៀត ឬ​បែក​សរសៃឈាម​ខួរក្បាល (Stroke)

– ដុំ​សាច់​ក្នុង​ខួរក្បាល ឬ​ខ្ទុះ​ក្នុង​ខួរក្បាល​ជាដើម​។​

​តើ​យើង​ត្រូវធ្វើ​ដូចម្តេច​ប្រសិនបើ​ឈឺក្បាល​?

​ការ​ព្យាបាល​បញ្ហា​ឈឺក្បាល​មាន​ច្រើន​មធ្យោបាយ និង​ខុសគ្នា​ទៅតាម​មូលហេតុ​នៃ​អា​ការៈឈឺ​ក្បាល​នោះ​។ មានតែ​ការ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ និង​ពិនិត្យ​នៅ​មន្ទីរពេទ្យ​តែប៉ុណ្ណោះ ដែល​អាច​ឲ្យ​យើង​ដឹង​ពី មូលហេតុ​ច្បាស់លាស់​ដើម្បី​ទទួល​បាន​នូវ​ការ​ព្យាបាល​មួយ​ដ៏​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​។​

​ចំណាំ​៖ សូម​ជៀសវាង​ការ​ទៅ​ផ្សំ​ថ្នាំលេប​ នៅ​តាម​ឱសថស្ថាន​នានា​ដោយ​មិនបាន​ឆ្លងកាត់​ការពិគ្រោះ​ជំងឺ ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ជៀសវាង​ការប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ឬ​ការយឺតយ៉ាវ​ដែលនាំឲ្យ​មាន​គ្រោះថ្នាក់ ដល់​ជីវិត​ជាយថាហេតុ​។ ក្រុម​គ្រូពេទ្យ​គ្រប់​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ត្រៀមខ្លួន​ជាស្រេច ជួប​ពិគ្រោះ ពិនិត្យ និង​ផ្តល់​អនុសាសន៍​លំអិត និង​ដោយ​ស៊ីជម្រៅ​អំពី​បញ្ហា​សុខភាព​របស់​លោក​អ្នក​។​

“​សូម​ប្រុងប្រយ័ត្ន​ចំពោះ​អាកា​រៈ​ឈឺក្បាល និង​ស្វែងរក​ការ​ព្យា​ល​បាល​អោយបាន​ត្រឹមត្រូវ និង​ឆាប់រហ័ស ដែល​អាច​ឲ្យ​យើង​ការពារ​អាយុជីវិត​បាន​ប្រាកដ ដូច​ពាក្យស្លោក​ប្រហែស​បាត់ ប្រយ័ត្ន​គង់​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​មូលហេតុ និង​ហានិភ័យ​ប្រឈម ចំពោះ​ទារក​កើត​មិន​គ្រប់​គីឡូ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

មនុស្ស​២២​នាក់ ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​យក​សំណាក​ ខណៈ​ចូល​ទៅ​ផឹក​ស៊ី​នៅ​ភោជនីយដ្ឋាន​”តា​សេត”

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ ៖ ហាម​ឃាត់​ការ​យក​អត្តសញ្ញាណប័ណ្ណ​ទៅ​ដាក់​បញ្ចាំ ដើម្បី​ទទួល​ឥណទាន

ព័ត៌មានជាតិ១ ម៉ោង មុន

សេចក្តីជូនដំណឹង​ស្តីពី​ការងារ​ស្តារប្រឡាយ​ដី​មួយខ្សែ​ប្រវែង​៤០០០ម៉ែត្របាត១.៥០ម៉ែត្រ ​ជម្រៅ​មធ្យម​២.៧០ម៉ែត្រ ជម្រាល​M:១.៥

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​អោប​ឯកសារ​សុំ​ឲ្យ​សាលា​ឧ​ទ្ធ​រ​ណ៍​ជួយ​រក​យុត្តិធម៌

ព័ត៌មានខ្លីៗ២ ម៉ោង មុន

គ្មានមន្ត្រីណាម្នាក់ យកលុយពីពលរដ្ឋ ជាថ្នូរនឹងការយកម្ហូបអាហារ ឲ្យអ្នកជំងឺកូវីដ នៅស្តាតអូឡាំពិកនោះទេ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services