ព័ត៌មានជាតិ
វិបត្តិកូវីដ ១៩ មិនថមថយ ផ្ទុះរាលដាលដល់ខណ្ឌចំនួន ១០ នៅរាជធានីភ្នំពេញ
ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលចាប់ផ្តើមផ្ទុះតាំងពីថ្ងៃ ១៩ កុម្ភៈ កើនចំនួនអ្នកឆ្លងរៀងរាល់ថ្ងៃ។ ជំងឺដែលឆ្លងតាមផ្លូវដកដង្ហើមនេះបានឆ្លងរាលដាលដល់សហគមន៍និងខណ្ឌចំនួន ១០ ក្នុងរាជធានីភ្នំពេញ។ ខណ្ឌនៅកណ្តាលក្រុងជាមុខសញ្ញា ដែលរកឃើញបណ្តុំការឆ្លងច្រើនគេ។
៩០ ភាគរយពាក់ព័ន្ធសហគមន៍ជនជាតិចិន ដែលរស់នៅតាមខុនដូ អាផាតមិន និងបណ្តាអាជីវកម្មដែលមានម្ចាស់ជាជនជាតិចិន។
ខណ្ឌចំនួន ១០ នៅរាជធានីភ្នំពេញដែលមានផ្ទុះអ្នកឆ្លងកូវីដមានដូចជា៖
-ខណ្ឌដូនពេញ
-ខណ្ឌចំការមន
-ខណ្ឌសែនសុខ
-ខណ្ឌឫស្សីកែវ
-ខណ្ឌមានជ័យ
-ខណ្ឌបឹងកេងកង
-ខណ្ឌ ៧ មករា
-ខណ្ឌច្បារអំពៅ
-ខណ្ឌជ្រោយចង្វា
-ខណ្ឌទួលគោក

ក្រៅពីរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ត្រូវបានដាក់ក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីរកឃើញករណីឆ្លងបន្តបន្ទាប់រហូតដល់មានបិទទីតាំងមួយចំនួន ដោយសារមានការពាក់ព័ន្ធអ្នកឆ្លងកូវិដ ១៩។
នៅរាជធានីភ្នំពេញ ត្រឹមព្រឹកថ្ងៃ ២៦ កុម្ភៈ អាជ្ញាធរបានចុះបិទទីតាំង ៧៥ កន្លែង ដែលសង្ស័យមានពាក់ព័ន្ធអ្នកឆ្លងកូវិដ ១៩៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


