Connect with us

សុខភាព

កើតបូសអន្ទង់ មានតែវិធីនេះមួយទេទើបព្យាបាលជា

បានផុស

នៅ

បូស​អន្ទង់ ជា​ជំងឺ​មួយ​កើត​ឡើង​លើ​រន្ធបាត ក្រៅ​ពី​ជំងឺ​ឫសដូងបាត បូស​អន្ទង់ស៊ី​ចាក់​រូង​កកើត​ជា​ខ្ទុះ អាច​ជា​អាប់សែ ហើយ​អាច​​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត។

​ជំងឺ​បូស​អន្ទង់​បណ្ដាល​មក​ពី​ការ​ស្ទះ​រន្ធ​នៃ​ក្រពេញ​បញ្ចេញទឹករម្អិលនៅតំបន់រន្ធគូទ ដែល​បង្ក​ឲ្យ​មាន​ខ្ទុះ​ស៊ី​ចាក់​រូង​ចេញ​មក​ខាង​ក្រៅ មិនមែនមកពីការរួមភេទតាមរន្ធគូទ ការលាងគូទមិនបានស្អាតនោះទេ នេះបើតាម​ការ​បញ្ជាក់​លោក​វេជ្ជបណ្ឌិត ផៃ សុភា ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និងរន្ធបាត បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបានបន្តថា ​វិធីព្យាបាល​បូស​អន្ទង់​​ដែល​មាន​ប្រសិទ្ធភាពមាន​តែ​មួយ​មុខ​គត់ គឺ​ការ​ព្យាបាល​ដោយ​វះកាត់ ឯ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អង់ទីប៊ីយូទិក ឬ​ថ្នាំ​ផ្សះ គ្រាន់​តែ​បាន​ជួយ​សម្រួល​បញ្ហា​អាប់សែ ឬ​បញ្ហា​ហូរ​ខ្ទុះ​ក្នុង​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ។

ងាក​ទៅ​ការ​ព្យាបាល​ដោយ​ឱសថ​បុរាណ ឬ​ការ​ធ្វើ​វិធី​ផ្សេងៗ​ក្រៅ​ពី​វះកាត់​ដើម្បី​ព្យាបាល​បូស​អន្ទង់ ដូច​ជា​ត្រាំ​ទឹក​ថ្នាំ លោក​វេជ្ជបណ្ឌិត​ថា ក៏​មិន​អាច​ព្យាបាល​បូស​អន្ទង់​ឲ្យ​ជា​បាន​ដែរ។

កើតបូសអន្ទង់អាចធ្វើឲ្យស្លាប់ទេ? ចម្លើយ​អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​សុខភាព និង​វ័យ​របស់​អ្នក​ជំងឺ បើ​សិន​ជា​បូស​អន្ទង់​កើត​លើ​មនុស្ស​ពេញ​វ័យ មាន​សុខភាពល្អ​​មិន​ស្លាប់​នោះ​ទេ ប៉ុន្តែ​បើ​កើត​មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំកាយ ដូចជា​ទឹកនោមផ្អែម មហារីក រលាកសន្លាក់រ៉ាំរ៉ៃ អាច​មាន​ហានិភ័យខ្ពស់៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ យល់ដឹង! អាការនៃជំងឺកូវីដ-១៩រយៈពេល១ខែដំបូង

សូមចុចអាន៖ ការ​បែក​ទឹកភ្លោះ​មុន​សម្រាល​នៅ​ត្រីមាស​ទី​១ និង​ទី​៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម២១ នាទី មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៣១ នាទី មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ចង់ឱ្យ​គម្រោង​គាំទ្រ​ស្ត្រី​ក្នុង​វិស័យ​ថែរក្សា​សម្ផស្ស និង​សហគ្រិនភាព ក្លាយជា​កូនសោ​ពង្រីក​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ការថតវីដេអូ Pre-Wedding នៅតាមប្រាង្គប្រាសាទ​កើន​ជិត ៤ ពាន់វីដេអូ

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម