Connect with us

សុខភាព

ស្ត្រី​មាន​ផ្ទៃពោះ និង​ការយល់ដឹង​ពី​សុខភាព​មាត់​ធ្មេញ​!

បានផុស

នៅ

​សុខភាព​មាត់​ធ្មេញ ​គឺ​មាន​សារៈសំខាន់ ហើយ​ជា​ផ្នែក​មួយ​ដែល​ជួយ​ឲ្យ​សុខភាព​ទូទៅ​មាន​ភាព​ល្អ​ប្រសើរ​។ ដូច្នេះ​ហើយ​ការថែរក្សា​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​ពេល​មាន​ផ្ទៃពោះ គឺ​សំខាន់​សម្រាប់​ម្តាយ និង​ទារក​ដែល​កំពុង​កកើត និង​រីក​ធំ​លូតលាស់​ក្នុង​ផ្ទៃ​ម្តាយ ដើម្បី​ជៀសវាង​ការបង្ក​រោគ​ផ្សេងៗ​នៅក្នុង​មាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) តើ​មាន​អ្វី​ប្រែប្រួល​ខ្លះ​នៅក្នុង​មាត់ ពេលដែល​ស្ត្រី​មាន​ផ្ទៃពោះ​?

– ងាយ​ក្នុងការ​រលាក​អញ្ចាញធ្មេញ និង​ឈាម​តាម​ជើងធ្មេញ​

– ងាយ​ហើម និង​ដុះ​លូត​វែង​នៅ​អញ្ចាញធ្មេញ

– កើតឡើង​នូវ​ពងបែក​ក្នុង​មាត់​ជា​ញឹកញាប់

២) តើ​ស្ត្រី​មាន​ផ្ទៃពោះ​អាចធ្វើ​ធ្មេញ​បានដែរ ឬទេ​?

​ជាទូទៅ​ពាក្យ​ថា​ធ្វើ​ធ្មេញ មានន័យ​ទូលំទូលាយ​ណាស់​

– ការងារ​ជាទូទៅ​ដូចជា ការ​សំអាត​ធ្មេញ រឺ​ប៉ះ​ធ្មេញ មិនមាន​ការប៉ះពាល់ និង​ការ​ព្រួយ​បារម្ភ​ឡើយ​

– ការងារ​ដូចជា ការដក​ធ្មេញ ការព្យាបាល​ធ្មេញ រឺ​ការវះកាត់​ក្នុង​មាត់ ត្រូវមាន​ការប្រឹក្សា​ជាមួយ​ទន្ត​បណ្ឌិត និង​ទាមទារ​នូវ​ការពិនិត្យ​តាមដាន និង​ការយកចិត្តទុកដាក់​ខ្ពស់​

– ការងារ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​សោភ័ណភាព​ប្រសើរ ដូចជា ពត់​តម្រង់​ធ្មេញ គួរ​រង់ចាំ​ក្រោយ​សម្រាល​

– ជាទូទៅ ខែ​ដែល​មាន​សុវត្ថិភាព​ខ្ពស់​ចំពោះ​អ្នកជំងឺ​ដែល​មាន​ផ្ទៃពោះ គឺ​ត្រីមាស​ទី​២ (​ខែ​ទី​៤ ទី​៥ និង​ទី​៦) ចំពោះ​ការ​ព្យាបាល​ធ្មេញ​

៣) ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​ឈឺធ្មេញ​នៅក្នុង​ត្រីមាស​ទី​១ រឺ​ត្រីមាស​ទី​៣ គួរ​ធ្វើ​ដូចម្តេច​?

– សូម​ប្រឹក្សា​ជាមួយ​ទន្ត​បណ្ឌិត​ជំនាញ ដើម្បី​រក​វិធីសាស្ត្រ​ជួយ​ក្នុង​ការបំបាត់​ការឈឺចាប់​

– ការប្រើប្រាស់​ថ្នាំ​ដោយ​ខ្លួនឯង​មិនមាន​វេជ្ជបញ្ជា អាច​បង្ក​គ្រោះថ្នាក់​ដល់​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​

– ក្នុងករណី​មានការ​រលាក​ស្រួចស្រាវ​ ដែល​ត្រូវ​ធ្វើ​ការព្យាបាល​បន្ទាន់​ដូចជា ការ​ករ​ខ្ទុះ​ពី​ធ្មេញ​នាំឲ្យ​ហើម​មុខមាត់ ត្រូវ​មាន​ការប្រឹក្សា​ពី​គ្រូពេទ្យ​ផ្នែក​សម្ភព និង​សហការ​ជាមួយ​ទន្ត​បណ្ឌិត​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​ជួយ​រក​ដំណោះស្រាយ សុវត្ថិភាព​ជូន​អ្នកជំងឺ​

៤) តើ​ការថត​កាំរស្មី X-ray សម្រាប់​ព្យាបាល​ធ្មេញ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ ឬទេ​?

– នៅក្នុង​ត្រីមាស​ទី​១ ប្រសិនបើ​អាច គួរ​ជៀសវាង​ការថត​

– បើសិនជា​ត្រូវ​ថត ខាង​គ្រូពេទ្យ​នឹងមាន​អាវ​សំណ​ការពារ ដែល​ផ្តល់​សុវត្ថិភាព​ដល់​ទារក​ក្នុង​ផ្ទៃ​

៥) ហេតុអ្វី​បានជា​កុមារ​ខ្លះ ពេល​ដុះ​ធ្មេញ​មាន​ពណ៌​ក្រមៅ​ខ្លាំង​?

​ការប្រើប្រាស់​ថ្នាំ​សះ​ប្រភេទ Tetracycline នៅពេល​ស្ត្រី​មាន​ផ្ទៃពោះ គឺ​ធ្វើ​ឲ្យ​កូន​កើតមក​មាន​ពណ៌​ធ្មេញ​ក្រ​ម៉ៅ​ខ្លាំង សូម​ជៀសវាង​ការប្រើ​ថ្នាំ​សះ​ប្រភេទ​នេះ​។​

៦) អនុសាសន៍​៖

– សូម​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ជាប្រចាំ​

– ណាត់ជួប​ជាមួយ​ទន្ត​បណ្ឌិត​រៀងរាល់​៦​ខែម្តង ដើម្បី​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​

​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត មាន​ក្រុមគ្រូពេទ្យ​ឯកទេស និង​ទន្ត​បណ្ឌិត​ឯកទេស ដែលមាន​ការសហការ​យ៉ាង​ល្អ រង់ចាំ​ផ្តល់​ការប្រឹក្សា និង​ព្យាបាល​ជូន​លោកអ្នក​ប្រកបដោយ​សុវត្ថិភាព គុណភាព ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​កត្តា​ប្រឈម​គ្រោះថ្នាក់ នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម