Connect with us

សុខភាព

ក្រោយជាសះស្បើយ អ្នកជំងឺកូវីដ-១៩ ចាំបាច់ត្រូវអនុវត្តរឿង ៦ យ៉ាងនេះ

បានផុស

នៅ

បន្ទាប់ពីឆ្លងមេរោគកូវីដ-១៩ រាងកាយមនុស្សភាគច្រើនបានបង្កើតអង់ទីគ័ររារាំងពួកគេពីការឆ្លងវីរុសម្តងទៀត។​ ប៉ុន្តែ ​ទោះជាយ៉ាងនេះក្ដី ក៏អ្នកជាសះស្បើយទាំងឡាយត្រូវអនុវត្តសកម្មភាពមួយចំនួនទៀតផងដែរ ដើម្បីគាំពាររាងកាយឱ្យនៅតែមានសុខភាពល្អ។  

១) ធ្វើលំហាត់ប្រាណជាប់លាប់៖ ក្រោយជាសះស្បើយពីជំងឺ ការធ្វើលំហាត់ប្រាណអាចនឹងមានបញ្ហាខ្លះដោយសាររាងកាយចុះខ្សោយមិនដូចមុន។ ទោះយ៉ាងណា បើមិនហាត់ប្រាណសោះ សុខភាពនឹងកាន់តែខ្សោយ ដូច្នេះត្រូវទម្លាប់ហាត់ប្រាណបន្តិចម្តងៗ ព្រោះអាចជួយច្រើនដល់សុខភាពទាំងរាងកាយនិងអារម្មណ៍ ជាពិសេសអាចការពារជំងឺធ្លាក់ទឹកចិត្តបានទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) ទទួលទានអាហារជីវជាតិ៖ អាហារពិតជាមានសារសំខានបំផុតសម្រាប់ស្ដាររាងកាយពីភាពទ្រុឌទ្រោមក្រោយហត់នឿយ ឬឈឺថ្កាត់។ ការជ្រើសទទួលទានអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់អាចជួយបំពេញនូវការខូចខាតនៃកោសិកា ​ព្រមទាំងជួយបង្កើនល្បឿននៃការជាសះស្បើយឡើងវិញឆាប់រហ័ស។

ព្យាយាមកំណត់របបអាហារបរិភោគដែលជាផលិតផលសរីរាង្គរួមមាន បន្លែ ស៊ុត និងសាច់បក្សី។ល។ ក្នុងនោះអាហារគួរតែចម្អិនបានល្អ ហើយកុំញ៉ាំច្រើនពេក លើសពីក្រពះត្រូវការ។

៣) ហ្វឹកហាត់ការចងចាំ៖ កោសិកាចងចាំរបស់អ្នកជំងឺ នឹងខូចខាតផ្នែកខ្លះ ក្រោយឆ្លងវីរុសកូវីដ-២៩។ ដើម្បីទទួលបានសមត្ថភាពក្នុងការគិត ការចងចាំ ចូរចំណាយពេលខ្លះលេងល្បែងផ្គុំរូប ល្បែងល្បងប្រាជ្ញា អានសៀវភៅ ឬសកម្មភាពដែលអ្នកធ្វើឱ្យខួរក្បាលពិបាកគិតបន្តិច។ ទង្វើទាំងនេះជាកូនសោជួយឱ្យខួរក្បាលដំណើរការហ័សរហួន ក៏ដូចជាបំប៉នការចងចាំបានល្អផងដែរ។

៤) កុំដាក់ដាក់សម្ពាធផ្លូវចិត្ត៖ កុំទាន់សង្ឃឹមថាជីវិតត្រឡប់មករកទម្លាប់ធម្មតាវិញភ្លាមៗ បន្ទាប់ពីមកផ្ទះ ឬធ្វើតេស្តអវិជ្ជមានវីរុស។ ចាប់ពីពេលនេះ ចូរទុកពេលវេលាឱ្យបានគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរសកម្មភាពចាស់បន្តិចម្តងៗទៅក្នុងការអនុវត្តប្រចាំថ្ងៃ។ សូមចងចាំថា ជំងឺបានវាយប្រហារប្រព័ន្ធភាពស៊ាំរបស់អ្នកយ៉ាងខ្លាំង ប៉ុន្តែអ្នកបានតស៊ូជម្នះរួចហើយ។ ដូច្នេះជំនួសឱ្យការធ្លាក់ទឹកចិត្ត ចូរប្រឹងប្រយុទ្ធបន្ថែមទៀតដោយសន្សឹមៗ។

៥) តាមដានសញ្ញាព្រួយបារម្ភផ្សេងៗ៖ ចូរតាមដានសុខភាពជាប្រចាំ មិនថាឈឺក្បាល ឬអស់កម្លាំងក្ដី។ វាចាំបាច់ណាស់ក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្រូពេទ្យ ព្រោះថា ប្រសិនបើមានបញ្ហាមិនប្រក្រតី អ្នកអាចពិភាក្សារកជំនួយបានភ្លាមៗ។

៦) គោរពគោលការណ៍សុខភាព៖ ត្បិតតែហានិភ័យឆ្លងជាថ្មីមានតិចតួចក៏ដោយ ក៏អ្នកជំងឺដែលមានបានជាសះស្បើយ គួរមានវិធានការបង្ការឱ្យបានគ្រប់គ្រាន់ដើម្បីការពារប្រព័ន្ធភាពស៊ាំរបស់ខ្លួន។ ​ជាពិសេស គោលការណ៍សុខភាព នៅតែត្រូវប្រកាន់ខ្ជាប់ជាប្រចាំ។ មិនថាអ្នកដែលធ្លាប់ឆ្លងកូវីដ ឬអ្នកបានចាក់វ៉ាក់សាំងការពាររួចហើយនោះទេ ការរក្សាអនាម័យដោយលាងសម្អាតដៃ ពាក់ម៉ាស់ និងគម្លាតសង្គម ត្រូវអនុវត្ត កុំបីខាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ NDTV

ចុចអាន៖ តើវីរុសកូវីដ-១៩អាចរស់លើសក់ក្បាលឬអាចចម្លងតាមរយៈសរសៃសក់ដែរអត់?

ចុចអាន៖ ចង់បង្រៀន​តាម​អនឡាញ​ឲ្យ​មាន​ប្រសិទ្ធភាព អាច​អនុវត្ត​វិធី ៤ យ៉ាង​នេះ​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម