Connect with us

ព័ត៌មានអន្ដរជាតិ

មាន​អ្វី​កើត​ឡើង បើ​អ្នក​ជំងឺ​កូវីដ​មិន​បាន​ចាក់​វ៉ាក់សាំង​ដូស​ទីពីរ​តាម​ពេលកំណត់?

បានផុស

នៅ

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ បាន​កើតឡើង​នៅ​គ្រប់​តំបន់ ​ជាពិសេសប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក ​ក៏​បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង ​​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​ដែល​កំពុង​រាល​ដាល​ខ្លាំង។

ក្នុង​ពេល​នេះ​ដែរ បើ​សិន​ជាអ្នកជំងឺកូវីដឬ​​នរណា​ម្នាក់​​កំពុង​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ​ប៉ុន្តែ​បែរ​ជួប​នូវ​ការ​ការ​ពន្យារពេល​ ឬ​កង្វះ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ ​ត្រូវ​រង់ចាំ​យូរ​ជាង​ ៣ ឬ ៤ សប្ដាហ៍ ​ដូច​ការ​​ណែនាំ​។ ​តើ​នឹង​មាន​អ្វី​កើតឡើង​លើ​រាងកាយ ​បើ​សិន​ពួកគេ​មិន​បាន​ទទួល​វ៉ាក់សាំង​នៃ​ដូស​ទីពីរ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក David Topham អ្នក​ជំនាញ​ផ្នែក​ជីវ​វិទូ​និង​អ្នក​ជំនាញ​ខាង​ការពារ​រោគ​នៅ​សាកល​វិទ្យាល័យ ​រ៉ូឆឺស្ទឺរ​ នៅ ​ញូវយ៉ក​ និយាយ“ នេះ​មិនមែន​ជា​បញ្ហា​ទេ​ ព្រោះ​ការ​ពន្យារពេល​ចាក់​វ៉ាក់សាំង ​មិន​បាន​បង្ក​អន្តរាយ​ដល់​មនុស្ស​ឡើយ ” ។

នៅ​ក្នុងសាកល្បងព្យាបាលមួយ ​រវាង​វ៉ាក់សាំង Pfizer-BioNTech និង Moderna ដោយ​មាន​មនុស្ស​ខ្លះ​ចាក់​វ៉ាក់សាំង Pfizer-BioNTech ក្នុង​រយៈពេល ២១ ថ្ងៃ​ដាច់​ពី​គ្នា​ និង​អ្នក​ផ្សេង​ទៀត​ចាក់ ២៨ ថ្ងៃ​ពី​គ្នា​សម្រាប់​វ៉ាក់សាំង Moderna ។ ការសិក្សា​រក​ឃើញ​ថា​ ទោះបី​ជា​មនុស្ស​ចាក់​វ៉ាក់សាំងមាន​គំលាត​រយៈពេល​យ៉ាង​ណា​ នោះ​មិនមែន​ជា​ព្រួយបារម្ភ​ឡើយ។

កាល​ពី​ថ្ងៃ​ទី ២១ ខែ​មករា ​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​អាមេរិក (FDA) បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ទាំង​នេះ ​វា​ក៏​ត្រូវ​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​មាន​ចន្លោះ​ពេល​ជាក់លាក់​នីមួយៗ​ ពីព្រោះ​នោះ​ជា​ទិន្នន័យ។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​ មិន​មាន​បញ្ហា​អ្វី​ឡើយ ​ប្រសិន​បើ​អ្នកជំងឺ​ដល់​ពេល​កំណត់​ចាក់​លើក​ទីពីរ ​ចាប់​ពី ៤ ថ្ងៃ​មុន​ឬ ៤២ ថ្ងៃ​បន្ទាប់​ពី​ការ​ចាក់​លើក​ដំបូង​ ហើយ​មិន​បាន​ទទួលការចាក់បន្ថែម។ អ្វី​ដែល​សំខាន់​គឺ​ដូស​ទាំង​ពីរ​​ជា​​ប្រភេទ​តែមួយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖gavi.org

ចុចអាន៖តើវីរុសកូវីដ-១៩អាចរស់លើសក់ក្បាលឬអាចចម្លងតាមរយៈសរសៃសក់ដែរអត់?

ចុចអាន៖មក​ដឹង​ពី​វ៉ាក់សាំង​ AstraZeneca ​​ ដែល​កម្ពុជាជិត​ទទួល​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម