Connect with us

ព័ត៌មានជាតិ

ជនបរទេស​នឹង​ទទួល​បាន​វ៉ាក់សាំង​កូវិដ​ដោយ​ឥត​គិត​ថ្លៃ

បានផុស

នៅ

សម្តេច​តេជោ ហ៊ុន សែន ​បាន​ប្រកាស​ថា ជនបរទេស​ដែល​កំពុង​ធ្វើការ​និង​រស់នៅ​ប្រទេស​កម្ពុជា ក៏​នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ដោយ​ឥត​គិត​ថ្លៃ​ដូច​ពលរដ្ឋ​កម្ពុជា​ដែរ។ ការ​ចាក់វ៉ាក់សាំង​ដល់​ជនបរទេស អាច​ធ្វើ​តាម​លំដាប់លំដោយ​តាម​ក្រុម​អាទិភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោ​បាន​ជ្រើសរើសយក​​ថ្ងៃ ៤ មីនា ជា​ថ្ងៃ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ទូទាំង​ប្រទេស​។

សម្តេច​ថ្លែង​ថា ជាមួយ​វត្តមាន​វាក់សាំង AstraZeneca មាន​លទ្ធភាព​គ្រប​ដណ្តប់​អ្នកមានអាយុ​ក្រោម ៦០ ឆ្នាំ​និង​លើ ៦០ ឆ្នាំ។ សម្តេង​បាន​លើក​ឡើង​មូលហេតុ​មិន​យក​ថ្ងៃ​ទី ១០ កុម្ភៈ ជា​យុទ្ធនាការ​បញ្ហា​នៅ​ត្រង់​ថា​ ពេល​នោះ​ការ​ចាក់​មិន​គ្រប​ដណ្តប់​លើ​មនុស្ស​ទូទៅ​ទេ បាន​ត្រឹម​អ្នក​ដែល​មាន​អាយុ ៥៩ ឆ្នាំចុះក្រោម​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា កម្ពុជា​បាន​ចាក់​​វ៉ាក់សាំង​ដល់ពលរដ្ឋ​បាន ១២ ម៉ឺន ៥ ពាន់​នាក់​ជាង តាម​រយៈ Sinopharm។

កម្ពុជា​ទទួលបាន​​វ៉ាក់សាំង​ពីរ​ប្រភេទ​គឺ​វាក់សាំងចិន​ចំនួន ៦០ ម៉ឺន​ដូស និង​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​នឹង​ទទួល​បាន​​ចំនួន ៤០ ម៉ឺន​ដូស​ទៀតគ្រប់​ ១ លាន​ដូស។

ទី​ពីរ​ទទួល​បានពី​មជ្ឍមណ្ឌ​កូវ៉ាក មាន​ចំនួន ៣២ ម៉ឺន ៤ ពាន់​ដូស ជា​ដំណាក់​កាល​ទី​មួយ​ក្នុង​ចំណោម​ ១ លាន​ដូស ដែល​ផ្តល់​នៅ​ឆមាស​ទី ១ ឆ្នាំ ២០២១។

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម