Connect with us

សុខភាព

មូលហេតុ​អ្វី​បណ្តាល​ឲ្យ​រលូត​កូន !

បានផុស

នៅ

​រលូត​កូន គឺជា​ការ​ខ្ជាក់​ចេញ​នៃ​ទារក ឬ​គ​ត៌​ពី​ស្បូន​មុន ២៦​សប្តាហ៍​ទោះ​ជាគ​ត៌​ឈប់​វិវត្តន៍ ឬ​ទារក​នៅរស់​ក៏ដោយ​ ហើយ​យើង​ត្រូវ​ញែក​ដាច់ពីគ្នា​រវាង​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ការ​រលូត​កើតឡើង​នៅ​ត្រីមាស​ទី​១: ជា​ញឹកញាប់​កើត​ដោយ​ចៃដន្យ​មូលហេតុ​មកពី​កូន​ខ្លួនឯង​(d’origine ovulaire)

– ការ​រលូត​កើតឡើង​នៅ​ត្រីមាស​ទី​២: មូលហេតុ​ពី​ស្បូន (d’origine Utérine) កើតឡើង​ច្រំ​ដែល (Volontiers Récidivants)

– ការ​រលូត​កើតឡើង​នៅពេលដែល​ ស៊ុត​លែង​លូតលាស់​: ទាក់ទង​ទៅនឹង​ភាពមិនប្រក្រតី​នៃ​ក្រូម៉ូសូម (anomalie chromosomique) ឬ ឆ្លង​រោគ (Cause infectieuse)​។

​ក​) រោគសញ្ញា​គ្លីនិក​៖

​រោគសញ្ញា​មាន​ពីរ​ដំណាក់កាល​បន្តបន្ទាប់​

១) គំរាម​រលូត មាន​សញ្ញា​ដូចជា ៖

– ធ្លាក់ឈាម តិច ឫ​ច្រើន ប្រសិនជា​ពណ៌​ខ្មៅ ជា​ករណី​ស៊ុត​លែង​លូតលាស់ (Oeufclair)

– ឈឺពោះ តិច ឫ​ខ្លាំង ដែល​បណ្តាលមកពី​ស្បូន​កន្ត្រាក់​

២) កំពុង​រលូត (Avortement en cours) មាន​សញ្ញា​ដូចជា៖

– ធ្លាក់ឈាម​ខ្លាំង​, ច្រើន​

– ឈឺពោះញឹក​, ខ្លាំង​

– មាត់ស្បូន​បើក​ខ្ជាក់​កូន​មក​ក្រៅ​ទ្វារមាស​

ខ​) ផលវិបាក​៖

​គ​ត៌​រលូត​នៅ​ដំណាក់កាល​ដំបូង (Précose) កម្រ​ឲ្យ​ផលវិបាក​ណាស់ ក្នុង​ករណី​ហូរ​មិន​អស់​តម្រូវ​ឲ្យ​ធ្វើការ​បូម​សំអាត (Aspiration)​។​

​គ​) មូលហេតុ៖

១) បណ្តាលមកពី​ស៊ុត (Les causes ovulaires)

– កត្តា​កូនភ្លោះ

– ការជំរុញ​បង្ក​កំណើត

– កូន​ពង

– ភាពមិនប្រក្រតី​នៃ​ក្រូម៉ូសូម (50% -60%)

២) មូលហេតុ​ពី​ស្បូន​

– ស្បូន​ខុស​ប្រក្រតី​

– ស្បូន​ព្រែក

– ស្បូន​តូច

– ស្បូន​ដុះ​សាច់ (Myome, Synéchies, Polype fibreux)

– មាត់ស្បូន​ចំហ

៣) កត្តា​ឆ្លង​រោគ (Les causes infectieuses)

– រោគ​ផ្តាសាយ​

– រលាក​បំពង់ក​

– គ្រុនពោះវៀន​

– រោគ​សង្គម (MST)

– រោគ​ឆ្លង​បង្កដោយ Listériose, Colibacilles, Streptocoques, Mycoplasme, Chlamydia, Toxoplasmose​។​

៤) កត្តា​អរ​ម៉ូ​ន (Les causes hormonales)

– ជំងឺ​ពក​-​ក

– លើស អង់​ដ្រូ​សែន

– កង្វះ​លុយ​តេ​អាល់

៥) កត្តា​ទូទៅ (Les causes généfales)

– ជំងឺ​ទឹកនោមផ្អែម​ធ្ងន់ធ្ងរ​

– មាន​ផ្ទៃពោះ​ញឹកញាប់​

– បាក់​កម្លាំង (Surmenage)

– ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពេក

– កត្តា​ផ្លូវចិត្ត (Psy chique)

– កត្តា​ភាពស៊ាំ (Immunologique)

​ឃ​) បង្ការ និង​ព្យាបាល​៖

១) ករណី​គំរាម​រលូតត្រូវ​

– សម្រាក​ពី​ការងារ​

– បំបាត់​ឈឺ​ស្បូន (Antispasmodique)

– ព្យាបាល​ដោយ​អរ​ម៉ូ​ន​

២) ករណី​កំពុង​រលូត​: បើគ​ត៌មាន​អាយុ​លើសពី ១០​សប្តាហ៍​ត្រូវ​ធ្វើការ​បូម​សម្អាត (Aspiration)​។​

​ដើម្បី​បង្ការ ករណី​រលូត​កូន​ញឹកញាប់ ស្ត្រី​គ្រប់រូប ត្រូវ​មកជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត មុន និង​អំ​ឡុងពេល​ចាប់ផ្តើម​មាន​គ​ត៌​នៅ​ត្រីមាស​ដំបូង​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​អាហារ ៥ មុខ ល្អសម្រាប់ទទួលទានពេលព្រឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម