Connect with us

សុខភាព

ការព្យាបាល​ជំងឺ​ឫសដូងបាត ដោយ​ប្រើ​ឧ​បករ​ណ៏ ជំនួយ​សរសៃឈាម​!

បានផុស

នៅ

​ក​. ​អ្វី​ទៅជា​ជំងឺ ឫសដូងបាត ?

​ជំងឺ​ឫសដូងបាត គឺជា​ការ​ប៉ោង​សរសៃឈាម​ឫសដូងបាត​ ដែល​ស្ថិតនៅ​រន្ធ​ទ្វារបាត ដែល​អាចធ្វើឲ្យ​មានកា​រ​ហូរឈាម និង មានការ​លាន​សរសៃឈាម​ឫសដូងបាត​នេះ​មក​ក្រៅ នៅពេល​ដែល​សាច់ដុំ​ដែល​ភ្ជាប់​សរសៃឈាម​នេះ​មានការ​ខ្សោយ។ ភាគច្រើន​កើតមាន​លើ​មនុស្ស​អាយុ ៤៥ ឆ្នាំ ដល់ ៦៥ ឆ្នាំ ។​​ខ​. តើ​ជំងឺ​ឫសដូងបាត មាន​រោគសញ្ញា​អ្វីខ្លះ ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំងឺ​ស្តែងឡើង​នូវ​ការ​បន្ទោបង់​លាមក​មាន​ឈាម និង មានការ​លាន​សាច់​ចេញមកក្រៅ ដែលមាន ៤ ដំណាក់កាល​

-​ដំណាក់កាល​ទី ១៖ បន្ទោបង់​លាមក​មាន​ឈាម​ស្រស់​

-​ដំណាក់កាល​ទី ២៖ មាន​លាន​សាច់​ចេញ​មក​ក្រៅ​ពេល​បន្ទោបង់ ហើយ​ចូល​វិញ​បន្ទាប់ពី​បន្ទោបង់​រួច​

-​ដំណាក់កាល​ទី ៣៖ មាន​លាន​សាច់​ចេញមកក្រៅ​ពេល​បន្ទោបង់ រួច​អ្នកជំងឺ​រុញ​ចូល​វិញ​

-​ដំណាក់កាល​ទី ៤៖ មាន​សាច់​លាន​មក​ក្រៅ​រហូត​

​គ. តើ​អ្វី​ទៅជា​ការព្យាបាល ដោយ​ប្រើ​ឧបករណ៍ Echo-Doppler សរសៃឈាម ?

Echo-Doppler សរសៃឈាម ជា​ឧបករណ៍​ម្យ៉ាង​ដែ​ល​អាច​រកឃើញ​នូវ​សរសៃឈាម​ក្រហម​ឫសដូងបាត​ដែល​ហូរ​មកកាន់​រន្ធ​ទ្វារបាត​។ ការ​ចង​នូវ សរសៃឈាម​នេះ អាច​ធ្វើឲ្យ​សំពាធ​ឈាម​ឫសដូងបាត មានការ​ថយចុះ ដែល​កាត់បន្ថយ​នូវ​ការ​ប៉ោង​នៃ​សរសៃឈាម ឫសដូងបាត ហើយ​ក្រោយ ពី​ការចង​រួច គ្រូពេទ្យ​អាចធ្វើ​ការចង​ទាញ​នូវ​បណ្តុំ​សរសៃឈាម​ឫសដូងបាត​ ដែល​លាន​ចេញ​ឲ្យ​ចូល​ទៅក្នុង​វិញ​ដែល​អាច​ទប់​នូវ​ការ​លាន​នៃ​សរសៃឈាម​មក​ក្រៅ។ ការព្យាបាល ដោយ​ឧបករណ៍ Echo-Doppler អាច​ប្រើ​បាន​ទៅលើ ជំងឺ​ឫសដូងបាត​ក្នុងដំណាក់កាល ទី​២ និង ទី​៣ ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់ ។​

​ឃ. តើ​មានគុណ​ប្រ​យោ​ជ​ន៏​អ្វីខ្លះ ក្នុងការ​ព្យាបាល ជំងឺ​ឫសដូងបាត​ដោយ Echo-Doppler ?

ការព្យាបាល ដោយ Echo-Doppler សរសៃឈាម មាន​អត្ថ​ប្រ​យោ​ជ​ន៏​ច្រើន គឺ​៖

-​ការព្យាបាល​មាន​ប្រសិទ្ធិភាព​ខ្ពស់​

-​ការ​សម្រាក​ពេទ្យ​ឆាប់រហ័ស គឺ ១​ថ្ងៃក្រោយ​ការព្យាបាល​

-​មិនមាន​របួស​ត្រូវ​លាង​សំអាត ក្រោយ​ការព្យាបាល​

-​ការឈឺចាប់​ក្រោយ​ការព្យាបាល មាន​តិចតួច​

-​អ្នកជំងឺ​អាច ធ្វើការ​ងារ​វិញ​បាន​ឆាប់រហ័ស​

-​ផលវិបាក​នៃ​ការព្យាបាល មាន​តិចតួច​

​ការព្យាបាល ជំងឺ​ឫសដូងបាត ដោយ​ឧ​បករ​ណ៍ EchoDoppler​ជា​បច្ចេកទេស​ទំនើប​ដែល​ប្រើប្រាស់​នូវ​ជុំវិញ​ពិភពលោក​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ និង អ្នកជំងឺ​មិន​មាន​របួស​ត្រូវ​លាង​សំអាត។​

​បើ​បង​-​ប្អូន​មាន​បញ្ហា​ជំងឺ​ឫសដូងបាត សូម​មក​ទទួល​ការពិនិត្យ និង ព្យាបាល​នៅ​មន្ទីរពេទ្យ កាល់ម៉ែត ដែល​ការព្យាបាល​តាម​បច្ចេកទេស​ត្រឹមត្រូវ និង​សុវត្ថិភាព​ខ្ពស់ ៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​មូលហេតុ​អ្វី​បណ្តាល​ឲ្យ​រលូត​កូន !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១៦ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២០ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម