Connect with us

សុខភាព

បៀ​ប​ការពារ​ទារក​ឈ្លក់​ទឹកដោះ​!

បានផុស

នៅ

​ការ​បំបៅ​ដោះ​ គឺជា​មធ្យោបាយ​ផ្តល់​អាហារ​តែមួយគត់​ចំពោះ​ទារក​។ ទារក​ទើបនឹង​កើត​អាច​ប្រឈម​នឹង​ការ​ឈ្លក់​ប្រសិនបើ​ការ​បំបៅ​មិនបាន​ត្រឹមត្រូវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) អ្វី​ទៅជា​ការ​ឈ្លក់​ទឹកដោះ​?

​ជាការ​លេប​ចូល​ទឹកដោះ​ដោយ​ចៃដន្យ​ទៅក្នុង​សួត​។ ការ​ឈ្លក់​នេះ​ទៀតសោត​អាច​បង្កឲ្យមាន​ផលប៉ះពាល់​ដល់​សុខភាព​ទារក​យ៉ាងខ្លាំង​។​

២) កត្តា​អ្វីខ្លះ​ដែល​ធ្វើឲ្យ​ទារក​ឈ្លក់​?

​ទារក​ដែល​ប្រឈម​នឹង​ការ​ឈ្លក់​អាចជា​៖

– ទារក​ដែល​កើត​មិន​គ្រប់​ខែ ឬ​ទម្ងន់​មិន​គ្រប់​

– ទារក​ដែលមាន​បញ្ហា​បេះដូង​

– ទារក​ដែលមាន​ភាពមិនប្រក្រតី​ពី​កំណើត​ដូចជា​ឆែបមាត់ ឬ​ក្រអូមមាត់​

– ទារក​ដែល​ក្អែ​ញឹកញាប់​

– ក្រៅពីនេះ​ក៏មាន​ការរៀបចំ​ស្ថានភាព​ទារក​ឲ្យ​បៅ ឬ​ការ​បំបៅ​មិនបាន​ត្រឹមត្រូវ​

៣) តើ​មាន​ផលវិបាក​អ្វីខ្លះ ប្រសិនបើ​ទារក​ឈ្លក់​ទឹកដោះ​?

– អាច​បង្កឲ្យ​មាន​រលា​ក​ផ្លូវដង្ហើម ឬ​រលាក​សាច់​សួត​ពី​ស្រាល​ដល់​ធ្ងន់ធ្ងរ រហូតដល់​បាត់បង់​ជីវិត​ក៏មាន​

– ទារក​អាច​មាន​បញ្ហា​កង្វះ​ជាតិ​ទឹក ឬ​អាហារូបត្ថម្ភ​

– ទារក​អាច​នឹង​មិនសូវ​ឡើង​ទម្ងន់​

៤) តើ​មាន​សញ្ញា​អ្វីខ្លះ ដែល​បញ្ជាក់ថា​ទារក​មាន​ឈ្លក់​ទឹកដោះ​?

​ជាទូទៅ​រោគសញ្ញា​ស្តែងចេញ ទៅតាម​ភាព​ញឹកញាប់​នៃ​ការ​ឈ្លក់ និង​បរិមាណ​ឬ​ប្រភេទ​ទឹកដោះ​ដែល​បាន​ឈ្លក់​។​

​រោគសញ្ញា​អាចមាន​៖

– លែង​ចង់​បៅ ឬ​ងាក​ចេញ​

– ប្តូរ​ពណ៌​សម្បុរ​ពី​ក្រហម ទៅជា​ស្វាយ ឬ​ខ្មៅ​

– ពិបាក​ដកដង្ហើម ដង្ហក់ ឬ​ឈប់​ដកដង្ហើម​

– ក្អក ពេល​កំពុង​បៅ ឬក្រោយ​បៅ​

– ក្រៅពីនេះ​អាចមាន​ជា​រលាក​សួត​រ៉ាំរ៉ៃ ឬ​ញឹកញាប់​

៥) តើ​ធ្វើ​ដូចម្តេច​កុំឲ្យ​ទារក​ឈ្លក់​ទឹកដោះ​?

​ការ​ឈ្លក់​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ គឺ​ភាគច្រើន​ដោយ​ការ​បំបៅ​ទឹកដោះគោ​។​

– ត្រូវ​បំបៅ​ទារក​ដោយ​ដាក់​មាត់​ទារក​អោយ​ស៊ប់​នឹង​ក្បាលដោះ​។​

– រៀបចំ​ស្ថានភាព​ទារក​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ លើក​ទារក​បញ្ឆិត​ឲ្យ​បាន​ប្រហែល ៣០​ដឺក្រេ​ពី​ផ្ទៃរាប រាល់ពេល​បំបៅ​។​

– ក្រោយពេល​បំបៅ​លើក​ទារក​ផ្អោប​លើ​ខ្លួន និង​ស្មា ដោយ​អង្អែល​ខ្នង​តិចៗ​ឲ្យ​បាន​យ៉ាងតិច​៣០​ទៅ​៦០​នាទី មុននឹង​ដាក់​ឲ្យ​ទារក​គេង​លើ​ផ្ទៃរាប​ស្មើ​វិញ​។​

– ប្រសិនបើ​ទារក​ក្អែ​ញឹកញាប់ សូម​ព្យាយាម​បំបៅ​ទារក​តិចៗ តែ​ញយ​ដង​។​

​សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ប្រសិនបើ​កូន​លោកអ្នក​នៅតែ​មាន​អាកា​រៈ​ឈ្លក់​ញឹកញាប់​។ សូម​ចងចាំ​ថា​“​ទឹកដោះ​ម្តាយ​ គឺជា​ជម្រើស​អាហារ​ដ៏​មាន​សុវត្ថិភាព​តែមួយគត់​ចំពោះ​ទារក​ដែល​ទើបនឹង​កើត​”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​មូលហេតុ​អ្វី​បណ្តាល​ឲ្យ​រលូត​កូន !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១៦ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២១ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម